ក្រោយការិះគន់អភិបាលខេត្តសៀមរាបចេញចំណាត់ការភ្លាមៗ បាញ់ទឹកសំអាតផ្លូវ

នៅខែកុម្ភៈឆ្នាំ២០១៩ ក្រុមហ៊ុនមួយ​បានទទួលសិទ្ធិ ធ្វើការចាក់ដីគ្រួសក្រហម បំពេញចិញ្ចើមចំណីផ្លូវ ទាំងសង្ខាងនៃកំណាត តួរផ្លូវគោម៉ៃ ចាប់ពី ខាងមុខវត្តទេពពោធិវង្ស ហៅវត្តថ្មីរហូតដល់ផ្លូវបំបែកកូម៉ៃ ពីអាជ្ញាធរជាតិអប្សរា ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ករលក្ខណះសុវត្តិភាព បន្ថែមទៀតសម្រាប់ដងផ្លូវនេះ ។

តែដោយសារ មានកំហុសបច្ចេកទេស បានធ្វើអោយ ដីគ្រួសក្រហម មាននៅលើដងផ្លូវនេះ បណ្តាល អោយរំខានដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

បន្ទាប់ពីទទួលដំណឹងនេះ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចេញចំណាត់ការភ្លាមៗ ដោយបានចាត់ អោយក្រុមការងារ ធ្វើការបិទផ្លូវនេះជាបណ្តោះអាសន្ន ដើម្បី អោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយ អជ្ញាធរខេត្ត និង កំលាំងនគរបាលខេត្តសៀមរាប កំលាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដឹកទឹក មកធ្វើការ បាញ់សំអាតដីក្រហមចេញពីលើផ្លូវនេះ អោយបានស្អាតឡើងវិញ ផងដែរ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងបណ្តារភ្នាក់ងារ បំរើសេវាទេសចរណ៍ ទាំងអស់មេត្តាជ្រាបជាពត៍មាន និង សូមយោគយល់ ដោយក្តីអនុគ្រោះ៕