ទឹកចិត្តគ្រូបង្រៀនចំពោះម្ដាយចាស់ បែរត្រូវគេពេបជ្រាយ ចុងក្រោយទើបភ្ញាក់ខ្លួនព្រើត

ម្តាយ​មាន​អាយុ​ច្រើន​កើត​ជំងឺវង្វេង​ភ្លេចភ្លាំង រស់នៅ​ជាមួយ​កូន​​ជា​គ្រូបង្រៀន​នៅក្នុង​សាលា​ឯកជន​មួយ។ ​ជា​រៀងរាល់ថ្ងៃ​ កូនប្រុស​ជា​គ្រូ​បង្រៀន​បាន​យក​ម្តាយ​ដែល​កើត​ជំងឺវង្វេង​ទៅ​សាលា​ជាមួយ ​ដោយសារតែ​មិន​អាច​ទុក​ម្តាយ​ចោល​ឲ្យ​នៅ​ផ្ទះ​ម្នាក់​ឯងបាន​​។

​បើកាលណា​ទុក​ម្តាយ​នៅ​ផ្ទះ​ពុំ​មាន​អ្នក​ជួយ​ថែរក្សា​ម្តាយ ណាមួយ​ម្តាយ​កើត​ជំងឺចាស់​ជរាផង ខ្លាច​មាន​គ្រោះថ្នាក់​ដល់​គាត់ ​ក៏​សម្រេចចិត្ត​យក​ម្តាយ​ទៅ​សាលា​ជាមួយដែល​ខ្លួន​បង្រៀន។ តែ​មិនយូរប៉ុន្មាន ធ្វើ​អោយ​ក្មេងៗ​មាន​ភាព​ធុញទ្រាន់ ​អារម្មណ៍​មិន​មូល​ក្នុង​ការ​រៀនសូត្រ​ ឯ​គ្រូ​ក៏​មិនសូវ​បាន​បង្រៀន​​ដិត​ដល់​ទៅ​សិស្ស ធ្វើឲ្យ​រង​នូវ​ការរិះគន់​ទើសចិត្ត ​ពី​សំណាក់​កូនសិស្ស​ និង​អាណា​ព្យាបាល​សិស្ស រហូត​ហ៊ាន​​និយាយ​ថា​គួរតែ​រក​អ្នក​មើល​ថែ​នៅ​ផ្ទះ​ទៅ ​ព្រោះ​មិន​អាច​យក​ម្តាយ​មក​សាលា​ជា​រៀងរាល់ថ្ងៃ​បែបនេះឡើយ ​សាលារៀន​មិន​មែន​ជា​ផ្ទះ​ទេ។


​អាណាព្យាបាល​សិស្ស​បាន​និយាយ​ទាំងមិន​ពេញ​ចិត្តថា ​បើ​នៅ​តែ​បន្ត​យក​ម្តាយ​មក​សាលា​បែប​នេះ​ទៀត ​ពួកគេ​និង​ដូរ​សាលា​ឲ្យ​កូន​របស់​គាត់​ទៅ​រៀន​នៅ​សាលា​ផ្សេង​មិន​ខាន​។ ​ពេលខ្លះ​អាណាព្យាបាល​សិស្ស បានឃើញ​កូន​គាត់​ត្រូវ​លោកគ្រូ​ពឹង​ឲ្យ​ជួយ​មើលថែ​ម្តាយ​របស់​គាត់​មួយ​ភ្លែត​ៗទៀត​។ ​ក្រោយពី​មាន​ការ​​ត្អូញត្អែរ​របស់​អាណាព្យាបាល​សិស្ស​ខ្លាំងពេក ​លោកនាយក​សាលា​បាន​ហៅ​លោកគ្រូ​ខាង​លើ ​ទៅ​ធ្វើ​ការសាកសួរ​ពី​បញ្ហា​ម្តាយ​របស់​គាត់។

