លោកតា៦៩ឆ្នាំ ស្លាប់លើដើមត្នោតយ៉ាងអាសូរព្រោះជំងឺម្យ៉ាង​ធ្វើទុក្ខពេលនៅលើដើម

នៅ​វេលា​ម៉ោង ០៧និង៥០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក​តា​អាយុ​៦៩​ឆ្នាំ​ម្នាក់ ស្លាប់​លើ​ដើម​ត្នោត​ក្បែ​ផ្ទះ​របស់​ខ្លួន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា លោក​តា​មាន ឈ្មោះ កយ ពិក ភេទ​ប្រុស អាយុ៦៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​អន្តង្គន់ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ត​សៀមរាប។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​លោក​តា​(ជន​រង​គ្រោះ)បាន​យក​ខ្សែ​ឡើង​តាម​បង្អោង​ដើម​ត្នោត ចំនួន​៣​ដើម​ជាប់ៗ​គ្នា កំពស់​ដើម​ត្នោត​ពី​ដី​ប្រហែល​១០​ម៉ែត្រ ដើម្បី​ចង​ទាញ​កាត់​គល់​ផ្តួល តែ​លោក​តា​ចង​ដើម​ត្នោត​បាន​២​ដើម​មុន ហើយ​កូន​និង​អ្នក​ជិត​ខាង​បាន​ទាញ​ខ្សែ​ដើម្បី​កាត់​គល់​ត្នោត។ ក្នុង​ពេល​នោះ​ម៉ាស៊ីន​កាត់​ដួល​ដើម​ត្នោត​២​ដើម​រួច​ហើយ​លោក​តា​(ជន​រង​គ្រោះ)បន្ត​ឡើង​កាត់​ធាង​ត្នោត​ចង​ខ្សែ​នៅ​ដើម​ទី​៣​ទៀត ក៏​ស្រាប់​តែ​កំពុង​កាប់​ធាង​ត្នោត​កូន​នៅ​ខាង​ក្រោម​លឺ​សូរ​គាត់​ក្អក​ឃូសៗ ដួល​ខ្លួន​ក្បាល​កល់​និង​ធាង​ត្នោត​ហៅ​មិន​និយាយ​អ្វី​សោះ។

កូនៗ​បាន​ឡើង​ទៅ​តាម​លើ​ដើម​ត្នោត ឃើញ​ឪពុក​បាត់​ស្មារតី​ហើយ​ដាច់​ដង្ហើម​ស្លាប់​លើ​ដើម​ត្នោត បាត់​ទៅ​ហើយ ក្នុង​ពេល​នោះ​កូន​បាន​យក​អង្រឹង​ចង​សព​ឪពុក​ស្ពាយ​ចុះ​តាម​បង្អោង​ដើម​ត្នោត​មក​ទុក​លើ​ផ្ទះ ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង។

ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍ កំលាំង​នគរបាល​បាន​សហការ​ជា​មួយ​លោក​គ្រូ​ពេទ្យ​បង្អែក​ស្រុក​ពួក ចុះ​ពិនិត្យ​លើ​សាកសព​លោក​តា​ឈ្មោះ កយ ពិក ហើយ​បាន​ការ​សន្និដ្ឋាន​ថា សព​មាន​ស្នាម​ឆ្កូត​មុត​រយះ​ស្បែក​លើ​ថ្ពាល់​ខាង​ស្តាំ លើ​ត្របក​ភ្នែក​ខាង​ឆ្វេង អាច​មុត​និង​ធាង​ត្នោត ហើយ​មាន​ចេញ​ទឹក​កាម​ផង ក្រៅ​ពី​នេះ​គ្មាន​ស្លាក​ស្នាម​គួរ​កត់​សម្គាល់​ទេ។

លោក​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា អាយុ​លោក​តា​ចាស់ បញ្ហា​ចុក​ទ្រូង​ហត់ មាន​ភាគ​រយ​ខ្ពស់ បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​ស្លាប់ ។ ជុំវិញ​កន្លែង​កើត​ហេតុ និង​ការ​អះអាង​បញ្ជាក់​ពី​កូនៗ​និង​ប្រពន្ធ​នៃ​សព ពួក​គាត់​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់​ថា ពិត​ជា​ករណី​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ​មិន​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ។ ដោយ​មូល​ហេតុ ៖ ប្រវត្តិ​សព ធ្លាប់​មាន​ជំងឺ​ចុក​ទ្រូង ហត់​ជា​ប្រចាំ។ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្តកិច្ច​បាន​ប្រគល់​សព​ឱ្យ​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!