អ្នកណាថាសត្វតោកាចសាហាវ តាមពិតស្លូតដូចឆ្មា ស្រលាញ់មនុស្សសឹងអី

​ធម្មជាតិ​របស់​សត្វ​តោ​ គឺ​ពិត​ណាស់​ជា​សត្វ​កាច​សាហាវ ស៊ីសាច់​ស្រស់​ជា​អាហារ មិន​ថា​ជា​សត្វ​ប្រភេទ​ណា​នោះ​ទេ ​គឺ​សុទ្ធសឹង​ជា​អាហារ​របស់​តោ​ទាំងអស់​ បើ​សិន​ជា​រត់​កាត់​មុខ​វា។

សត្វ​តោ​ជា​ប្រភេទ​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ តែ​មិនមែន​ជា​ព្រៃ​ក្រាស់​ពេក​នោះ​ទេ ​វា​ច្រើន​តែ​រស់នៅ​ទីវាល​ជាយ​ៗ​ព្រៃ​ និង​តំបន់​មាន​ព្រៃ​តិចតួច​ដែល​​សម្បូរ​ទៅ​ដោយ​វាល​ស្មៅ ភក់​តិចតួច​ ដើម្បី​អោយ​វា​មាន​ភាព​ងាយស្រួល​ក្នុងការ​ចាប់​សត្វ​ផ្សេងៗ​​ធ្វើ​ជា​ចំណី​មាន​ដូចជា ​សត្វ​ក្តាន់ ទន្សាយ ប្រើ​ស និង​សត្វ​ផ្សេងៗ​ជាច្រើន​ទៀត។ សត្វ​តោ​ច្រើន​រស់នៅ​ក្នុង​ប្រទេស​ដូចជា​អាហ្វ្រិក អាមេរិក ប៉េ​រូ និង​ប៉ែក​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា​។

ចំណែកឯ​ប្រទេស​កម្ពុជា​ ភាគច្រើន​យើង​ឃើញ​​មានតែការ​ចិញ្ចឹម​នៅក្នុង​សួនសត្វ​​ប៉ុណ្ណោះ​។ ​វីដេអូ​មិន​បញ្ជាក់​ទីតាំង​មួយ​នេះ​ ពិតជា​ប្លែក​ភ្នែក​ខ្លាំង​ណាស់​ដោយសារ​តែ​សត្វ​តោ​​​​បាន​កែប្រែ​អាកប្បកិរិយា​ពី​កាច​សាហាវ​ដូច​​ដែល​យើង​ធ្លាប់​បាន​ឃើ​​ញ​ពីមុន​ ​មក​ជា​​​ស្លូតបូត ហើយ​មាន​ភាព​ស្នឹទ្ធស្នាល​ជាមួយ​មនុស្ស​ជា​ទីបំផុ​ត​។

​វីដេអូ​​នេះ​បាន​អោយ​ឃើញថា​ មាន​ទេសចរ​មួយ​ក្រុម​មាន​គ្នា​មួយ​រថយន្ត​ក្រុង​ ​និង​កង់​បី​មួយគ្រឿង ​បាន​ចូល​ទៅ​ទស្សនៈកិច្ច​នៅ​ក្នុង​សួន​ដែល​មាន​ចិញ្ចឹមសត្វ​តោ​មាឌធំៗ​ ទំហំ​សឹងតែ​ប៉ុន​សត្វ​គោមួយ​ទៅហើយ ​មើល​ទៅ​គួរ​អោយខ្លាច ប៉ុន្តែ​បែរ​ជា​ពួក​វា​ទៅ​​ស្វា​គមន៍​​ភ្ញៀវ​ចូលលេង​ដោយ​រីករាយ និង​មើលទៅ​គួរ​អោយ​ស្រលាញ់​មែនទែន​។ ​សត្វ​តោ​ដែល​មាន​ភាព​ស្លូត​បូ​ត​បែបនេះ ​ប្រហែលជា​មាន​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ពី​ម្ចាស់ ​និង​មិន​ទម្លាប់​អោយ​វា​ស៊ីសាច់​ឆៅ​ជា​អាហារ​តាំងពី​តូច​ម្លេះ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​តែប៉ុណ្ណោះ៕ (ប្រែ​សម្រួល៖ និស្ស័យ)(ហាមលួច​លួច​ចម្លង​អត្ថបទ​ពីវេបសាយ morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត)

error: ហាម​លួចចម្លង​អត្ថបទ​នេះ!