មកមើលតិចនិក គេចចេញពីគ្រាប់កាំភ្លើង ពិតជាញាក់សាច់មែន
ស្របនឹងប្រទេសមានការអភិវឌ្ឍរីកចំរើន ក៏មានរឿងអសកម្មមួយចំនួនកើតឡើងផងដែរដូចជាការរីករាលដាលនៃបទល្មើសចោរកម្មជាដើម គឺសុទ្ធសឹងជាចោរប្រដាប់ដោយអាវុធស្ទើរគ្រប់ដៃមិនថា ពេលយប់ឬពេលថ្ងៃនោះទេ បែបនេះទាល់តែមានការប្រុងប្រយ័ត្នផ្នែកសន្តិសុខសុវត្ថិភាពទើបជាការល្អប្រសើរ។
វីដេអូបង្ហាញពីការការពារគ្រាប់កាំភ្លើងក្នុងខណៈពេលដែលមានខ្មាន់កាំភ្លើងមកភ្ជង់ ត្រូវបានគេចែកចាយនៅក្នុងអ៊ីនធើណេត និងក្នុងបណ្តាញសង្គមរាប់ម៉ឺនដងដោយសារតែគេគិតថា វាមានប្រយោជន៍ច្រើនសម្រាប់ជនរងគ្រោះ និងមនុស្សទូទៅអាចរួចផុតពីគ្រោះថ្នាក់បាន ពេលជួបរឿងហេតុបែបនេះ។ កាំភ្លើងជាអាវុធខុសច្បាប់សម្រាប់ប្រជាជននៅតាមបណ្ដាប្រទេសភាគច្រើន តែមួយចំនួនទៀតបានស្របច្បាប់។
ឯមនុស្សមួយក្រុមទៀតមានសិទ្ធិប្រើប្រាស់គ្រប់ប្រទេសដូចជាកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច យោធាជាដើមព្រោះពួកគេមានតួនាទីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ប៉ុន្តែមិនមែនមានន័យថាអ្នកដែលមានសិទ្ធិកាន់កាំភ្លើងនេះ អាចយកទៅប្រើប្រាស់ឬបាញ់បោះតាមចិត្តនោះទេ។ ក្នុងវីដេអូនេះបានបង្ហាញពីវិធីខ្លះៗដែលជាការការពារខ្លួន ក្នុងគ្រាដែលមានអាសន្នមួយចំនួន អោយរួចផុតពីគ្រោះថ្នាក់បានឲ្យតែព្យាយាមក្នុងការមើលវា តែមិនមែនបានន័យថា ឲ្យអ្នកយកទៅសាកល្បងនោះទេ វាគ្រាន់តែជាគន្លឹះដើម្បីសិក្សាក្នុងការការងារខ្លួនតែប៉ុណ្ណោះ។
ក្នុងនោះក៏មានកន្លែងខ្លះ គ្រាប់កាំភ្លើងត្រូវបានបាញ់ចំជនរងគ្រោះដែរ អីចឹងហើយបានជាទាមទាឲ្យយើងត្រូវមើលថា ចំណុចណាខ្លះដែលកាំភ្លើងត្រូវបានបាញ់ចំ និងកន្លែងណាខ្លះដែលអាចការពារខ្លូនយើងអោយផុតពីគ្រោះថ្នាក់បាន៕ (ប្រែសម្រួល៖ និស្ស័យ) (ហាមលួចចម្លងអត្ថបទពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត)