Loading...

មិនធម្មតា!ស្នងការរងខេត្តកណ្តាលឲ្យថ្លៃទឹកដោះ១០ម៉ឺនដុល្លារ និងLexus570 មួយគ្រឿង

លោកឧត្តមសេនីយ៍​ត្រី ស្រេង សុខា ស្នងការរងនគរបាល​ខេត្តកណ្តាល ភ្ជាប់ពាក្យ​ជាមួយក្មេង​ស្រីស្រស់​ស្អាត​ដោយ​ជូន​បណ្ណាការ​ខាង​ស្រី ១០ម៉ឺនដុល្លារ និង​រថយន្តលុច​ស៊ីស ៥៧០មួយ​គ្រឿង ដែល​មានតម្លៃ ២២ម៉ឺន​ដុល្លារអាមេរិក​ថែមទៀតផង​។

ពិធីភ្ជាប់ពាក្យ​លោកឧត្តមសេនីយ៍​ត្រីស្រេង សុខា ជាមួយ​ក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារ​អ្នកលឿង (ត្រើយខាង​កើត)ខេត្តព្រៃវែង នៅ​ព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩។ ពិធីភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាលខេត្ត​កណ្តាល បានធ្វើអោយ​ប្រជាពលរដ្ឋអ្នកជិត​ខាង បានលាន់​មាត់ និងមាន​ការភ្ញាក់​ផ្អើលគ្រប់ៗគ្នា​ ហើយថែមទាំងបានស្ញើច​សរសើរផងដែរ៕

Loading...