ឃើញប្ដីមិនចេះខូច ចង់សាកចិត្ត យកស្រីក្មេងឲ្យដេកជាមួយប្ដី តែលទ្ធផលមិននឹកស្មាន

​សម័យ​បច្ចុប្បន្ន​នេះ​រឿងរ៉ាវ​ស្នេហា​ពិតជា​ពិបាក​យល់​ណាស់​សម្រាប់​អ្នក​នៅ​លីវ​ មាន​សង្សារ ហើយ​បែកបាក់​សង្សារ ​ផ្លាស់​ប្តូរ​គ្នា​ឥត​ឈប់ បើ​សម្រាប់​អ្នក​មាន​ប្តី​ប្រពន្ធ​វិញ មាន​ការ​បែកបាក់​មិន​ចុះសម្រុង​គ្នា ឈ្លោះ​គ្នា​មិន​ចេះ​ចប់។

​ប្តី​លួច​មាន​ស្រី​ធ្វើ​បាបចិត្ត​ប្រពន្ធ​ និង​កូន ឯ​មនុស្ស​ស្រី​មួយ​ចំនួន​ក៏​មាន​ដូចគ្នា​ដែរ គឺ​​មាន​ប្តី​ហើយ ទៅ​មាន​ប្រុស​ថ្មី ​គិតៗ​ទៅ​ពិតជា​ពិបាក​មើល​ចិត្ត​មនុស្ស​ណាស់ ប៉ុន្តែ​ក៏​មាន​ប្តី​ប្រពន្ធ​ជាច្រើន​ដែរ​ដែល​​​មាន​ភាព​ស្មោះ​ត្រង់​រវាង​​គ្នា​ ស្រលាញ់​ចិត្ត​នឹង​ចិត្ត ​មិន​ប្រែប្រួល​ទៅ​រក​ថ្មី ចេះ​ស្រលាញ់​គ្នា​យល់ចិត្ត​គ្នា ទោះបី​ពេលខ្លះ​មានការ​ប៉ះពារ​ពាក្យ​សម្ដី​គ្នាបន្តិច​មែន ​តែ​គេ​ចេះ​អធ្យាស្រ័យ ឲ្យ​​គ្នា​ទៅវិញទៅមក ​មិន​យក​រឿង​តូច​ធ្វើជា​រឿង​ធំ​ហើយ​បែកបាក់​គ្នា​នោះ​ទេ​។​

​ការ​យល់ចិត្ត​គ្នា​ជា​រឿង​សំខាន់​ណាស់​ដែល​ប្តី​ប្រពន្ធ​គួរ​ធ្វើ​វា​ជាប្រចាំ ភាព​មិន​ទុកចិត្ត​គ្នា​ ​អាច​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ទៅលើ​គ្នា​ដែល​អាច​ប៉ះពាល់​ទៅដល់​ចំណង​អាពាហ៍ពិពាហ៍​​​​ខំ​កសាង​ជាមួយគ្នា​យូរ​មក​ហើយ​។ បើ​ក្លាយ​ជា​ប្តី​ប្រពន្ធ​ហើយ ​គួរតែ​មាន​ភាព​ជឿ​ទុកចិត្ត​គ្នា ​ទៅវិញទៅមក​ទើប​គ្រួសារ​មាន​សុភមង្គល ប្រុស​មិន​ត្រូវ​​ក្បត់​ស្រី ស្រី​ក៏​ពុំគួរ​ក្បត់​ប្រុស​ដែរ​។​ ការ​មិន​ទុកចិត្ត​គ្នា​នេះ​ហើយ​បានជា អ្នកខ្លះ​ហ៊ាន​យក​ស្រី​ដទៃ​មក​សាក​ចិត្ត​ប្តី​ទៀត​ផង ​ដូច​ជា​វីដេអូ​ខាងលើ​អីចឹង​។

​ក្នុង​សាច់រឿង​ខាងលើ ​ស្ត្រី​ជា​ប្រពន្ធ​​ព្រោះ​តែ​ចង់​សាក​ចិត្ត​ពី​ភាព​ស្មោះ​ត្រង់​ ភាព​ស្អាត​ស្អំរបស់​ប្ដី​ នាង​បាន​នាំ​នារី​វ័យ​ក្មេង​​សាច់​ស​ខ្ចី​ម្នាក់ ​មក​សាក​ចិត្ត​ប្តី ដោយ​ឲ្យ​​នារី​នោះ​ចូល​ទៅ​គេង​ក្បែរ​ប្តី​របស់​ខ្លួន។ ​ក្រោយ​ពេល​ប្តី​ដឹងខ្លួន​នៅ​ពេល​ព្រឹក​មាន​ការ​ភ្ញាក់ផ្អើល​ និង​ងឿង​ឆ្ងល់​ជា​ខ្លាំង​ ដោយសារតែ​មិនដឹង​នាង​មក​គេង​ជាមួយ​ពី​ពេលណា​។ តែ​សម្រាប់​ប្តី ក្រោយពេល​ដឹងថា​ នាង​ចូល​មក​គេង​ក្បែរ​ខ្លួន​ក៏​មិន​បាន​ប៉ះពាល់​ដល់​នាង​ដែរ គ្រាន់​តែ​ឆ្ងល់​ក្នុង​ចិត្ត​ថា​ ​ហេតុ​អី​នាង​មក​គេង​ក្នុង​បន្ទប់​របស់​ខ្លួន​បែប​នេះ​។

​ក្រោម​មកប្រពន្ធ​បាន​មក​ដល់បន្ទប់ ​ហើយ​បាន​ឃើញ​ក្នុង​បន្ទប់​ប្តី​មាន​មនុស្ស​ស្រី​ស្រស់​ស្អាត​ម្នាក់​ នាង​ជា​ប្រពន្ធ​បាន​ស្តី​បន្ទោស​ឲ្យ​​ប្តី​ខ្លាំងៗ ​ថា​ប្តី​ជា​មនុស្ស​មិន​ល្អ ប្រុស​ក្បត់ នាំ​ស្រី​ក្មេង​មក​គេង​ដល់​ផ្ទះ​ធ្វើ​បាប​​ចិត្ត​ប្រពន្ធ ឯ​ប្តី​ខំ​រក​ពាក្យ​មក​និយាយ​តវ៉ា​ជាមួយ​នឹង​ប្រពន្ធ​ដោយសារតែ​ខ្លួន​មិន​ដឹង​រឿង​ដូច​ប្រពន្ធ​បាន​ចោទ​នោះ​ទេ​។ ​ក្រោយមក​ទៀត ​ប្រពន្ធ​រំភើបចិត្ត​​មែនទែន ​ដោយសារ​ការ​សម្តែង​សាក​ចិត្ត​នោះ បង្ហាញ​ថា​ប្តី​ខ្លួន​​ពិតជា​មាន​ភាពស្មោះត្រង់​ជា​មួ​​យ​នឹង​ប្រពន្ធ​​ណាស់៕ (ប្រែ​សម្រួល៖ និស្ស័យ) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ Morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!