Loading...

ជិតភ្ជុំហើយ មកស្ដាប់ចម្រៀងក្រមុំខ្មែរក្រោម​«មានពេលមានប្រាក់​ខែបាត់ពុកម៉ែ» ពីរោះស្រដៀងម្ចាស់ដើម

ភ្លេច​ៗ​ខ្លួន​នៅ​សល់​តែ​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​ថ្ងៃ​ទី ២៥ កញ្ញា​នេះ​ត្រូវ​នឹង​ថ្ងៃ ១រោជ​ខែ​ភទ្របទ ជា​ថ្ងៃ​ដាក់​បិណ្ឌ​ទី​មួយ​ហើយ ​និង​ថ្ងៃ​ទី ៩ ​តុលា​ត្រូវ​នឹង​ថ្ងៃ​ទី ១៥រោជ​ភទ្របទ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ។

​ប្រជាជន​កម្ពុជា​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់​ពីថៃ្ង ១រោច ខែភទ្របទ រហូត​ដល់​ថៃ្ងទី​១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែល​យើង​ហៅថាបិណ្ឌ២, បិណ្ឌ២… និង​ថៃ្ងបញ្ចប់ គឺជា​ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើឡើង​តាម​បែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​

ពាក្យ​ថា “ភ្ជុំបិណ្ឌ” មក​ពី​ពាក្យ “ភ្ជុំ” រួម​គ្នា​ជា​មួយ​ពាក្យ “បិណ្ឌ” ដែល​មាន​ន័យ​ថា៖ ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ឲ្យ​ជា​ដុំ(មកពី​ភាសា​បាលី) “ដុំ​បាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាម​វិធី​ងាយ​បាន​ថា​គឺជា “ការប្រជុំ ឬ​ប្រមូល​ផ្តុំដុំ​បាយ” ​(ការ​ពូតដុំ បាយ​ជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

ក្នុង​អំឡុង​ថ្ងៃ​រដូវ​ភ្ជុំបិណ្ឌ​កាន់​តែ​កៀក​ខិត​ជិត​មក​ដល់ កូន​ៗ ​ឬ​សាច់​ញាតិ​ដែល​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ​តែង​តែ​ស្រមៃ​ជា​មុន​ថា ​នឹង​បាន​ជួប​ជុំ​គ្រួសារ​ឆាប់​ៗ​ជាមួយ​ពេល​វេលា​ដ៏​សែន​រំភើប​រីករាយ​ដែល​បាន​នឹក​រលឹក​ជា​យូរ​មក​ហើយ។ ​អ្នក​ឃ្លាត​គ្រួសារ​ឆ្ងាយ​ៗ ​តែ​ង​ស្ដាប់​តន្ត្រី ​ឬ​បទ​ចម្រៀង​ទាក់​ទង​នឹង​ពិធី​ភ្ជុំបិណ្ឌ ​ដើម្បី​រំលឹក​អនុស្សាវរីយ​ចាស់​ៗ​ជាមួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ។ ចំណែក​ផលិត​កម្ម​ចម្រៀង​ក្នុង​ស្រុក​ជា​ច្រើន​ក៏​បាន​ត្រៀម​បទ​ចម្រៀង​មួយ​ចំនួន​សម្រាប់​ស្វាគមន៍​ពិធី​នេះ​ដែរ។

ងាក​មក​មើល​វីដេអូ​ចម្រៀង​នេះ​វិញ ​ច្រៀង​ដោយ​នារី​កម្ពុជា​ក្រោម​ម្នាក់ Cover បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​ផលិត​កម្ម​ថោន មាស សុខសោភា។ ​ក្រមុំ​ខ្មែរ​ក្រោម​រូប​នេះ​មាន​ឈ្មោះ ស្រីរ័ត្ន ​សម្ដែង​ដោយ​ក្រុម​រក្សា​វប្បធម៌​ខ្មែរ​និគម​ថ្កូវ ហើយ​បទ​ចម្រៀង​នេះ​រៀប​ចំឡើង​មិន​មែន​ជា​ផលិត​កម្ម​ណា​មួយ គឺ​ក្រុម​ព្រះ​សង្ឃ​ច្រើន​អង្គ៕ (អត្ថបទ៖ ជាតិបុត្រ Morning Fresh)

Loading...