ទក់សាច់! ស្រីៗវ៉ៃគ្នាឆៅៗជាង១០គូ ចាប់មិនចង់ឈ្នះ មានខ្លះយំខ្លះឈាមមុខ

ធម្មជាតិ​របស់​មនុស្ស​ស្រី​ជា​មនុស្ស​​​មាន​កំលាំង​បាយ​ទន់​ខ្សោយ​ជាង​មនុស្ស​ប្រុស ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់​ទុក​មនុស្ស​ជា​មេផ្ទះ ធ្វើ​ជា​ប្រពន្ធ​ដ៏ល្អ​ក្នុង​ការ​មើល​ថែ​កូន ធ្វើ​ការងារ​ស្រាលៗ​នៅ​ក្នុងផ្ទះ។

តែបើ​​ពីយែនឌ័រ​គឺ​ស្មើភាព​គ្នា ម​នុស្ស​ស្រី​ភាគ​ច្រើន​ក៏​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ដូច​ទៅ​នឹង​មនុស្ស​ប្រុស​អីចឹង​ដែរ មិន​ថាជា​ការ​ប្រើប្រាស់​កំលាំង ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​នយោបាយ​ជាដើម។ បើ​និយាយ​ទៅលើ​វិស័យ​កីឡា​វិញ​ក៏​មាន​ក្រុម​មនុស្ស​ស្រី​ច្រើន​​ដែរ​ មាន​ដូចជា​បាល់​ទាត់ ប្រដាល់​ និង​កីឡា​ផ្សេងៗ​ជា​ច្រើន​ទៀត។

ប្រទេស​កម្ពុជា យើង​ក៏​មាន​កីឡាក​ជា​មនុស្ស​ស្រី​ជា​ច្រើន​ផង​ដែរ ហើយ​ក្នុងនោះ​ក៏​ទទួល​បាន​មេដាយ​ជា​ច្រើន​ដូច​គ្នា។ វីដេអូ​ខាង​លើ​ពិត​ជា​ប្លែក​ណាស់​មាន​ស្រ្តី​ជា​ច្រើន​គូ​ជា​ជន​ជាតិ​អេស្ប៉ាញ​ប្រកួត​ប្រជែង​គ្នា​យក​ឈ្នះចាញ់​​ ហើយ​មើល​ទៅ​ដូចជា​វ៉ៃមិន​ប្រណី​ដៃ​សោះ ឯ​ការ​ប្រកួត​ពុំ​មាន​អ្វីការ​ពារ​ ទម្ងន់​មួយ​ដៃៗ ពោរ​​ពេញ​ដោយ​កំលាំង​ខឹង​ ហើយ​ក៏ពុំ​មាន​ព្រុំ ឬសង្វៀន​សោះ​ប្រៀប​ដូច​ជា​វ៉ៃគ្នា​តាម​តែ​ចិត្ត​អីចឹង។

ការ​ប្រកួត​នេះ​មាន​មនុស្ស​ជាច្រើន​បាន​មក​ចោមរោម​​គ្នា​មើល ​និង​ជួយហ៊ោ​ផ្តល់​កំលាំង​ចិត្ត​ឲ្យ​​ទាំង​សង​ខាង។ អ្នក​ប្រកួត​មើល​ទៅ​ទំនង​​ជា​អ្នក​ភូមិ​រស់​នៅ​ទី​នោះ​ ដែល​មិន​បាន​ហាត់​រៀន​ប្រដាល់​ទេ ​ព្រោះ​ការ​វ៉ៃ​បុក​មិន​មាន​ក្បាច់​អី​ពិសេស ​គឺ​វ៉ៃ​តាម​ចិត្ត​នឹក​ឃើញ​ដូចគ្នា។ ​ចំណែក​សំលៀក​បំពាក់ គឺ​ស្លៀក​ធម្មតា តែ​គូ​ខ្លះ​មាន​ស្លៀក​សំពត់​ប្រពៃណី​ពួក​គេ យ៉ាង​ណា​យើង​ពុំ​បាន​ដឹង​ថា​នេះ​ជា​កម្មវិធី​អ្វី​នោះ​ទេ។ តោះ​ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៕ (ប្រែ​សម្រួល៖ និស្ស័យ) (ហាម​លួច​ចម្លង​អត្ថបទ​ពីវេបសាយ Morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត)