Loading...

មកមើលក្រុមរាំ The Royal Family មានក្បាច់​រាំប្លែកៗកក្រើក​ឆាកទៀតហើយ

​ការ​រាំ គឺជា​សិល្បៈ​មួយ​ដែល​តម្រូវ​ឲ្យ​មនុស្ស​មា​ន​ភាព​ឈ្លាសវៃ​រហ័សរ​ហួន​ និង​មាន​ភាព​ទោ​រទន់​នៃ​រាងកាយ​ព្រោះតែ​ក្បាច់​រាំ​មាន​ច្រើន​សណ្ឋាន ច្រើនបែប​ទៅតាម​ទម្រង់​នៃ​បទ​ភ្លេង​បាន​ប្រគំ។

​បើ​យើង​ងាក​មក​មើល​ក្រុម​រាំ​នៅ​ក្នុង​វីដេអូ​នេះ​ ឈ្មោះ​ថា The Royal Family ​មាន​សមាជិក​​យ៉ាង​ច្រើន​សន្ធឹក​​ បាន​បង្ហាញ​នូវ​ក្បាច់​រាំ​ឲ្យ​ទស្សនិកជន​បានឃើញ​ពី​ភាព​ស៊ីសង្វាក់​គ្នា​​យ៉ាង​ល្អ​ ទោះ​ជា​​ពួកគ​មាន​គ្នា​ច្រើន​ក្តី​ក៏​មិន​ធ្វើ​ឲ្យ​​​ទើសចិត្ត​បន្តិច​ឡើយ​។ ​សិល្បៈ​នៃ​ការ​រាំ​បើ​មិន​មាន​ភាព​សាមគ្គី​គ្នា​ទេ​ គឺ​មិន​អាច​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​នោះទេ។

​ជាក់ស្តែង ការ​រាំ​របស់​ពួកគាត់​សឹងតែ​ធ្វើឲ្យ​ឆាក​មួយ​បាក់​ទៅ​ហើយ ​ព្រោះតែ​កាយវិការ​នៃ​ការ​រាំ​មាន​ភាព​ស្រុះ​គ្នា​ល្អ​គួរ​ឲ្យ​ទាក់ទាញ​។ ក្រុម​ The Royal Family ដែល​បងប្អូន​កំពុងតែ​មើល​នេះ​ គឺ​នៅក្នុង​កម្មវិធី​ល្បី​មួយ​​​មានឈ្មោះ​ថា Hip Hop champion national ដែល​ជា​កម្មវិធី​មួយ​អនុញ្ញាត​ឲ្យ​ក្រុម​រាំ​បាន​បញ្ចេញ​នូវ​សមត្ថភាព​របស់​ក្រុម​រាំ​ខ្លួន​នៅ​លើ​ឆាក​ដ៏​អស្ចារ្យ​។ ​ក្រុម​រាំ​នេះ​បើ​យើង​មើល​កាន់តែ​យូរ​នឹង​រឹតតែ​ជក់​ចិត្ត មិន​ចង់​និង​ហ៊ាន​ប្រិច​ភ្នែក​នោះ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​រាំ The Royal Family បែប Hip Hop ​មាន​សមាជិក​រាប់​សិប​នាក់​ដែល​ស្ថិតក្នុង​ចំណោម​ក្រុម​រាំ​ធំជាង​គេ​បំផុត​មួយ​ក្នុង​លោក​។​ ក្រុម​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០០៧ ដោយ​កញ្ញា Parris Goebel អាយុ ២៧​ឆ្នាំ​បច្ចុប្បន្ន ​ជនជាតិ​នូវែល​ហ្សេ​ឡង់ ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​នាង​ផ្ទាល់​តាំងពី​នៅ​អាយុ ១០​ឆ្នាំ​មក​ម៉្លេះ។

ក្រុម The Royal Family ​ធ្លាប់​បាន​ឈ្នះ​ជើងឯក​កម្មវិធី​ប្រលង​រាំ​ជា​ក្រុម​អន្តរជាតិ Hip Hop International បាន​ចំនួន ៣​ដង ​ក្នុង​ចាំ ២០១១ ២០១២ និង ២០១៣ ដោយ​មាន​ប្រទេស​ប្រមាណ​ជាង ៤០​ពី​ជុំវិញ​ពិភពលោក​ចូលរួម៕ (ប្រែ​សម្រួល៖ និស្ស័យ Morning Fresh)

Loading...