ឈុតមួយក្នុងរឿងបរទេស មាននិយាយភាសាខ្មែរ សើចគ្រូពេទ្យ​ចុកពោះ

ឈុត​ឆាក​ខ្លី​មួយ​ក្នុង​​រឿង​បរទេស ​យើង​ឃើញ​មាន​ស្ត្រី​អ្នក​ជំងឺ​ជនជាតិ​ខ្មែរ​ម្នាក់ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ហើយ​នៅ​ទីនោះ​ក្រុម​គ្រូពេទ្យ​និយាយ​បាន​តែ​ភាសា​អង់គ្លេស ​មិន​មាន​អ្នក​បក​ប្រែ​ឡើយ ​ធ្វើ​ឲ្យ​ទំនាក់​គ្រូពេទ្យ ​និង​អ្នក​ជំងឺ​មាន​ការ​លំបាក។

​តាម​រយៈ​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​អ្នក​ជំងឺ​ជនជាតិ​ខ្មែរ​ដែល​មិន​មាន​បង​ប្អូន​នៅ​ក្បែរ​ មាន​អារម្មណ៍​ធុញទ្រាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បរទេស ​ព្រោះ​គាត់​មិន​ចេះ​ហូប​ម្ហូប​បរទេស​ដោយ​យល់​ឃើញ​ថា ​ម្ហូប​មិន​មាន​ជាតិ មិន​ឆ្ងាញ់​ មិន​ដូច​ម្ហូប​ខ្មែរ។ យើង​បាន​ឮ ​ការ​ជជែក​គ្នា​​ស្ត្រី​អ្នក​ជំងឺ​​ជាមួយ​អ្នក​ជំងឺ​ផ្សេង​ទៀត​ថា ​គាត់​ទ្រាំ​មិន​បាន​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​នេះ​ទេ ​គាត់​ចង់​តែ​ស្លាប់។

អ្នក​គ្រូពេទ្យ​ទាំង​ពីរ​បាន​ព្យាយាម​នាំ​ពាក្យ​សម្ដី​ទាំង​នោះ​ទៅ​កាន់​អ្នក​បកប្រែ​តាម​ទូរសព្ទ​លើ​តុ ​ប៉ុន្តែ​ពេល​គាត់​និយាយ​ភាសា​ខ្មែរ​តាម​​អ្នក​ជំងឺ ​ពួក​គេ​និយាយ​មិន​​ត្រូវ​នោះ​​ឡើយ ធ្វើ​ឲ្យ​អ្នក​បក​ប្រែ​ស្ដាប់​មិន​យល់ រហូត​អស់​ជម្រើស​ ត្រូវ​ហុច​ទូរសព្ទ​ឲ្យ​និយាយ​ផ្ទាល់​ពី​ចម្ងាយ​ទើប​ដឹង​ថា ​ស្ត្រី​អ្នក​ជំងឺ​និយាយ​ភាសា​ខ្មែរ ហើយ​មក​ពី​ប្រទេស​កម្ពុជា។ ​តាម​រយៈ​វីដេអូ​ដដែល ​គេ​ឃើញ​អ្នក​គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អ្នក​ជំងឺ និង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ទោះ​ស្ដាប់​ភាសា​អ្នក​ជំងឺ​មិន​យល់​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិនបាន​​បង្ហាញ​ចិត្ត​ខឹង​ធុញ​ទ្រាន់​ដែរ។

​បើ​តាម​ការ​ស្រាវ​ជ្រាវ នេះ​ជា​ឈុត​មួយ​ក្នុង​កម្មវិធី Getting On ​​ជា​កម្មវិធី​សំណើច​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​​ទូរទស្សន៍​អាមេរិក HBO ​រៀប​រាប់​ពី​របាំង​ភាសា នៅ​ពេល​អ្នក​ជំងឺ​មិន​ចេះ​ភាសា រួច​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស៕ (ប្រែ​សម្រួល៖ ជាតិបុត្រ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!