មន្ត្រីនគរបាលសក្តិ៥ម្នាក់លួចមានស្រីក្មេង ហើយមករករឿងវ៉ៃប្រពន្ធនៅផ្ទះរហូតជាំសាច់

ស្ត្រី​ជា​ភរិយា​មន្ត្រី​នគរបាល​ពាក់​សក្តិ​ ៥​ម្នាក់​ បាន​ទម្លាយ​រូបថត​ឆាត​របស់​ប្ដី​ឆ្លើយ​ឆ្លង​ស្នេហា​ជា​មួយ​ស្រីខាង​ក្រៅ​ ព្រម​ទាំង​រូប​ភាព​ត្រូវ​ប្តី​វ៉ៃ​ធ្វើ​បាប​រហូត​ជាំ​សាច់​គួរ​ឲ្យ​អាសូរ​ មិន​តែ​ប៉ុណ្ណោះ​បាន​បញ្ឈឺ​ប្រពន្ធ​ទៀត​ថា​ ទៅ​ប្តឹង​ឯ​ណា​ប្តឹង ​ទៅ​ខ្លួន​មិន​ខ្វល់​ឡើយ។ តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​Lydona Saoបាន​សរសេរ​រៀប​រាប់​ថា​៖

«ថា​មិន​ចង់​និយាយ​ខ្មាស​គេ ស៊ូ​មិន​បង្ហាញ ខ្ញុំ​ក៏​បាន​ទុក​ឱកាស​ឲ្យ​ច្រើន​ពេក​ហើយ​ដែល​ចុះ​ចោល​រាប់​ខែ​តែ​ខ្ញុំ​មិន​ដែល​រក​រឿង​សូម្បី​បន្តិច​ទាំង​ខ្ញុំ​មិន​ខុស​អ្វី​សោះ ម្តេច​នៅ​ដើរ​តាំង​ធ្វើ​ខ្លួន​ល្អ ​បែរ​ទំលាក់​កំហុស​ដល់​ប្រពន្ធ​ជា​ស្រី​រង​គ្រោះ​ទន់​ខ្សោយ ព្យាយាម​និយាយ​អាក្រក់​ពី​ប្រពន្ធ ទាំង​ខ្លួន​ជា​ប្តី​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ថែម​ជា​មនុស្ស​សាហាវ​គ្មាន​សីលធម៌​ជា​មន្ត្រីរាជការ​ ឬ​ជា​អ្នក​ចេះ​សោះ ​ខ្លួន​ជា​ពស់​វែក បែរ​ស្រែក​ប្រាប់​គេ​ថា ​ត្រូវ​ពស់​ចឹក ដែល​ធាតុ​ពិត​ខ្លួន​ជា​ក្រពើ ជា​ខ្លា ជា​មនុស្ស​ព្រៃ មនុស្ស​ក្បត់ ហិង្សា​អាត្មា​និយម​សប្បាយ​ល្បែង ស្រា ស្រី។

ប្រុស​ណា​ក៏​គេ​ចេះ​ខូច​តែ​គេ​មិន​អន់​គំនិត​ដល់​ថ្នាក់​ខុស​បែរ​យក​ល្អ​ខ្លួន​ឯង​ទេ បង្កើតFacebook ជា​ច្រើន​ឆាត​ញ៉ែ​ស្រី បង្ខូច​កិត្តិយស​ប្រពន្ធ តែ​នាម​ជា​ប្រពន្ធ​គឺ​បាន​ត្រឹម​ទ្រាំ ដល់​ស្រី​ប្តី​តេ​មក​ជេរ​ទៀត ក៏​ប្រពន្ធ​នៅ​ស្ងៀម​មិន​តប​ត ស៊ូ​ទ្រាំ​កុំ​តែ​ព្រាត់ តែ​មនុស្ស​មិន​ចង់​នៅ​ឃាត់​មិន​បាន ខំ​ទប់​លាក់​រឿង ឱប​ទុក្ខ​តែ​ឯង​ឈឺ​កាយ​គ្រាំ​ចិត្ត​ចង់​ក្អួត​ឈាម​ស្លាប់​យូរ​ហើយ ក៏​មាន​រូប​ភស្តុតាង​ច្រើន តែ​ស្រី​ខ្លះ​មិន​ដឹង​អី​ទេ​អីចឹង​រក្សា​មុខ​ឲ្យ​ ពេល​នេះ​ល្មម​ដល់​ពេល​រក្សា​កិត្តិយស​ខ្លួន​វិញ​ហើយ។

