Loading...

ឃើញគេជួបទុក្ខមិនដែលជួយគេ ពេលជួបហេតុការណ៍មួយ​ខ្លួនឯង ទើបភ្ញាក់ខ្លួនព្រើត

មនុស្ស​រស់​នៅ​សព្វថ្ងៃនេះ​មាន​ច្រើន​ប្រភេទ​ណា​ស់មាន​ទាំង​មនុស្ស​ចិត្តល្អ ​ចិត្តអាក្រក់ កំណាញ់ ​ឬឈ្នានីស​ជាដើម ​ហើយ​លទ្ធផល​ពួក​គេ​បាន​ប្រព្រឹត្ត​ នឹងបង្ហាញ​​ឲ្យ​​ឃើញ​នៅ​ថ្ងៃ​ណា​មួយ​ខាង​មុខ។

​អ្នកខ្លះ​មាន​រូប​ស្អាត​ហើយ​ថែម​ទាំង​ចិត្តល្អ​ទៀត ​ឯ​អ្នកខ្លះ​វិញ ​រូបអាក្រក់​ហើយ​ចិត្តអាក្រក់​ទៀត។ តែ​យ៉ាងណា​ក៏​នៅ​មាន​មនុស្ស​ល្អ​ជាច្រើន​ដែល​ចូលចិត្ត​ធ្វើអំពើ​ល្អ ​ព្រោះ​ដោយសារ​តែ​អំពើ​ល្អ​កាលណា​អ្នក​បាន​ប្រព្រឹត្ត​វា​ហើយ​ អ្នក​ក៏​មាន​សេចក្តី​សុខ​ សប្បាយ​រីករាយ​ក្នុង​ចិត្ត​ទៅ​តាម​នោះ​ដែរ។ ​ពេល​យើង​បាន​ជួយ​គេ គេ​តែង​​សម្ដែង​ការ​សប្បាយចិត្ត​អរគុណ​មក​យើង ​អីចឹង​ហើយ​យើង​ក៏​មាន​ភាព​សប្បាយ​ជាមួយ​នឹង​គេ​ដែរ​។

​តែ​សម្រាប់​មនុស្ស​មួយចំនួន​វិញ ​មិន​ចូល​ចិត្ត​ធ្វើ​នូវ​អំពើ​ល្អ​នោះទេ ដោយសារ​តែ​គេ​គិតថា អំពើ​ល្អ​លំបាក​ មិន​សម​នឹង​ខ្លួន ខ្ជិល​ជួយ​គេ​នាំ​តែ​ពិបាក​ដល់​ខ្លួន ​ទោះ​ខ្លួន​អាច​ជួយ​គេ​បាន​ក៏​ដោយ​។ អំពើ​ល្អ​មិនសូវ​មាន​អ្នក​ចង់​ធ្វើ​ទេ តែបើ​អំពើអាក្រក់​វិញ​សម្បូរ​អ្នក​ប្រព្រឹត្ត​ណាស់​សម្រាប់​សង្គម​បច្ចុប្បន្ន​នេះ ​តែ​យ៉ាងណា​អ្នក​ល្អ​នៅ​តែ​ល្អ អ្នក​អាក្រក់​នៅតែ​អាក្រក់​ទៅ​តាម​ប្រភេទ​មនុស្ស​តែ​ប៉ុណ្ណោះ​។

