ឡើងទៅធ្វើការនៅភ្នំពេញ ទុកកូនស្រីវ័យ៥ឆ្នាំឲ្យតាយាយមើល បែរលង់ទឹកស្លាប់

ក្មេងស្រីដែលបាន​បាត់ខ្លួនកាលពីវេលា ម៉ោង ៦​ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ​ឯកឧត្តម គួច ចំរើន បាន ដឹកនាំ បញ្ជារ​ដោយផ្ទាល់​ដល់កម្លាំងសមត្ថកិច្ច​ជំនាញ ចុះទៅ​ស្រាវជ្រាវ​ស្វែងរក កុមារី ​ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់​នៅជាមួយយាយតា នៅភូមិគៀន​ជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីការ​សាកសួរ និងស្វែងរក​ ម៉ោងប្រមាណ​ជា ១១ ព្រឹក ថ្ងៃ​១១ ខែ កុម្ភៈ ឆ្នាំ២០១៩ បានរក​ឃើញក្មេង​ស្រីដែលបាន​បាត់ខ្លួន​នោះវិញ ​តែ​បានក្លាយជា​សាកសព​បាត់​ទៅហើយ ដែល​អណ្តែត​ទឹក​ចំងាយ​ប្រមាណ​ជា ៥០០ ម៉ែត្រ​ពីផ្ទះ ករណីនេះ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង អាចជាករណី​លង់់ទឹក។

សូមបញ្ជាក់ផងដែរថា​ ដោយអាណាព្យាបាល​ ឪពុកឈ្មោះ ស្រ៊ាន ចំរេីន និងម្តាយ​ឈ្មោះ ធី សុខឡូត ដែលមាន​ទីលំនៅ ភូមិកៀន​ជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វេី​ការងារនៅ​ឯភ្នំពេញហើយ​បានទុកកូនស្រីឈ្មោះ ចំរេីន​ សុខជា អាយុ ៥ឆ្នាំ ឲ្យលោក​យាយ​លោកតា​មេីលថែនៅ​ឯស្រុក​កំណើតក្នុង ភូមិកៀន​ជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម៕