Loading...

ខំទុកចិត្តធ្វើការជាមួយគ្នាជិត២ឆ្នាំ ចុងក្រោយបែរបោកយកលុយដឹកអីវ៉ាន់ រួចគេចខ្លួនបាត់

នារី​ម្នាក់​បង្ហាញ​អារម្មណ៍​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ក្រោយ​ត្រូវ​បុរស​ម្នាក់​ជា​អ្នក​ដឹក​អីវ៉ាន់​ឲ្យ​ហាង​របស់​ខ្លួន ​យក​លុយ​រួច​គេច​ខ្លួន​បាត់ ទាំង​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​​ជិត ​២​ឆ្នាំ មាន​ការ​ទុក​ចិត្ត​អាណិត​ស្រលាញ់ ព្រម​ទាំង​គិត​ថា​ជា​ចាស់​ជា​ទុំ​ទៀត​ផង តែ​មិន​នឹក​ស្មាន​ថា​បុគ្គល​រូប​នេះ ​មិន​ស្គាល់​អ្វី​ល្អ​អ្វី​អាក្រក់​ បោះ​បង់​កន្លែង​ធ្វើ​ការងារ​របស់​ខ្លួន​យក​ប្រាក់​រត់​បែប​នេះ​សោះ។ តាម​រយៈ​គណនី​ហ្វេសប៊ុក​នារី​ជា​ម្ចាស់​ហាង មាន​ឈ្មោះ Keo Tithsreymara បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​សោក​ស្ដាយ​ចំពោះ​ទឹក​ចិត្ត​របស់​នាង​ធ្លាប់​ធ្វើ​លើ​បុគ្គល​ខាង​លើ​ថា៖

«ជា​លុយ​ញើស​ឈាម​របស់​ខ្ញុំ​គ្រប់​កាក់​គ្រប់​សេន ហេតុ​អ្វី​ធ្វើ​បែប​នេះ? រយៈ​ពេល​ជិត​២​ឆ្នាំ​ដែល​ដឹក​អីវ៉ាន់​ឲ្យ​ខ្ញុំ តើ​មាន​ម្តង​ណា​ទេ? ដែល​ខ្ញុំ​មិន​គោរព តើ​មាន​ម្ដង​ណា​ទេ? ​ដែល​ខ្ញុំ​ប្រើ​ពាក្យ​ស៊ី​ឈ្នួល។ ខ្ញុំ​គោរព​ណាស់ ជំនួស​ឲ្យ​ពាក្យ​ប្រើ​ទាំង​ដែល​យក​លុយ​ខ្ញុំ​ពេញ​មិន​ខ្វះ​មួយ​សេន ខ្ញុំ​ដែល​ជា​អ្នក​ឲ្យ​លុយ​ប្រើ​ពាក្យ​ថា​ជួយ ព្រោះ​អី ខ្ញុំ​ឲ្យ​តម្លៃ​ក្នុង​នាម​ជា​មនុស្ស ជា​ចាស់​ទុំ លុយ​រាល់​ខែ​បូក​ជើង​ដឹក​ហើយ ឲ្យ​ពី​លើ​ចំនួន​ដែល​ដឹក​នោះ​ទៀត ខែ​បុណ្យ​ថែម​លុយ ទៅ​ផ្ទះ​បុណ្យ​ម៉ែ​ឲ្យ​លុយ លុយ​បើក​ឲ្យ​ខ្ចី​មុន​រហូត ខ្វះ​លុយ​ដក​លុយ​ខ្ញុំ​ប្រើ​ទាំង​មិន​ប្រាប់​​ខ្ញុំ​មួយ​ម៉ាត់ ខ្ញុំ​អត់​ធ្មត់​ណាស់​មិន​ដែល​សំដី​តូច​សំ​ដី​ធំ សូម្បី​តែ​មួយ​ម៉ាត់។

រយៈ​ពេល​ជិត​២​ឆ្នាំ​នេះ​ខ្ញុំ​ថាំ​ចិត្ត​ណាស់ តែ​ខ្ញុំ​អត់​ធ្មត់​ព្រោះ​គិត​ថា​មនុស្ស​គង់​មាន​ថ្ងៃ​ទាល់​ម្ដង​ម្កាល មិន​ដែល​ហា​មាត់​ស្តី​ឲ្យ​សូម្បី​ម្ដង បើ​និយាយ​មិន​ពិត​ទេវតា​បរា​មុខ​ខ្ញុំ​ចុះ លុយ​អីវ៉ាន់​កាន់​រាប់​ពាន់​ដុល្លារ តែ​មិន​ដែល​អី ហើយ​ថ្ងៃ​នេះ​មុន​នឹង​សម្រេច​ចិត្ត​ផុស​ខ្ញុំ​ទុក​ឱកាស​ឲ្យ​ហើយ​ព្រោះ​គិត​ថា​ទៀង​មិន​ឈ្នះ​ទាល់ តែ​បែរ​ជា​បិទ​ទូរស័ព្ទ​ខល​មិន​ចូល ខល​ចូល​មិន​លើក​ហើយ​បិទ​ចោល​រហូត ខ្ញុំ​អាច​ល្ងង់​ដែល​ទុក​ចិត្ត​តែ​ក៏​ព្រោះ​គិត​ថា​អំពើ​ល្អ​ដែល​ខ្ញុំ​ធ្វើ​ដាក់​អ្នក​អាច​ឲ្យ​ទៅ​ជា​មួយ​គ្នា​បាន​ដើម្បី​ចិញ្ចឹម​ឆ្នាំង​បាយ​ច្រើន​ឆ្នាំ​ទៀត មិន​មែន​តិច​ទេ ជើង​ដឹក​ខែ​ខ្លះ ខ្ពស់​ជាង​អ្នក​ធ្វើ​ការ​ការិយាល័យ​ទៀត លុយ​ធីប​ក្រៅ​ហើយ ម៉េច​ក៏​មក​បោក​ឆ្នាំង​បាយ​ខ្លួន​ឯង​បែប​នេះ?

