អាយុគ្រាន់តែជាតួលេខ! ប្ដីអាយុ៥២ ប្រពន្ធ៩៦ឆ្នាំ តែ Sweet ក្មេងៗឥឡូវសុំខ្មាស

គេ​ថា​ស្នេហា​ពិត ​មិន​គិត​ពី​អាយុ ​ពណ៌​សម្បុរ ​មាន​ក្រ​ អ្វី​សំខាន់​មាន​ចិត្ត​ស្មោះ​ ផ្ដល់កំលាំងចិត្ត ឬ​ចេះ​មើល​ថែ​គ្នា។ ​គូស្នេហ៍​​ដ៏​រ៉ូមែនទិក​កើត​ខែ​​ឧសភា និង​ធ្នូ​ខាង​ក្រោម​នេះ ​ជា​ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា ពិត​ជា​មាន​ស្នេហា​ស្មោះ​ប្រាកដ​មែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Renato Payos និង Eloisa Gonzales ​ជនជាតិ​ហ្វីលីពីន​ទាំង​ពីរ​នាក់ បាន​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​តាំង​ពី​ខាង​ប្រុស​​អាយុ ២៨​ឆ្នាំ ហើយ​ខាង​ស្រី​អាយុ ៧១​ឆ្នាំ ​ប៉ុន្តែ​ពេល​នេះ​លោក Renato អាយុ ៥២​ឆ្នាំ និង Eloisa អាយុ ៩៦​ឆ្នាំ​ហើយ​។ ​ពួក​គេ​ទាំង​ពីរ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​​រយៈ​ពេល​ ២៤​ឆ្នាំ​ ​ពុំ​ដែល​ឈ្លោះ​ប្រកែក​គ្នា​ម្ដង​ណា​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Renato ​បាន​រម្លឹក​ថា ​ឪពុក​ម្ដាយ​របស់​លោក​​បាន​សួរ​ពី​ជម្រើស​ក្នុង​ការ​ស្វែង​រក​នារី​ម្នាក់​ធ្វើ​ជា​គូ​អនាគត ហើយ​កាល​ណោះលោក​ក៏​បាន​ជ្រើស​យក Eloisa ​​ដែល​មាន​អាយុ​បង ៤៤​ឆ្នាំ តែ​ម្ដង។ ចំណែក​កូន​ស្រី​របស់ Eloisa ​អ្នក​ស្រី Encar ​បាន​បង្ហាញ​ពី​អំណាច​ស្នេហ៍​អ្នក​ទាំង​ពីរ​ថា ​”មិន​នឹក​ស្មាន​ថា លោក Renato ​ពិត​ជា​បារម្ភ ​និង​ស្មោះ​ស្ម័គ្រ​ចំពោះ​​ភរិយា​ដែល​ជា​ម្ដាយ​របស់​ខ្លួន​យ៉ាង​នេះ​សោះ។ ​ទោះ​ម្ដាយ​ខ្ញុំ​ប្រាប់​ថា ​គាត់​ជា​ស្ត្រី​ចំណាស់ ​និង​គ្មាន​សល់​ប្រាក់​កាស​ច្រើន​ក៏​ច្រើន​ក៏​ដោយ ក៏​កំលោះ​រូប​នៅ​តែ​ស្នេហ៍​ដែរ​ ហេតុតែ​និស្ស័យ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Renato ​បន្ត​ថា ​គាត់​បាន​ជួប Eloisa ជា​លើក​ដំបូង នៅ​ពេល Eloisa ​ជា​អ្នក​លក់​បន្លែ ​ហើយ​គាត់​ជា​អ្នក​​​រកស៊ី​​​ខ្នាត​តូច​ម្នាក់។ ពេល​នោះ​ ​គាត់តែង​តែ​​គិត​ក្នុង​ចិត្ត​ថា តើ​ខ្លួន​គួរ​រង់​ចាំ​​នៅ​ខាង​ក្រៅ​តូប​លក់​ដូរ​របស់ Eloisa ​រាល់​ថ្ងៃ​ឬ​អត់​ ដើម្បី​បាន​ជួប Eloisa? ដំបូង​លោក​បាន​និយាយ​ញោះ​លេង​បែប​កំប្លែង រួច​ក៏​ដឹង​ថា Eloisa ​ជា​មនុស្ស​ចិត្ត​ល្អ ​រឹង​មាំ អំណត់​អត់​ធន់ ​ហើយ​ឥឡូវ ​រយៈពេល ២៤​ឆ្នាំ​ហើយ​ ចំណង​ស្នេហ៍​នៅ​តែ​ស្អិត​ល្មួត មិន​ចាញ់​ក្មេង​ៗ​សម័យ​ឥឡូវ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ប្ដី​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​​​ទាំង​ទឹក​ភ្នែក​ថា «មាន​ថ្ងៃមួយ ​ប្រពន្ធ​ខ្ញុំ​និយាយ​ថា ​គាត់​ត្រៀម​ខ្លួន​ស្លាប់​រួច​ហើយ។ ខ្ញុំ​និយាយ​ថា ​សូម​កុំ​និយាយ​បែប​នេះ។ ខ្ញុំ​ធ្វើ​អ្វី​ៗ​រាល់ថ្ងៃ​ដែល​អាច​ធ្វើ​បាន គឺ​ដើម្បី​ឲ្យ​តែ​គាត់​សប្បាយ​រីករាយ។ ​ខ្ញុំ​នឹង​មិន​បោះ​បង់​គាត់​ចោល​ទេ។ បើ​ពិត​ជា​ស្លាប់​មែន ​ខ្ញុំ​សុខ​ចិត្ត​​ស្លាប់​ទៅ​មុន ដូច្នេះ​ខ្ញុំ​នឹង​មិន​ឃើញ​គាត់​រស់​នៅ​រងទុក្ខ​ត​ទៅ​ទៀត​។ នៅ​ពេល​គាត់​ឈឺ ខ្ញុំ​ក៏​ឈឺ​ចាប់​ដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​មួយ ​ដោយ​សារ​តែ​ភាព​ចាស់​ជរា សុខភាព​របស់ Eloisa ​មាន​សភាព​ទ្រុឌទ្រោម​ទន់​ខ្សោយ ​រហូត​​អង្គុយ​លើ​រទេះ​រុញ ហើយ Renato ​ត្រូវ​រ៉ាប់រង​មើល​ថែ​រៀង​រាល់​ថ្ងៃ។ ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​រំជួល​ចិត្ត​កោត​សរសើរ​នោះ គឺ Renato ​នៅ​តែ​ផ្ដល់​ភាព​កក់​ក្ដៅ ​ថ្នាក់​ថ្នម ផ្ដល់​កម្លាំង​ចិត្ត និង​ស្រលាញ់​ប្រពន្ធ​​ធ្លាប់​​ជា​ស្ត្រី​មេម៉ាយ​នេះ​ជា​និច្ច៕ (​ប្រែ​សម្រួល៖ ជាតិ​បុត្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!