កុំចេះតែហ៊ាន! ចាក់មាន់​ចេញទា ទារត់បាត់ មេស៊ីទាំងអស់

​ខ្លា​ឃ្លោក​ជា​ល្បែង​ភ្នាល់​កម្សាន្ត​មួយ​ មិន​ថា​ក្មេង ឬ​ចាស់​អាច​លេង​បាន​កំដរ​ការ​អផ្សុក​​ពេល​ជួប​ជុំ​គ្នា​ដែល​ជា​ទូទៅ​ក្នុង​ផ្ទាំង​ក្រដាស​លេង​នោះ​មាន​រូប​ត្រី ​បង្គង ក្ដាម ​មាន់ ខ្លា និង​រូប​ផ្លែ​ឃ្លោក។

​អ្នក​លេង​អាច​មាន​គ្នា​ច្រើន​លើស​ពី​ពីរនាក់​ តែ​មេ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ​ដោយ​អ្នក​លេង​អាច​ទាយចេញ​​រូប​ណា​ក៏​បាន ​​​ឲ្យ​តែ​គិត​ថា ​មេ​ក្រឡុក​កូន​ដែល​មាន​មុខ ​៦​ជ្រុង​ចំនួន ៣​គ្រាប់ ចេញ​ត្រូវ​រូប​ខ្លួន​ទាយ។ ​ក្មេង​ៗ​ចូល​ចិត្ត​លេង​វា​ដាក់​ស្ករ​គ្រាប់ ​ឬ​រូប​ភាព​ប្លែក​ៗ។ ​ចំណែក​វីដេអូ​​ខាង​ក្រោម​នេះ បុរស​មួយ​ក្រុម​មិន​មាន​ក្រដាស​ខ្លាឃ្លោក​ពិត និង​​កូន​ក្រឡុក​ពិត​នោះ​ទេ។

ពួក​គេ​បាន​ច្នៃ​បេ​​​ស្រូវអង្ក​​ដោយ​គូរ​​រូប​តែ ៣​ប្រឡោះ​ប៉ុណ្ណោះ ​ដោយ​​ដាក់​រូប​ត្រី ​ផ្លែ​ឃ្លោក ​និង​សត្វ​មាន់​​ពិត​ៗ ខណៈ​បុរស​ធ្វើ​មេ ប្រើ​​​ធុង​ធំ​ក្រឡុង​កូន។ ​តាម​រយៈ​វីដេអូ គេ​ឃើញ​ត្រី​ធំ​មួយ​ក្បាល​កំពុង​តែ​រើ​បម្រាស់​​បង្ហាញ​ថា​ វា​នៅ​រស់​រវើក​ស្ថិត​ក្នុង​មួយ​ប្រឡោះ ​ឃ្លោក​នៅ​ប្រឡោះ​កណ្ដាល ​និង​មួយ​​ប្រឡោះ​ទៀត​មាន់​ចង​ជើង​ជាប់​។

ក្នុង​ចំណោម​បុរស​ជា​អ្នក​លេង​ទាំង ៣​នាក់ ​មាន​ម្នាក់​ទាយ​ថា​ត្រី ​និង​២​នាក់​ទៀត ទាយ​ថា​មាន់​ដូច​គ្នា។ បន្ទាប់​ពី​សន្យា​រួច​រាល់​ហើយ ​មេ​បាន​បើក​ធុង​ចេញ​ អ៊ុត​មើល​កូន ​បែរ​កូន​នោះ​គ្មាន​ដូច​របស់​នៅ​ប្រឡោះ​ទាំង ៣ ព្រោះ​ចេញ​សត្វ​ទា ដូច្នេះ​មេស៊ី​ទាំង​អស់។ នេះ​គ្រាន់​តែជា​​វីដេអូ​​បង្កើត​ឡើង​សម្រាប់​ការ​កម្សាន្ត​ប៉ុណ្ណោះ៕ (អត្ថបទ៖ ជាតិបុត្រ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!