Loading...

ឃាត់ខ្លួន២៩នាក់ សល់ប៉ុន្មានមិនពាក់ព័ន្ធ និងជាជនរងគ្រោះ ត្រូវដោះលែង

កម្លាំង​នគរបាល​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដោយ​ការដឹកនាំសម្រប​សម្រួល​ពីតំណាងអយ្យការ​អមសាលាដំបូងរាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០​នាក់ និង​គ្រឿង​ញៀន​ជាង ៥០​គីឡូ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្តរ៉ុក កាលពី​វេលាម៉ោង​១និង​៤៥នាទី យប់​ឈាន​ចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីតាំងស្ថិត​នៅតាមបណ្តោយ​មហាវិថីព្រះមុន្នីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

​តាម​ប្រភព​អ្នកនាំពាក្យ​អគ្គស្នងការនគ​របាលជាតិ លោក ឆាយ គឹមឃឿន ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​​នៅ​រសៀល​នេះ​ថា សមត្ថកិច្ចរកឃើញអ្នក​ដែលពាក់ព័ន្ធ និង​ការចែកចាយគ្រឿង​ចំនួន ២៩នាក់ និងបាន​អនុញ្ញាតិឲ្យអ្នក​ដែល​អត់ពាក់ព័ន្ធត្រឡប់​ទៅផ្ទះវិញ​ហើយ ក្រោយ​មានការធានា​ពីអាណា​ព្យាបាល។

លោក​ឆាយ គឹមឃឿន មានប្រសាសន៍ថា ទាំងអស់ ៣១១នាក់​ក្នុងនោះ​រកឃើញអ្នក​ពាក់ព័ន្ធតែ ២៩នាក់​ទេ។ ៧១នាក់​គាត់អត់​មាន​ពាក់ព័ន្ធអីទេ ហើយឆែក​ទឹកម៉ូតគាត់(ទឹកនោម) ក៏អត់​មានប្រើប្រាស់​គ្រឿង​ញៀនដែរ និង​ ២៣១នាក់ ឆែក​ទឹកម៉ូត​ឃើញគាត់​បាន​ប្រើប្រាស់។ សម្រាប់អ្នក​ទាំង​អស់នោះ គឺ​អញ្ជើញ​មាតាបិតា ឬអាណាព្យា​បាលធ្វើកិច្ច​សន្យាយក​គាត់ទៅអប់រំ​ណែនាំ ឬ​កែប្រែ និងព្យាបាល​បន្សាប​វិញ​៕

Loading...