Loading...

ម្តាយ​រវល់​ធ្វើ​ម្ហូប​ កុមារី​អាយុ​១​ខួប​ជាង​ លង់ទឹក​ធុង​ស្លាប់​

កុមារី​អាយុ​ជាង​១​ខួប​ បាន​លង់ទឹក​ធុង​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ ខណៈ​ម្តាយ​ទុក​ចោល​ឲ្យ​លេង​ម្នាកឯង​ ទៅ​ធ្វើ​ម្ហូប​ ស្ថិត​នៅ​ភូមិ​វាល​ហាត់​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។​
​យោង​តាម​របាយការណ៍​ពី​ លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​៖​ កុមារី​រង​គ្រោះ​ ឈ្មោះ​ ស្រី​ទូច​ ភេទ​ ស្រី​ អាយុ​១​ ឆ្នាំ​ ៦​ខែ​ រស់នៅ​ភូមិ​វាល​ហាត់​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្ត​បន្ទាយ​មាន​ជ​យ័​ ។​

​លោក​អធិការ​ស្រុក​ម៉ា​ឡៃ​ បាន​បន្ត​ថា​ តាម​ការ​រៀបរាប់​ពី​ម្តាយ​កុមារី​រង​គ្រោះ​ មុន​ពេល​កើតហេតុ​ ម្តាយ​កុមារី​រវល់​ធ្វើ​ម្ហូប​ ដោយ​ឲ្យ​កូនស្រី​លេង​ម្នាក់ឯង​ជាមួយ​និង​ធុង​ទឹក​ ក៏​បាន​រអិល​ជើង​ក្បាល​ចូល​ក្នុង​ធុង​ដែល​មានទឹក​ បណ្តាល​ឲ្យ​កុមារី​នោះ​ឈ្លក់ទឹក​ស្លាប់​ ៕

Loading...