ញាក់​សាច់! បោះ​ប្រ៊ុយយ៉ុង​ប្រឡង​បាក់​ឌុប​នៅ​ឥណ្ឌា ឪពុក​ម្ដាយ​ឡើង​តោង​អគារ​ព្រោង​ព្រាត តែ​លទ្ធផល​ហួស​ស្មាន

ការ​ប្រឡង​បាក់​ឌុប ឬ​ប្រឡង​បញ្ចប់​វិទ្យាល័យ គឺ​ជា​ដំណាក់​កាល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក​សិក្សា។ មិន​ថា​តែ​នៅ​កម្ពុជា​ទេ នៅ​បណ្ដា​ប្រទេស​នានា ក៏​ត្រូវ​ប្រឡង​ដំណាក់កាល​នេះ​ដូច​គ្នា។ ក្រឡេក​ទៅ​ប្រទេស​ឥណ្ឌា​ឯ​ណោះ​វិញ សកម្មភាព​បោះ​ប្រ៊ុយយ៉ុង​យ៉ាង​អានាធិបតេយ្យ បាន​ធ្វើ​ឱ្យ​មាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង នៅ​លើ​បណ្ដាញ​សង្គម Facebook។

បើ​តាម​ការ​ស្រាវជ្រាវ តាម​ពិត​ទៅ វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​ឡើង​តាំង​ពី​ឆ្នាំ​2015 ម្ល៉េះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​អ្នក​ចុច Share ឡើង​វិញ ព្រោះ​ចាប់​អារម្មណ​នឹង​សកម្មភាព​នេះ។ បើ​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ពេល​នោះ​ឪពុក​ម្ដាយ រួម​ទាំង​សាច់ញាតិ​របស់​បេក្ខជន​ប្រឡង បាន​ព្យាយាម​តោង​ឡើង​ទៅ​កាន់​បង្អួច​នៃ​បន្ទប់​ប្រឡង ដើម្បី​បោះ​ក្រដាស​ប្រ៊ុយយ៉ុង​ចូល ដោយ​មិន​អាច​ទប់​ស្កាត់​បាន។

ក្រោយ​មក អាជ្ញាធរ​បាន​នាំ​គ្នា​ចាក់​វីដេអូ​មើល​ឡើង​វិញ ហើយ​សម្រេច​ឱ្យ​សិស្ស 600នាក់ ធ្លាក់​ដោយ​ស្វ័យ​ប្រវត្ថិ ព្រោះ​សកម្មភាព​ដ៏​ហួស​ចិត្ត​ខាង​លើ។ ក្នុង​ពេល​ប្រឡង​នោះ គ្រូ និង​អនុរក្ស ក៏​ចាប់​បាន​សំណៅ​ឯកសារ​ពី​សិស្ស​គ្រប់​គ្នា​ផង​ដែរ។ ការ​ប្រឡង​នេះ ជា​ដំណាក់​កាល​សំខាន់​មួយ សម្រាប់​ឱ្យ​សិស្ស​បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន។ ដូច​នេះ​ហើយ ទើប​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង រហូត​កើត​ជា​សកម្មភាព​អនាធិបតេយ្យ​បែប​នេះ។

មិន​ត្រឹម​តែ​ទម្លាក់​សិស្ស​ស្វ័យប្រវត្តិ​ទេ នៅ​ពេល​នោះ​សមត្ថកិច្ច​ថែម​ទាំង​ឃាត់​ខ្លួន ឪពុក​ម្ដាយ​ជា​ច្រើន​នាក់ ប៉ុន្តែ​ត្រូវ​ដោះ​លែង​វិញ ក្រោយ​ប្រឡង​ចប់​ច្រើន​ម៉ោង។ បើ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង បាន​ឱ្យ​ដឹង​ថា សិស្ស​ដែល​ចាប់​បាន​លួច​ចម្លង​ឯកសារ អាច​ត្រូវ​រង​ការ​ពិន័យ​មិន​ឱ្យ​ប្រឡង​ដល់ ៣​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់។ ប្រសិន​បើ​ធ្ងន់ធ្ងរ អាច​បញ្ជូន​ទៅ​ពន្ធនាគារ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!