ក្មេងប្រុសតូចមែន តែសង្ហាដូចខ្លួនឯងកំលោះ ឯស្ទីលថតមិនបាច់និយាយទេ

​សិល្បៈ​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ​មនុស្ស​មាន​សមត្ថភាព​កាន់តែ​មានឱកាស​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​ពួកគេ​ដែល​មាន​មិន​បាន​លាក់ទុក​ដូច​កាលពី​សម័យ​មុន​ឡើយ​។

ក្នុង​នោះ​ដែរ​ដោយសារតែ​មាន​កម្មវិធី​លំដាប់​ពិភព​លោក​ជាច្រើន ​អាច​ឲ្យ​​ពួកគេ​បាន​បង្ហាញ​សម​ត្ថភាព​ជា​សាធារណៈ ​មិន​មាន​ភាព​ខ្មាសអៀន មិន​ត្រឹមតែ​ជា​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ក្មេងៗ​ជាច្រើន​ក៏​បាន​បង្ហាញ​តាមរយៈ​កម្មវិធី​ទាំងនោះ​ដែរ​។ ភាព​ប៉ិន​ប្រសព្វ​ពីកំណើត ឬ​ហៅ​ថា​ដុង​សិល្បៈ​ចំពោះ​មនុស្ស​មួយចំនួន​វិញ​ មិនមែន​មាន​នៅពេល​ដែល​គេ​ធំ​ពេញវ័យ​នោះ​ទេ ​តែ​ពួកគេ​មាន​តាំងពី​ពួកគេ​នៅ​មាន​អាយុ​ក្មេងៗ​ម្លេះ​។

​ជាក់ស្តែង​ដូចជា​ក្នុងករណី​ក្មេងប្រុស​ក្នុង​វីដេអូ​ខាងលើ​នេះ​អីចឹង ពិតជា​មាន​ភាព​ក្លាហាន ​មាន​រូប​សម្ផស្ស​ស្រស់​សង្ហា​តាំង​ពី​ខ្លួន​នៅ​ក្មេង លេង​ស្ទីល​គួរ​ឲ្យ​​​ទាក់ទាញ ​បើ​មើលទៅ​ដូចជា​មាន​ភាព​ចាស់ទុំ​យូរ​ខាង​ផ្នែក​សិល្បៈ​ តែ​តាមពិត​គេ​នៅ​ក្មេង​សោះ​។ ​ក្មេង​ប្រុស​បរទេស​នេះ​បាន​ធ្វើ​ម៉ូដែល​ឲ្យ​គេ​ថត​ជា​មួយ​ស្ទីល​ថត​គួរ​ឲ្យ​ទាក់​ទាញ​ប្លែក​ៗ​ច្រើន​បែប អម​នឹង​សម្រស់​សង្ហារ​ស្រាប់ ក៏​​ទទួល​ការ​គាំទ្រ​ច្រើន​តែ​ម្ដង​។ បើ​ពូកែ​ម្លឹងៗ​មិនដឹង​ថា​មាន​អ្នក​ស្រលាញ់​ ចូល​ចិត្ត និង​គាំទ្រ​​​ច្រើន​ប៉ុនណា​ទៅ​។

​បើ​យើង​ងាក​មក​មើល​ប្រទេស​កម្ពុជា​យើង​វិញ​ម្តង​ក៏​មិន​ចាញ់​ប្រទេស​គេ​ប៉ុន្មាន​ដែរ ​តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​របស់​ពួកគាត់​តាមរយៈ​កម្មវិធី The Voice Kid Cambodia ​ពួក​គាត់​នៅ​ក្មេងៗ​សោះ​តែ​ពូកែ សឹងតែ​រក​ពាក្យ​អ្វី​និយាយ​មិន​ត្រូវ​ព្រោះតែ​មាន​សមត្ថភាព នៃ​ការ​ច្រៀង​បាន​ពីរោះ​កាយវិការ​មាន​ភាព​រស់រវើក បើ​និយាយ​ពី​សំដីវិញ​សូម​អោយ​មេដាយ​ហើយ៕ (អត្ថបទ៖ និស្ស័យ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!