ញាក់សាច់!បុរសម្នាក់នេះអាចហៅក្រពើដ៏ធំចេញពីទឹក មកជិះលើខ្នងធ្វើមិនដឹង បង្អួតអ្នកទស្សនា

​ក្រពើ​ជា​ប្រភេទ​សត្វ​កាច​សាហាវ​មួយ​ប្រភេទ​ដែល​រស់នៅ​ក្នុង​ទឹកសាប​ និង​ស៊ីសាច់​ស្រស់​ជា​អាហារ រួម​ទាំង​មនុស្ស​ផង ប្រសិន​បើ​វា​ជួប​ប្រទះ។ ​ព្រោះ​តែវា​​​វាយ​​​ប្រហារ​មនុស្ស​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ខ្លាច​រអា​មិន​ហ៊ាន​​ទៅ​ក្បែរ។

​ប្រភេទ​សត្វ​នេះ​ច្រើន​រស់នៅ​ក្នុង​ទឹក​បឹង​ដាច់​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​ ឬទឹក​បឹង​ដែល​មាន​ព្រៃឈើ​ច្រើន និង​មាន​ជម្រៅ​ជ្រៅ។ ​សត្វ​ក្រពើ​​ក៏​ជា​សត្វ​​ចិញ្ចឹម​មួយ​ប្រភេទ​​​​មាន​ប្រយោជន៍​ច្រើន​ដែរ​សម្រាប់​មនុស្ស​​យក​ស្បែក​ទៅ​ផលិត​ចេញ​ជា​ផលិតផល​សម្រាប់​ប្រើប្រាស់​មាន​ដូចជា សំលៀកបំពាក់ ខ្សែ​ក្រវ៉ាត់ ​ការ​បូ​ប និង​របស់របរ​ប្រើប្រាស់​ផ្សេងទៀត​។

​ម្យ៉ាងវិញទៀត ​ក្រពើ​ជា​សត្វ​ត្រូវ​បាន​គេ​ចិញ្ចឹម​កន្លែង​រមណីយដ្ឋាន​ផ្សេងៗ​ទុក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​​បាន​គយគន់​មើល​កម្សាន្ត​ផង​ដែរ​។ ​ក្រពើ​ជា​សត្វ​​កាច​សាហាវ​មែន ​តែ​​មាន​ពេលខ្លះ​គេ​អាច​បង្វឹក​ និង​បង្រៀន​ឲ្យ​វា​ស្លូត​បាន​​​ដូច​នៅ​ក្នុង​វីដេអូ​ខាងលើ​នេះ​អីចឹង ​បុរស​ចំណាស់​​ម្នាក់​បាន​យក​មាន់​មួយ​ក្បាល​ទៅ​សម្តែង​លេង​ជាមួយ​នឹង​សត្វ​ក្រពើ​ ខណៈ​​​ភ្ញៀវ​ទេសចរ​កំពុង​ទស្សនាតាម​របង​​យ៉ាង​ច្រើន​។

​លោក​អ៊ុំ​បាន​យក​មាន់​ទៅ​លួង​សត្វ​ក្រពើ​យ៉ាង​ធំ​ឲ្យ​ចេញ​ពី​ទឹក​អាង ដើម្បី​អាច​ជិះ​លើ​ខ្នង​របស់​វា​បាន​ដោយ​គ្មាន​បញ្ហា។ ក្រពើ​នេះ​​ប្រហែលជា​ត្រូវ​បាន​គេ​បង្វឹក​ប្រើ​រយៈពេល​យូរ​ហើយ ព្រោះថា​​បើ​ក្រពើ​ធម្មតា​វិញ​មិន​អាច​អោយ​គាត់​​យក​ទៅ​ធ្វើ​បែប​នេះ​បាន​នោះទេ​។ ​ក្រពើ​​​កាច​សាហាវ​គង់​ត្រូវបាន​គេ​បង្វឹក​ និង​បង្រៀន​ឲ្យ​ស្លូត​បាន ​ឯ​មនុស្ស​អាក្រក់​ក៏​គង់តែ​ថ្ងៃ​ណាមួយ​ក៏​អាច​ចេះ​កែខ្លួន​អោយ​ល្អ​វិញ​ដែរ ឲ្យ​តែ​មនុស្ស​មាន​ចិត្ត​ចង់​កែ​នូវ​ទម្លាប់់​ដែល​អាក្រក់​នោះ​ចេញ ​និង​ទទួលយក​ការធ្វើ​អំពើ​ល្អ៕ (ប្រែ​សម្រួល៖ និស្ស័យ) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ Morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត​)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!