ឮសំឡេងងូងៗក្រោមដី នាំគ្នាជីកគាស់កកាយមើល ស្រាប់តែជួបរបស់មួយ មិនគួរឲ្យនឹកស្មាន

វីដេអូ​មាន​ប្រវែង​ប្រមាណ​ជាង​ពីរ​នាទី​រៀបរាប់​ពី​ការ​ជួយ​សង្គ្រោះ​មួយ​​ដែល​ជាប់​នៅក្នុង​បំពង់​មួយ​កប់​ក្នុង​ដី​ ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​អ៊ី​ន​ធើ​ណេត និង​ក្នុង​បណ្តាញ​សង្គម​រាប់​ម៉ឺ​ន​ដង ព្រោះ​​វា​ប្លែក​ និង​គួរ​ឲ្យ​ងឿងឆ្ងល់​មួយ​។

ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​ស្រាប់ ​គឺ​មាន​គ្រួសារ​មួយ​បាន​ព្យាយាម​ជួយសង្គ្រោះ​សត្វព​ពែមួយ​ក្បាល​យ៉ាង​ប្រុង​ប្រយ័ត្ន​មាន​ទាំង​ម៉ូទ័​រ​កាត់​​សម្រាប់​កាត់​បំពង់​ជ័រ​​ដែល​កប់​នៅក្នុង​ដី​យ៉ាងជ្រៅ ដើម្បី​រំដោះ​សត្វ​អោយ​មាន​សេរីភាព​ឡើង​វិញ ​និង​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​គ្រួសារ​ពួកគេ តែ​ពពែ​ហាក់​អស់​កំលាំង​យ៉ាង​ខ្លាំង ​ក្រោយ​ខំប្រឹង​ស្រែក​ឲ្យគេ​ជួយ​មិន​ដឹង​តាំង​ពី​ពេល​ណាមក។

​ទន្ទឹម​នឹង​មាន​ការ​អបអរ​នៃ​ការ​ជួយ​សង្គ្រោះ​សត្វ​ពពែ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​នេះ ​ក៏​មាន​ពាក្យ​មិន​ពេញចិត្ត​ជាច្រើន ​ដែល​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ថា រឿង​នេះ​មិន​អាច​ទៅរួច​​ដោយ​អះអាង​ថា​ មាន​តែ​ម្ចាស់​ពពែ​​​យក​ពពែ​ទៅ​ដាក់​ក្នុង​បំពង់​នោះ​រួច​នឹង​អាល​ថត​ឲ្យ​​គេ​មើល​ពី​ការ​ជួយ​សង្គ្រោះ​ដើម្បី​ទាញ​ចំណា​ប់​អារម្មណ៍​។

​ឯ​ខ្លះ​ទៀត​បាន​និយាយ​ទាំង​មាន​កំហឹង​ថា ធ្វើ​យ៉ាងនេះ​ដូចជា​ហួសហេតុ​ពេក​ហើយ យក​គ្នា​ទៅ​កប់​ហើយ ​តាំង​ធ្វើខ្លួន​ជា​អ្នក​ជួយ​សង្គ្រោះ​។ មតិ​ខ្លះ​ទៀត​បាន​និយាយ​ស្រដៀង​គ្នា​ថា ​លើ​លោក​យើង​នេះ​ពិតជា​មាន​បាបកម្ម​ពិត​មែន​មិនគួរ​ធ្វើ​រឿង​ដូចនេះ​ទេ ​អ្នក​ធ្វើ​ដូចនេះ​យក​ជីវិត​គេ​ទៅ​លេងសើច​ពេក​ហើយ​។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា ​វីដេអូ​ន​នេះ​អាច​នឹង​ដូច​អ្វី​ដែល​អ្នក​បញ្ចេញមតិ​ខាងលើ​ពិត​មែន​ ព្រោះ​បើ​យើង​សន្និដ្ឋាន​គឺ​មិន​អាច​ទៅរួច​នោះ​ទេ​ បើ​សត្វ​ពពែ​នេះ​ចូល​ តើ​ចូល​ដោយ​របៀប​ណា។ ទោះ​យ៉ាង​ណា​ គេ​មិន​ទាន់​ដឹង​​​មក​ពី​បញ្ហា​​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ៕ (ប្រែ​សម្រួល៖ និស្ស័យ)(ហាម​លួច​ចម្លងអត្ថបទ​ពីវេបសាយ morningfresh.news ដាច់ខាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!