Loading...

ញាក់សាច់! ការការពារមេដឹកនាំ៥រូប ពេលជិះឡានម្ដងៗ​សូម្បីរុយក៏មិនអាចមកក្បែរបាន

ពេល​មេដឹក​នាំ​ពិភព​លោក​ចេញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម្ដង​ៗ យើងតែង​តែ​សង្កេត​ឃើញ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​បណ្ដា​រដ្ឋាភិបាលជា​​ម្ចាស់​ផ្ទះ ពិសេស​ធានាសុវត្ថិភាព​ជូន​ដោយ​ប្រើ​កម្លាំង​ការពារ​យ៉ាង​ច្រើន។

ក្រៅ​ពី​កម្លាំង​ការពារ​ពី​ប្រទេស​ជា​ម្ចាស់ ​មេដឹក​នាំ​ជា​ភ្ញៀវ​ក៏​មិន​ភ្លេច​នាំ​អង្គរក្ស​ឆ្វេង​ស្ដាំង​របស់​ខ្លួន​ទៅ​ជាមួយ​ដែរ​ដើម្បី​ឲ្យ​ប្រាកដ​ថា ពិត​ជា​មាន​សុវត្ថិ​ផ្ទាល់ខ្លួន ១០០%។ ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​បរទេស ​គេ​តែង​តែ​ឃើញ​មាន​រថយន្ត ម៉ូតូ អម​ដំណើរ ​រហូត​មេដឹក​នាំ​ខ្លះ​មាន​ទាំង​ឧទ្ធម្ភាកចក្រ​ហោះ​ក្រវែល​ពី​លើ​អាកាស​ថែម​ទៀត​ផង។

ចំណែក​វីដេអូ​មួយ​នេះ​បាន​បង្ហាញ​ពី​វត្តមាន​មេដឹក​នាំ​កំពូល​ពិភព​លោក ៥​រូប ​នៅ​លើ​ទឹក​ដីបរទេស ​ពិត​ជា​មាន​រថយន្ត ​ម៉ូតូ​​អម​យ៉ាង​ច្រើន ខណៈ​កង​កម្លាំង​សន្តិសុខ​ផ្សេង​ទៀត​ត្រូវបាន​​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ​យ៉ាង​ច្រើន។ ​មេដឹក​នាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹក​នាំ​ទាំង ៥​រូប​ក្នុង​វីដេអូ​នេះ គេ​ឃើញ​មេដឹក​នាំ​វ័យ​ក្មេង​របស់​កូរ៉េខាង​ជើង គឺ​លោក គីម ជុងអ៊ុត ​ពិត​ជា​មាន​អ្នកការពារ​ច្រើន​មិន​នឹក​ស្មាន។

ក្រុម​អង្គរក្ស​របស់​លោក​ជា​ច្រើ​ននាក់ ​បានរត់​អម​រថយន្ត​របស់​លោក​ក្នុង​ចម្ងាយ​ផ្លូវ​វែង​គួរសម អំឡុង​ពេល​​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​​ទៅកាន់​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​ក្រៅ​ពី​នេះ​នៅ​មាន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ទ្រា ម៉ូឌី, ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌិមៀពូទីន, ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth II និង​ប្រធានធិបតី​​​សហរដ្ឋ​អាមេរិកទី ៤៥ ​ដូណាល់ ត្រាំផងដែរ​៕ (ប្រែ​សម្រួល៖ ជាតិបុត្រ)(ហាម​លួច​ចម្លងអត្ថបទ​ពីវេបសាយ morningfresh.news ដាច់ខាត)

Loading...