Loading...

នារីស្រស់ស្អាតត្រូវមច្ចុរាជផ្ដាច់ជីវិតទាំងវ័យក្មេង ដោយសារគ្រុនឈាម ធ្វើឲ្យគ្រប់គ្នាទប់​ទឹកភ្នែកមិនជាប់

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ​មាន​ករណី​នារី​ដ៏​ស្រស់​ម្នាក់ទៀត ​ត្រូវ​បាន​មច្ចុរាជ​ផ្ដាច់​ជីវិតយ៉ាង​អាណោចអាធ័ម​​​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ សាច់​ញាតិ​បង​ប្អូន ហើយ​និង​មិត្ត​ភក្តិ​ជា​ច្រើន​យំ​សោក​អាណិត​នាង​ខ្លាំង ព្រោះ​ដោយ​នាង​​ជា​មនុស្ស​ស្រី​ដែល​សុភាព​រាប​សារ​ស្ដាប់​ដំបូន្មាន​ឪពុក​ម្ដាយ ហើយ​ជា​ពិសេស​នោះ​ជា​មនុស្ស​តស៊ូ​ក្នុង​ការ​រៀន​សូត្រ​ទៀត​ផង។

តាម​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ ​Sokhin Oeur ​បាន​សរសេរ​រៀប​រាប់​ទាំង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នាង​ថា៖ «ពួក​ម៉ាក់​ជា​ទី​ស្រលាញ់​របស់​គ្នា ហេតុ​អី​អាយុ​ខ្លី​ម្ល៉េះ ក្រែង​ឯង​សន្យា​នឹង​គ្នា​ថា​ ២​ឆ្នាំ​ទៀត​ឯង​រៀប​ការ​ម្តង​ហើយ ​ហើយ​ឆ្នាំ​ក្រោយ​នេះ​ឯង ចុះ​ហេតុ​អី​មច្ចុរាជ​ឆាប់​ផ្តាច់​ជីវិត​គ្នា​ម្ល៉េះ គ្នា​ទាំង​ស្លូត​បូត ជា​ក្មេង​ឧស្សាហ៍​ព្យាយាម​រៀន​សូត្រ ស្តាប់​បង្កាប់​ឪពុក​ម្តាយ​ណាស់ មិន​គួរ​ទេ គ្នា​សែន​ស្តាយ​គ្រា​កន្លង “ជំងឺ​គ្រុន​ឈាម​ពិត​ជា​សាហាវ​ណាស់ បាន​ឆក់​យក​ជីវិត​ពួក​ម៉ាក់​ខ្ញុំ​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​វិញ្ញាណក្ខន្ធ​ឯង ទៅ​កាន់​សុគតិភព បើ​មាន​ជាតិ​ក្រោយ​ពិត សូម​ឲ្យ​ជា​មិត្ត​ដ៏​សែន​ល្អ​របស់​គ្នា​ម្តង​ទៀតណា យឿម ឈាងមៃ មិត្ត​ដ៏​សែន​ល្អ​របស់​គ្នា ១៤/កក្កដា/២០១៩»។

ឯ​គណនី​ហ្វេសប៊ុក​មួយ​ទៀត​មាន​ឈ្មោះ Chhai Bunsorng ជា​មិត្ត​ភក្តិ​ធ្លាប់​រៀន​មហាវិទ្យាល័យ​ជា​មួយ​ បាន​សរសេរ​រៀប​រាប់​ពី​អនុស្សាវរីយ៍​ធ្លាប់​ឆ្លង​កាត់​ការ​នៅ​ផ្ទះ​ជា​មួយ​គ្នា​ទាំង​ទឹក​ភ្នែក​ថា៖ «ទឹក​ភ្នែក​របស់​ខ្ញុំ​បាន​ស្រក់​ដោយ​សារ​តែ​ការ​ចាក​ចេញ​របស់​មនុស្ស​ស្រី​កំពូល​រួស​រាយ មនុស្ស​ស្រី​មហា​ទន់ភ្លន់ មនុស្ស​ស្រី​កំពូល​តស៊ូ​អំណត់​អត់ធ្មត់។​ មច្ចុរាជ​ឃោរឃៅ​បាន​ឆក់​យក​នាង​ទៅ​ទាំង​វ័យ​ក្មេង​យ៉ាង​នេះ​ ខ្ញុំ​មិន​អាច​មិន​អន់​ចិត្ត​នឹង​មច្ចុរាជ​បាន​ទេ។

អនុស្សាវរីយ៍​កាល​ឆ្នាំ​ទី​១ ​កាល​ពី​ចូល​រៀន​មហាវិទ្យាល័យ​ដំបូង​ឆ្នាំ​២០១៣ បាន​ធ្វើ​ឲ្យ​យើង​ស្គាល់​គ្នា រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​គ្នា បែក​ឆ្ងាយ​ពី​ម៉ែ​ឪ ឆ្នាំង​បាយ​ជា​មួយ​មិត្ត​ភក្ដិ​ប៉ុន្មាន​នាក់​ទៀត ជិះ​ម៉ូតូ​កាត់​ទឹក​ជំនន់​ឆ្នាំ​២០១៣​ជា​មួយ​គ្នា អនុស្សាវរីយ៍​មួយ​ឆ្នាំ​ពេញ​ធ្វើ​ឲ្យ​ពួក​យើង ​និង​មិត្ត​ភក្តិ​ពីរ​បី​នាក់​ស្និត​ស្នាល​ស្ទើរ​តែ​ដូច​បង​ប្អូន​បង្កើត​ទៅ​ហើយ។ ខ្ញុំ​នឹក​ការ​ញញឹម​របស់​អ្នក ខ្ញុំ​នឹក​សម្លេង​របស់​អ្នក​ណាស់។ នារី​ដ៏​ស្រស់​ស្អាត​ហើយ​ស្លូត​បូត​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ខាង​លើ​មាន​ទី​លំនៅ​ក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង៕(អត្ថបទ៖និស្ស័យ)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
Loading...
error: ហាម​លួចចម្លង​អត្ថបទ​នេះ!