ក្មេងស្រីតូចដ៏ស្រស់ស្អាត ដើរលេងវីយូឡុងតាមផ្លូវ​ចិញ្ចឹមគ្រួសារ តែថ្វីដៃមិនធម្មតា

Despacito គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ការ​ពេញ​និយម​មែនទែន​នៅ​ទូទាំង​ពិភពលោក និង​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​បំផុត​លើ​គេហទំព័រ​យូធូប ​ច្រៀង​ដោយ​លោក Luis Fonsi សញ្ជាតិ​អេស្ប៉ាញ ​កាល​ពី​ឆ្នាំ ២០១៧។

​បទ​នេះ​ត្រូវបាន​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិ​ភព​លោក​យក​ទៅ​ច្រៀង​លំនាំ​ និង Cover ហើយ​មក​ដល់ពេល​បច្ចុប្បន្ន​ បទ​នេះ​មាន​អ្នកទស្សនា​ជាង ៥,៥​ពាន់​លាន​ដង​ គឺ​ពិតជា​មាន​ចំនួន​ច្រើន​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​យូធូប។

​ឥឡូវ​សូម​ងាក​មក​មើល​ពី​ការ​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ របស់​ក្មេងស្រី​តូច​ម្នាក់​​មានឈ្មោះ​ថា Karolin ​នាង​ទើបតែ​មាន​អាយុ ៩ ​ឆ្នាំ​ប៉ុណ្ណោះ តែ​នាង​មាន​ទេពកោសល្យ​​​ក្នុង​ការ​លេង​វីយូឡុង​​ ​ហើយ​កាលពី​នាង​មាន​អាយុ​ ៦ឆ្នាំ​នាង​បាន​រៀន​កូដ​វីយូឡុង​ទៅ​ហើយ​។ ​ភាព​ស្ទាត់ជំនាញ​ក្នុង​ការ​កូដ​វីយូឡុង​បែបនេះ​ មិន​ងាយ​មាន​ទេ​ចំពោះ​ក្មេង​ដែល​ទើបតែ​មាន​អាយុ ៩​ឆ្នាំ​ដូច្នេះ​។

​វីដេអូ​កូដវីយូឡុង​នៅ​ទី​សាធារណៈ​​របស់​នាង​នៃ​ទឹក​ដី​សហរដ្ឋ​អាមេរិក ​ត្រូវបាន​គេ​ចែកចាយ ​និង​មាន​អ្នក​បញ្ចេញ​យោបល់​កោត​ស​រសើរ​នាង​តូច​យ៉ាង​ច្រើន។ ​អ្នកខ្លះ​ថា​នាង​មាន​សមត្ថភាព​បែបនេះ​គួរតែ​ឲ្យ​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី American’s got talent ​ពិតជា​ល្អ​ខ្លាំងណាស់ និង​​​មាន​អនាគត​មិន​ខាន ឯ​អ្នកខ្លះ​ទៀត​បាន​និយាយ​សរ​សើរ​ ប៉ុន្តែ​​​បែប​អាណិត​ថា ​នាង​តូច​មាន​សមត្ថភាព​បែប​នេះ​មិនគួរ​មក​កូដវីយូឡុង​សុំ​លុយ​គេ​អីចឹង​​សោះ ​ពិតជា​គួរ​ឲ្យ​ស្តាយ​ណាស់​។

​គួរ​បញ្ជាក់​ថា ពេល​ដែល​នាង​តូច Karolin ​កូដវីយូឡុង​បទ​ភ្លេង​របស់​ចម្រៀង ​Despacito នៅ​ទី​សាធារណៈ​នោះ​ បាន​ទាញ​ចំណាប់​អារម្មណ៍​ដល់​អ្នក​នៅ​ក្បែរៗ​នោះ​ឲ្យ​​មក​មើល​បាន​យ៉ាងច្រើន​កុះករ ​ហើយ​ពួក​គេ​ព្រមទាំង​​យក​លុយ​ទៅ​ដាក់​ក្នុង​ធុង​បាន​យ៉ាង​ច្រើន​ទៀត​ផង​៕ (ប្រែ​សម្រួល៖ និស្ស័យ) (ហាម​លួច​ចម្លង​អត្ថបទ​ពីវេប​សាយ morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!