ច្បាប់​នៅ​ឯណា ចំពោះ​មនុស្ស​ឈរ​លើ​ច្បាប់ តែ​បំពាន​ច្បាប់ ឬ​ក៏​អាង​តែ​ជា​ប៉ូលិស​មាន​បុណ្យ​សក្តិ ឈរ​ក្នុង​ជួរ​រាជការ មាន​សិទ្ធិ​ក្បត់ ហិង្សា ហើយ​ប្តឹង​បំផ្លើស​បំផ្លាញ​ជីវិត​ស្រី​ទន់​ខ្សោយ​ទៅ​វិញ? ថែម​ទាំង​គំរាម​ជា​ច្រើន​រឿង​ទៀត​បើ​បង្ហាញ​រូបភាព​ទាំង​នោះ​ លោក​បោះ​ពាក្យ​បញ្ឈឺ​ថែម​ទៀត​ថា ​កុំ​សង្ឃឹម​ធ្វើ​អី​លោក​បាន​ត្រឹម​មាន​រូបភាព​ប៉ុណ្ណឹង​ទៅ​ប្តឹង​ដល់​ណា​ប្តឹង​ទៅ លោក​មិន​ខ្លាច ក៏​គ្មាន​នរណា​ធ្វើ​អី​លោក​បាន​ដែរ។ គ្មាន​មនុស្ស​ស្រី​ចង់​បែក​ព្រាត់ ចង់​បង្ហាញ​ការ​អាម៉ាស់​ជា​សាធារណៈ​ទេ តែ​សួរ​ថា​ស្រី​ណា​ទ្រាំ​បាន​ចំពោះ​រឿង​នេះ ហើយ​ទោះ​ប្រពន្ធ​ស្អាត​ល្អ​ពូកែ​យ៉ាង​ណា​ក៏​ដោយ ​បើ​មនុស្ស​ប្រុស​ចង់​ក្បត់​គឺ​ក្បត់​ហើយ។

តើ​សម​ជា​ប្រុស​អត់? សម​ជា​មន្ត្រីរាជការ​មិន​ចង់​ឈ្នះ​តែ​ក៏​មិន​ចង់​ទទួល​កំហុស​ទាំង​ខ្លួន​ជា​ជន​រង​គ្រោះ បើ​អាច​ហើយ​មាន​យុត្តិធម៌​មែន​មនុស្ស​ខុស​គួរ​ត្រូវ​សុំ​អភ័យ​ទោស​ជា​សាធារណៈ ​និង​ទទួល​ទោស​តាម​ច្បាប់​ប្រទេស​ និង​អង្គការ​ ឬ​ស្ថាប័ន​សិទ្ធិ​ស្ត្រី ដើម្បី​កុំ​ឲ្យ​ស្រី​ទាំង​ឡាយ​រង​គ្រោះ​ទៀត ស្រី​ទាំង​ឡាយ​បើ​អ្នក​ជា​ខ្ញុំ​ឈឺ​ចិត្ត​អត់? ទ្រាំ​ឲ្យ​គេ​បំផ្លើស​បំផ្លាញ​កិត្តិយស​ស្រី​ទាំង​ឡាយ​បើ​យល់​ថា​មនុស្ស​ប្រុស​បែប​នេះ​ល្អ​ក៏​ទទួល​យក​ចុះ ហើយ​ស្រី​ជា​ប្រពន្ធ​ទាំង​ឡាយ​គួរ​បណ្តោយ​ប្តី​ឲ្យ​រាប់​មនុស្ស​ប្រុស​បែប​នេះ​ដែរ​ទេ?»៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!