ស្ងាត់ៗ ផលិតកម្មមរតកមេឌៀ អញ្ជើញ​តារាចម្រៀងសុរិន្ទល្បីៗ៤ដួង មកច្រៀងកន្ទ្រឹមចូលឆ្នាំ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ផលិត​កម្ម «​មរតក មេឌៀ Morodok Media​» ​បាន​បង្ហាញ​វត្ត​មាន​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ចំនួន ៤ រូប​ដើម្បី​ចេញ​បទ​ចម្រៀងថ្មី​សម្រាប់​ស្វាគមន៍​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។ ​ក្នុង​នោះ​រួម​មាន​តារា​ចម្រៀង​ចាស់​វស្សា​ សុង សែង, លោក​ដាកា ​ម្ចាស់​បទ «ចាក់​អន្ទង់», ​អ្នក​នាង ​មន្តត្រា ​ម្ចាស់​បទ «ឃ្លាន​ស៊ីចេក» និង​អ្នក​ស្រី រំដួល។

​មូល​ហេតុ​ដែល​ខាង​ផលិត​កម្ម មរតក មេឌៀ ​អញ្ជើញ​ពួក​គាត់​មក​ច្រៀង​ក្នុង​ផលិត​ខ្លួន​បាន​ដោយ​សារ​តែ ​ពួក​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ខេត្ត​សុរិន្ទ​ជាមួយ​សមត្ថភាព​ច្រៀង​បែប​កន្ទ្រឹម​ពីរោះ​ៗ​សម្រាប់​រាំ​លេង​កម្សាន្ត ហើយ​គួប​ផ្សំ​នឹង​ទំនាក់​ទំនង​ពួក​គាត់​ជាមួយ​ខាង​ផលិត​កម្ម​មាន​ភាព​ជិត​ស្និត​ផង​ដែរ។

ក្រៅ​ពី​ចង្វាក់​កន្ទ្រឹម ​ខាង​ផលិត​កម្ម​នៅ​មាន​ចង្វាក់​ប្រពៃណី​ខ្មែរ​ជា​ច្រើន​ទៀត​ដូច​ជា រាំវង់ សារ៉ាវ៉ាន់ ក្បាច់ ឡាំលាវ និង​ម៉ាឌីហ្សុន​ជា​ដើម​ដែល​ច្រៀង​ដោយ​តារា​ជាច្រើន​​រូប​ផ្សេង​ទៀត​។ ចំណែក​បទ​ដំបូង​របស់​លោក​សុង សែង សម្រាប់​ស្វាគមន៍​ការ​ទើប​មក​ដល់ និង​បាន​បង្ហោះ​លើ​បណ្ដាញ​យូធូប​ របស់​ផលិត​កម្ម​មាន​ចំណង​ជើង​ថា «ទិញ​នំប៉័ង​ផ្ញើ​ស្រី» ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​លោក​ផ្ទាល់ និង​នៅ​មាន​ចម្រៀង​ជា​ច្រើន​បទ​ទៀត៕ (អត្ថបទ៖ ជាតិបុត្រ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!