​លោកនាយក​សាលា​បាន​ផ្តល់​គំនិត​ឲ្យ​​ទៅ​លោកគ្រូ ឲ្យ​រក​ជួល​អ្នកជួយ​មើល​ថែ​ម្តាយ​នៅផ្ទះ​ទៅ ​មិន​អាច​​យក​ម្តាយ​មក​សាលា​បែប​នេះ​បាន​ទេ តែ​លោកគ្រូ​​នៅតែ​និយាយ​ថា ​គាត់​មិន​អាច​ឲ្យ​​នរណា​ម្នាក់​មើលថែ​ម្តាយ​របស់​គាត់​នោះ​ទេ​ ព្រោះតែ ជំងឺវង្វេង​ គឺ​ពិបាក​រក​គេ​ឲ្យ​មើលថែ​ណាស់ ​ស្រួល​មិន​ស្រួល​ពួក​គេ​ធ្វើ​បាប​ម្តាយ​របស់​គាត់​ទៀត​ផង គាត់​ពិតជា​មិន​ចង់​ឲ្យ​​គេ​មក​មើល​ថែ​ម្តាយ​គាត់​បាន​នោះទេ​។


​ក្រោយ​ពី​ការសន្ទនា​មិន​បាន​ប៉ុន្មាន​ផង​ ម្តាយ​របស់​គាត់​បាន​បាត់​ពី​កន្លែង​អង្គុយ​ភ្លាម ពេលនោះ​គាត់​រក​ពុំ​ឃើញ​នោះ​ទេ ​តែ​ទឹកចិត្ត​កូន​ក​ត្ត​ញ្ញូ​ចំពោះ​ម្តាយ​នៅ​តែ​បន្ត​ដើររក ហើយ​កូនសិស្ស​របស់​គាត់​ក៏​បាន​ជួយ​ដើររក​ដែរ​។​ ​ក្រោយពី​មាន​ការ​ត្អូញត្អែ​របស់​អាណាព្យាបាល​សិស្ស​ខ្លាំងឡើងៗ​​ លោកនាយក​សាលា​បាន​បើក​ការ​ប្រជុំ​មួយ​ដោយ​អញ្ជើ​ញ​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​សាលា​ និង​អាណាព្យាបាល​សិស្ស​ឲ្យ​មក​ចូលរួម និយាយ​ពី​លោកគ្រូ​ដែល​មាន​ម្តាយ​វង្វេង។​

លោកនាយក​សាលា​បាន​និយាយ​ថា ខាង​​សាលា ​និង​អាណា​ព្យាបាល​សិស្ស​ច្រើន​ណាស់​ ចង់​ឲ្យ​​គ្រូដដែល​ទៅ​បង្រៀន​ដោយសារតែ​គាត់​មាន​សមត្ថភាព​ក្នុងការ​បង្រៀន​បាន​យ៉ាង​ល្អ តែ​ក្រោយមក​ត្រូវ​បាន​គេ​មិន​ពេញ​ចិត្ត​​​ទាំង​អស់​ព្រោះ​​គាត់​បាន​យក​ម្តាយ​មក​សាលា​​រាល់ថ្ងៃ​ដូច្នេះ។ លោក​គ្រូ​កម្សត់​បាន​និយាយថា គាត់​មាន​ម្តាយ​តែ​ម្នាក់ទេ ​អ្វីៗ​ដែល​គាត់​មាន​សព្វថ្ងៃ​នេះ​ព្រោះតែ​ម្តាយ​របស់​គាត់ ដូចនេះ​គាត់​មិន​អាច​បោះបង់​ម្តាយ​គាត់​បាន​ទេ។​

​សង្ឃឹមថា​អ្នក​ទាំងអស់​គ្នា​នឹង​យល់ ព្រោះ​អ្នក​ទាំងអស់​គ្នា​ក៏​មាន​ម្តាយ​តែ​មួយ​ដូច​គ្នា​។ ត្រូវ​ចេះ​ថែរក្សា​ម្តាយ​ជាទី​ស្រលាញ់​របស់​ខ្លួន កូន​មិន​អាច​បោះបង់​ម្តាយ​បាន​នោះទេ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ៕ (ប្រែ​សម្រួល៖ និស្ស័យ) (ហាម​លួច​ចម្លង​អត្ថបទ​ពីវេបសាយ Morningfresh.news ដោយ​គ្មាន​ការអនុញ្ញាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!