ខ្ញុំ​លែង​ហៅ​ថា​ពូ​ដូច​មុន​ហើយ ព្រោះ​ខណៈ​ពេល​នេះ​ខ្ញុំ​ឈឺ​ចាប់​ណាស់ ខ្ញុំ​រហេមរហាម​ប៉ុណ្ណា​ត្រដាបត្រដួស​លំបាក​វេទនា​ប៉ុណ្ណា តើ​មាន​ដឹង​ទេ? មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក តែ​ក៏​គួរ​ដឹង​ថា មួយ​ខែ​មិន​ដែល​ស្គាល់​ផ្ទះ​សំបែង​ម្ដង បង​ប្អូន​គេ​នៅ​ស្រួល​ទាំង​អស់ អត់​តែ​ខ្ញុំ​ធ្លាប់​ទាំង​សួរ​ម្តាយ​ខ្ញុំ​ទៀត​ថា​​ ម៉េច​ក៏​ឲ្យ​ទៅ​រក​ស៊ី​ឆ្ងាយ​ពិបាក​អីចឹង? ខ្ញុំ​ហត់​ហួស​ពី​ពាក្យ​រៀប​រាប់ ឥឡូវ​នេះ​សូម​ចូល​ខ្លួន​មក​ទូទាត់​លុយ​ឲ្យ​ខ្ញុំ បើ​មិន​ដូច្នេះ​ទេ ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​លុយ​ដែល​មិន​ទូទាត់​ឲ្យ​ខ្ញុំ​ក៏​ខ្ញុំ​រក​ឲ្យ​ឃើញ​ដែរ ប្រហែល​ធ្លាប់​ឃើញ​តែ​ពេល​ខ្ញុំ​ស្លូត ខ្ញុំ​ចិត្ត​ល្អ គ្រាន់​តែ​ចង់​ប្រាប់​ថា​ការ​ដែល​គោរព ឲ្យ​តម្លៃ​មិន​ដែល​ប្រើ​ពាក្យ​ស៊ី​ឈ្នួល មិន​ដែល​លើស​លួស​សំដី​ព្រោះ​យល់​ថា​ជា​មនុស្ស​ជា​ចាស់​ទុំ តែ​បើ​មិន​ឲ្យ​តម្លៃ​ខ្ញុំ មិន​ឲ្យ​តម្លៃ​អំពើ​ល្អ​របស់​ខ្ញុំ នឹង​បាន​ដឹង​គ្នា​ហើយ។

ឃើញ​ថា​សាក​ល្បង​ជា​មួយ​ការ​អត់​ធ្មត់​របស់​ខ្ញុំ​ច្រើន​ដង​ពេក​ហើយ ពេល​នេះ​នឹង​បាន​ដឹង​ថា​មនុស្ស​ស្រី​ម្នាក់​នេះ​ជា​ស្រី តែ​ចិត្ត​មិន​ចាញ់​ប្រុស​ទេ ហើយ​ដល់​ពេល​នោះ​ខ្ញុំ​លែង​ទទួល​ពាក្យ​សុំទោស​ហើយ សូម​មេត្តា​ជួយ Share ម្នាក់​មួយ​ផង​ព្រោះ​កូន​គាត់​លេង​ហ្វេសប៊ុក​ដែរ ឲ្យ​បាន​ដឹង​ដល់​កូន​គាត់​ផង ខ្ញុំ​គ្រាន់​តែ​ចង់​បាន​លុយ​ខ្ញុំ​មក​វិញ គ្មាន​បំណង​យកទោស​គាត់​ទេ(បើ​សិន​ចូល​ខ្លួន​ដោះស្រាយ) គាត់​មាន​ស្រុក​កំណើត​នៅ​បឹង​អំពិល ខេត្ត​បាត់ដំបង បង​ប្អូន​ឃើញ​ជួយ​ប្រាប់​ផង​នាង​ខ្ញុំ​នឹង​ជូន​សគុណ អ្នក​ស្គាល់​គាត់​ជួយ​ប្រាប់​គាត់​ផង​បើ​គាត់​ជា​អ្នក​ចូល​ខ្លួន​មក​ដោះស្រាយ ទាក់​ទង​មក​ខ្ញុំ​រឿង​នេះ​នឹង​ចប់​ ខ្ញុំ​គិត​ជើង​ដឹក​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៩​ជូន​ទៀត តែ​បើ​ខ្ញុំ​ជា​អ្នក​រក​ឃើញ​មិន​ចប់​ត្រឹម​ប្រគល់​លុយ​ឲ្យ​វិញ​ទេ»៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
Loading...
error: ហាម​លួចចម្លង​អត្ថបទ​នេះ!