​បើ​គិត​តាម​ធម៌​ព្រះ​វិញ​បាន​ទូន្មាន​ថា ការ​ធ្វើ​អំពើ​ល្អ រ​មែង​តែ​បាន​ផល​ល្អ​តប​ស្នង​មក​យើង​វិញ​ដែរ​នៅ​ថ្ងៃ​អនាគត។ ​សេចក្តី​ល្អ​ ពិតជា​បាន​ធ្វើឲ្យ​​ចិត្ត​អ្នក​បាន​រីករាយ និង​ធ្វើអោយ​ចិត្ត​អ្នក​បាន​ស្ងប់ ​មិន​បាន​ដេក​ភ័យ​ព្រួយ​នៅ​មិន​សុខ​ដូច​អ្នក​ប្រព្រឹត្ត​អាក្រក់​។ វីដេអូ​ខាង​ក្រោម​បាន​បង្ហាញ ​ពី​មនុស្ស​ស្រី​ពីរ​នាក់​ដែល​ជា​មិត្តភក្ដិ នឹង​គ្នា​ធ្វើ​ទៅ​ណា​មក​ណា​ជាមួយគ្នា ​ហើយ​ក្នុង​នោះ​មាន​នារី​ម្នាក់​អ្នក​ចូលចិត្ត​ធ្វើអំពើ​ល្អ ចូលចិត្ត​ជួយ​អ្នកដទៃ ឯ​នារី​ម្នាក់​ទៀត ​ជា​មនុស្ស​មិន​សូវ​ជា​ចូលចិត្ត​ជួយ​អ្នក​ដទៃ​ទេ​ ដោយសារតែ​នាង​គិត​ថា លំបាក​ស្អប់ខ្ពើម គិត​ពី​ឋានៈ​តួនាទី​ជា​ដើម។

​តែ​រឿង​មួយ​ដែល​មិន​នឹកស្មាន គឺ​ថ្ងៃមួយ​​គ្រា​មាន​អាសន្ន​កើតឡើង ​ចោរ​បាន​ឆក់​កាបូប​នារី​ជា​អ្នក​មិន​សូវ​ជា​ចេះ​ជួយ​អ្នក​ដទៃ​នោះ តែ​ដោយ​សំណាងល្អ ​មាន​មនុស្ស​ជាច្រើន​បាន​ជួយ​ចាប់​ចោរ និង​យក​ការ​បូ​ប​អោយ​នាង​វិញ ​ព្រោះ​នាង​បាន​សេពគប់​មិត្ត​ល្អ។ រឿង​ដែល​ភ្ញាក់ផ្អើល​នោះ​គឺ ​អ្នក​ដែល​ជួយ​វាយ​ចោរ​ជួយ​យក​កាបូប​ឲ្យ​អោយ​នាង​នោះ សុទ្ធ​សឹង​ជា​មនុស្ស​ដែល​នារី​ម្នាក់​ទៀត​ធ្លាប់​បាន​ជួយ​ទាំង​អស់ ​នេះ​ហើយ​បានជា​គេ​និយាយ​ថា​ការ​ធ្វើ​អំពើ​ល្អ​រមែង​ជួប​មនុស្ស​ល្អ ទទួល​បាន​ផល​ល្អ​​ទៅ​តាម​នោះ​ដែរ​។

​រឿង​មួយ​នោះ​បាន​ធ្វើអោយ​នារី​ម្នាក់​ខាងលើ​ អាច​កែ​ពី​ការ​មិន​ចេះ​ជួយ​គ្នា ​ឲ្យ​ទៅជា​មនុស្ស​ដែល​ចេះ​ធ្វើ​អំពើ​ល្អ​ចេះ​ជួយ​ឡើងវិញ​យ៉ាង​រីករាយ​។ ​វីដេអូ​មួយ​អប់​រំ​មួយ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ជ្រុង​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​បច្ចុប្បន្ន ​ដែល​គ្រប់​គ្នា​គួរ​តែ​រៀន​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ តាម​លទ្ធភាព​យើងមាន​។ ​ការ​ជួយ​របស់​យើង​បន្តិច​បន្តួច​ ប៉ុន្តែ​មាន​តម្លៃ​ធំធេង​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពិត​ប្រាកដ៕ (​ប្រែ​សម្រួល៖ និស្ស័យ) (​ហាម​លួច​ចម្លង​អត្ថបទ​ពីវេបសាយ Morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត​)

Loading...