កម្រជួប!ទម្រាំកើតបានកូនដំបូង ប្ដីប្រពន្ធមួយគូនេះ ចំណាយពេលរាប់សិបឆ្នាំ មិនគួរឲ្យជឿ

លោក​យាយ​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ បន្ទាប់ពី​ដឹង​ថា សម្រាល​បាន​កូន​ប្រុស​មួយ​ក្នុង​វ័យ ៧២​ឆ្នាំ តែ​សុខភាព​គាត់​ហាក់​យ៉ាប់យ៉ឺន​ខ្លាំង​ហួស​ការ​រំពឹង​ទុក។

លោក​យាយ Daljinder Kaur ​មាន​វ័យ ៧២​ឆ្នាំ ​បាន​សម្រាល​កូន​ដំបូង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។ ចាប់​តាំង​ពី​ពេល​នោះ​មក ​គាត់​បាន​កើត​ជំងឺ​លើស​ឈាម និង​ខ្សោយ​សន្លាក់។ លោក​យាយ​​រៀប​រាប់​ថា “​ជំងឺ​លើស​ឈាម​ធ្វើ​ឲ្យ​ឆាប់​ហត់​អស់​កម្លាំង​ណាស់។ ខ្ញុំ​បានទៅ​ជួប​គ្រូពេទ្យ​ជា​ច្រើន​នាក់ ប៉ុន្តែ​ពួក​គេ​ឲ្យតែ​ថ្នាំ​លេប​ និង​តម​អាហារ​ប៉ុណ្ណោះ។ ខ្ញុំ​បារម្ភ​ពីសុខភាព​កូន​របស់​ខ្ញុំ (Armaan)។ ខ្ញុំត្រូវ​តែថែរក្សា​សុខភាព​ខ្លួន​ឯងផង និង​កូន​ផង។”

លោក​យាយ​បន្ត “​ចាប់​តាំង​ពី Armaan ចេះ​លូន​វារ​មក​ ដៃ​ និង​ជង្គង់​របស់​ខ្ញុំ​ចាប់​ផ្ដើម​លំបាក​ព្រោះ​ត្រូវ​ដេញ​ចាប់​វា។ រាង​កាយ​​របស់​ខ្ញុំ​មិន​អាច​កម្រើក​បាន​រហ័ស គឺ​ពិបាក​ជាង​អ្វី​ខ្ញុំធ្លាប់​គិត​ទៅ​ទៀត។”

​លោកយាយ​មិន​អាច​មាន​កូន​បែប​ធម្មជាតិ​បាន ​ទើប​រក​គ្រូពេទ្យ​ឲ្យ​ព្យាបាល IVF ជា​មួយ​ប្ដី​វ័យ ៨០​ឆ្នាំ ដោយ​អ្នក​ទាំង​ពីរ​បាន​រៀបការ​រយៈពេល ៤៦​ឆ្នាំ​មក​ហើយ។ ប្រភព​ខាង​លើ​បន្ថែម​ថា “ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត្ត​ព្រោះ​មិន​អាច​មាន​កូន តែ​ពេល​វ័យកាន់តែ​ចាស់​នឹក​ចង់​បាន​កូន​ខ្លាំង​ម្ដង​ទៀត​។”

អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​នៅ​ទីក្រុង​ Amritsar ​រដ្ឋ Punjab ទៅ​កាន់​មន្ទីរពេទ្យ​កុមារ National Fertility and Test Tube Baby នៅ​ទីក្រុង Hisar រដ្ឋ Haryana ដើម្បី​ព្យាបាល។ កូន​ប្រុស​របស់​អ្នក​ទាំង​ពីរ​មាន​​ទម្ងន់​ត្រឹម​តែ ១,៦​គីឡូ​ប៉ុណ្ណោះ ​ហើយ​ពេល​នេះ​អាយុ​ជិត​​មួយ​ឆ្នាំ​ហើយ​​គេ​មាន​ទម្ងន់ ៦,៨​គីឡូ គឺ​នៅ​តែ​ស្រាល។ ទោះបី​ជួប​បញ្ហា​ច្រើន លោក​យាយ​បង្ហើប​ថា​ ខ្លួន​មិន​ស្ដាយ​ក្រោយ​ទេ និង​ស្រលាញ់​កូន​ខ្លាំង​ទៀត​ផង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!