ឈុតឆាកប្រយុទ្ធរវាងខ្លាដំបង និង​វ៉ាយបិស ព្រោះ​តែកូនពពែមួយ​ក្បាល

វីដេអូ​មាន​រយៈពេល​ជិត ៤​នាទី ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​​បណ្ដាញ​យូធូប​ ដោយ​មាន​អ្នក​ចូល​ទស្សនា​ជាង ៣៧លាន​ដង ដែល​ជា​ចំនួន​ដ៏​ច្រើន​ដោយ​រៀប​រាប់​​ពី​ការ​ប្រយុទ្ធ​របស់​ខ្លា​ដំបង និង​វ៉ាយបិស​​មួយ​ទល់​មួយ​​ ដោយ​សារ​តែ​កូន​ពពែ។

វីដេអូ​ត្រូវ​បាន​គេ​ថត​នៅ​ឧទ្យានជាតិ Kruger ប្រទេស​អាហ្រ្វិក​ខាង​ត្បូង និង​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១៩​មករា ឆ្នាំ ២០១៦ ដែល​ចាប់​ផ្ដើម​ដំបូង​ដោយ​ខ្លាដំបងមួយ​ក្បាល កំពុង​​ខាំ​កូន​ពពែ​​យ៉ាង​ជាប់​រហូត​កូន​ពពែ​ស្រែក ​បន្ទាប់​ពី​ឮ​សំឡេង​ស្រែក​ភ្លាម សត្វ​វ៉ាយបិស​បាន​រត់​សំដៅ​មក​រក​​កន្លែង​កើត​ហេតុ​​​ទាំង​កម្រោល។

ពេល​រត់​មក​ដល់​ភ្លាម វ៉ាយបិស​ហាក់​ខឹង​ខ្លាំង​ តែ​មិន​បាន​ដេញ​វ័ធ​ខ្លា​​ទេ បែរ​ជា​វ័ធ​កូន​ពពែ​​បន្ថែម​ទៀត ធ្វើ​ឲ្យ​វា​របួស​​ធ្ងន់​លើស​ដើម ខណៈ​ខ្លារដំបង​​រង់​ចាំ​មើល។ ក្រោយ​ពី​វ៉ាយបិស​វ័ធ​ជល់​​​អស់​​ចិត្ត វា​បាន​ដើរ​ចេញ​ទៅ​បាត់ ស្រាប់​តែ​ខ្លាដំបង​មិន​ទាន់​ទៅ​ណា​ឆ្ងាយ បាន​ចេញ​មុខ​មក​ខាំ​​ពពែ​​​ជា​ចំណី​ពាំ​ទៅ​ឆ្ងាយ​តែម្ដងបាត់​៕ សូម​ទស្សនាវីដេអូ​ខាង​ក្រោម៖ (អត្ថបទ៖ ជាតិបុត្រ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!