ញាក់សាច់!មេប៉េអឹមខេត្តរតនគិរីលោកគឹម រស្មី ចែកលុយកូនៗកន្លះលានដុល្លារថ្ងៃខួបកំណើត(វីដេអូ)

វីដេអូ​មេ​ប៉េអឹម​ខេត្ត​រតនគិរី លោក គឹម រស្មី ​ចែក​សែក​កូន​ៗ​ជា​ទឹក​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​ខួប​កំណើត​កូន ដើម្បី​ទុក​ឲ្យ​រក​ស៊ី ​ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ថ្ងៃ​នេះ​មាន​ទាំង​ការ​អប​អរផង និង​រិះ​គន់​​ផង។

នៅចំពោះមុខភ្ញៀវ​ដែលកំពុងចូលរួមកម្មវិធី​ខួបកំណើតកូន​របស់ខ្លួន លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ក្រៅពីការ​ប្រកាសចែក​លុយដល់កូនៗ​របស់ខ្លួន លោកបាន​ទាំងអួត​អំពីតម្លៃ វ៉ែនតា ស្បែកជើង ខ្សែក្រវាត់ ឬអាវជាដើម ដែលអាវមួយមាន​តម្លៃ ២ពាន់ដុល្លារ​អាមេរិកជាដើម។

វីដេអូរបស់​លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដែលបាន​នឹងកំពុងអួត​ពីការចំណាយ​លុយដល់កូនៗ​របស់ខ្លួន ជា​សាធារណៈ ដើម្បីបង្កើត​មុខរបររកស៊ីនេះ ក៏ត្រូវបាន​បង្ហោះដោយគណនីយេ្យ​ហ្វេសប៊ុកមួយឈ្មោះថា «Gee Yong» អមដោយ អំនួតនៃកា​ប្រើប្រាស់សម្ភារៈនិយម​របស់លោក គឹម រស្មី ផងដែរ។

ក្នុងកម្មវិធីខួបកំណើតកូន​របស់ខ្លួនកាលពីយប់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ក៏បាន​បញ្ជាក់យ៉ាង​ច្បាស់ពីបំណង​របស់ខ្លួនថា «យកត្រីតូច ស្ទូចយកត្រីធំ» ជាដើម។

នេះពិតជារឿងដ៏គួរ​ឲ្យភ្ញាក់ផ្អើល និងស្មានមិនដល់មែន ដែល​លោក គឹម រស្មី មានឋានៈត្រឹមមេ​ប៉េអឹមខេត្ត តែលោក​មានលទ្ធភាព សន្សំលុយ​ពីប្រាក់ខែ​មន្រ្តីរាជការ ឬរកស៊ីដោយ​កម្លាំងញើសឈាម​ផ្ទាល់ខ្លួន ចែកលុយ​ដល់កូនៗ៥នាក់ ដែលក្នុង​ម្នាក់ៗទទួលបាន​ចំនួន១០ម៉ឺន​ដុល្លារអាមេរិក សរុបទៅ គឺស្មើនឹង​កន្លះលាន​ដុល្លារ​អាមេរិក។

តាមឃ្លីបវីដេអូ ដែលបង្ហោះកាលពី​រំលងអធ្រាត្រឈានចូល​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគណនី​ហ្វេសប៊ុក​ឈ្មោះ Gee Yong លោក គឹម រស្មី បានឡើង​លើវេទិកាខួបកំណើត និងអមដោយភរិយា ព្រមទាំង​កូនៗផងនោះ បានប្រកាសជាសាធារណៈ ជាមួយនឹងការ ហែក«សែក» ចែកដល់​កូនៗរបស់ខ្លួន​ទាំង៥នាក់​ជាការដូ។ លោក គឹម រស្មី ក៏បាន​អួតទៀតថា លោកក៏បាន​បញ្ជូនកូនឲ្យទៅរៀន​នៅប្រទេសសឹង្ហបុរី ដែលគេ​ស្គាល់ថា ជាប្រទេស​អ្នកមានទៀតផង។

សាធារណៈជនក្នុង​បណ្តាញសង្គម ហ្វេសប៊ុកលើកជា​ចម្ងល់ថា តើលោក គឹម រស្មី ដែល​បំរើការងាររដ្ឋ មានប្រាក់​បៀវត្សរ៍ ត្រឹម​ជាង​១លាន ឬ២លានរៀល​ខ្មែរសោះ ហេតុអ្វីមានលទ្ធភាព​រកចំណូលបានរាប់លាន​ដុល្លារ​អាមេរិក?។ សំនួរសួរថា​ តើលោក គឹម រស្មី បានប្រាក់​ទាំងនោះ​មកពីណា? សំនួរ​សួរទៀតថា តើករណីដូច​លោក គឹម រស្មី នេះ ​ACU អាចចាត់តាំងឲ្យ​មានការស៊ើប​អង្កេតបាន​ទេ?៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!