ចាប់ផ្សឹកកូននេន ៤អង្គអាយុពី១៤ដល់១៨ឆ្នាំ ព្រោះនាំគ្នាលួចឆាន់ស្រាក្នុងកុដ​នៅស្រុកបសេដ្ឋ

ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង ៩និង ៣០នាទី​យប់​ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ នៅក្នុងវត្ត​ទួលគ្រួស ដែលស្ថិត​នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​នេន ០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង (ស្រា​បៀរកម្ពុជា​ និងហ្គេនស្បឺត)នៅក្នុង​កុដិ ក្នុងវត្តទួលគ្រួសតែម្តងមានព្រះនាម ៖ ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្ដី​ ស្រុកបសេដ្ឋ និងទី និងឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំរស់នៅភូមិ​គោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង​០៤អង្គស្នាក់​នៅក្នុងវត្តទួល​គ្រួសខាងលើ ។

លុះដល់ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការ​ជាមួយចៅអធិការវត្ត​ និងព្រះអនុគណស្រុក​ អនុវត្តតាម​វិន័យសាសនា បានផ្សឹកនេនទាំង ៤អង្គ បញ្ជូន​ទៅផ្ទះរៀងៗខ្លួន៕