ស្ដាប់​ហើយ​ឈឺ​ចាប់ ទារុណ​កម្ម​ផ្លូវ​ភេទ​សាហាវៗ ដែល​គ្រូ​សាច់​ដុំ ធ្វើ​លើ​និស្សិត​ស្រី​ឆ្នាំ​ទី២

មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ការ​​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផ្ទុះ​រឿង​គ្រូ​បង្ហាត់​សាច់​ដុំ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ករណី​ហិង្សា​គំ​រាម​សម្លាប់​, បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម​។ ចំណែក​ជន​រង​គ្រោះ មាន​អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី២ ហើយ​បាន​ទាក់​ទង​ជា​មួយ​បុរស​មាឌ​ធំ​ខាង​លើ អស់​រយៈ​ពេល ១ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ ជន​សង្ស័យ​ស្រាប់​តែ​កើត​រោគ​ចិត្ត ធ្វើ​ទារុណ​កម្ម​ផ្លូវ​ភេទ មនិង​ថត​ទុក​ផង​ដែរ។

​ជន​ស​ង្ស័​យ​ឈ្មោះ ព្រឿង សំអឿន ហៅ​សេម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ធ្លាប់​ជា​អ​ណិក​ជន​រស់នៅ​សហរដ្ឋអាមេរិក អាច​ចាត់ទុកថា ជា​ជន​កំណាច​ឃោរឃៅ​ម្នាក់​នៅ​កម្ពុជា ប្រចាំឆ្នាំ​២០១៨ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃើញថា ជន​នេះ​មាន​មុខរ​បរជា​គ្រូ​ប​ង្រៀ​ន​លំ​ហាត់ប្រាណ នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វីត បាន​ប្រព្រឹត្ត​អំពើ​បង្ខាំង​ទុក​នារី​ម្នាក់ ប្រើ​អំពើហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​លើ​ជន​រង​គ្រោះ ឈ្មោះ ម​.​ហ អាយុ​២២​ឆ្នាំ ជា​និសិត្ស​ឆ្នាំ​ទី​២។

ជន​កំណាច​ខាង​លើង ថែម​ទាំង​​បាន​ទូរ​ស័​ព្ទ​ទៅ​ក្រុមគ្រួសារ​របស់​ជន​រង​គ្រោះ ប្រើពាក្យ​សំដី​មិនសម​រ​ម្យ ប៉ះពាល់​ដល់កិ​ត្តិ​យស​ជន​រង​គ្រោះ និង​គ​ម្រាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផងដែរ​។​ ជន​ស​ង្ស័​យ បាន​សារភាព​ឲ្យ​ដឹងថា រូប​ខ្លួន និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​រយៈពេល​០១​ឆ្នាំ​មកហើយ ពួកគេ​ទាំង​០២​នាក់ ស្គាល់​ដំបូង គឺ​ជន​រង​គ្រោះ​តែង​មក​ហាត់ប្រាណ​នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត​រាល់ថ្ងៃ ហើយ​ខ្លួន​ជា​គ្រូ​ប​ង្រៀន​លំ​ហាត់ប្រាណ​នៅ​ទី​នោះ​។​

ក្រោយពេល​ពួកគេ​ទាំង​០២​នាក់ ស្គាល់គ្នា​បាន​ប្រហែល​០៣​សប្តាហ៍ ពួកគេ​ទាំង​០២​នាក់ បាន​ស្រលាញ់គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរ​ស័ព្ទ​ណា​ត់​ជួបគ្នា ដើម្បី​រូ​ម​ភេទ​ជា​ញឹកញាប់​ក្នុង​០១​សប្តាហ៍ ០២​ទៅ ០៣​ដង ហើយ​ក្នុងពេល​រួមភេទ​ម្តងៗ ជន​ស​ង្ស័​យខាង​លើ តែងតែ​ថត​ជា​វីដេអូ​ទុក​ផងដែរ​។ លើក​ដំបូង​ពួកគេ​រួមភេទ ជាមួយគ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សុ​វណ្ណា ហើយ​ក្រោយៗ​មក​ទៀត ពួកគេ​បាន​ជួល​បន្ទ​ប់​ខុន​ដូ​រមួយ​ឈ្មោះ MHM បន្ទ​ប់​លេខ​១៦៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដើម្បី​ណាត់​ជួបគ្នា​រួមភេទ​។​

​តាម​ការបញ្ជាក់​របស់​នារីរ​ង​គ្រោះ​បានឲ្យដឹងថា ដំបូង​ឡើយ​រូបនាង​ពិតជា​បាន​ស្រឡាញ់​ជ​នស​ង្ស័​យ​ជា​សង្សា​ខ្លាំងណាស់ តែ​រយៈកាល​ក្រោយៗ​មក រូបនាង​បែរជា​មាន​ការ​ភ័យខ្លាច​ជាខ្លាំង ព្រោះតែ​ជ​នស​ង្ស័​យ​ហាក់ដូចជា​មនុស្ស​រោគ​ចិត្ត ត្បិត​ពេល​រួមភេទ​ជាមួយគ្នា​ម្តងៗ ជន​ស​ង្ស័​យ​មិន​ត្រឹមតែ​ថត​វីដេអូ​ទុក​ប៉ុ​ណ្ណោះ​ទេ រូបគេ​ថែមទាំង​ប្រើ​ទារុណកម្ម​ឃោរឃៅ ក្នុងពេល​រួមភេទ។

ទារុណ​កម្ម​ទាំង​នោះ​មាន​ដូចជា ក្តិ​ច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ និង​វ៉ៃ​បែក​មាត់ លើ​រូបនាង​ជា​ញឹកញាប់ រហូតដល់​នាង​បែកចិត្ត​ទៅ​ភ្ជាប់​ពាក្យ​ជាមួយ​អ្នកថ្មី​។ ក្រោយពេល​ជន​ស​ង្ស័​យ បានដឹងថា នាង​មាន​គូរ​ដណ្តឹង ជន​ស​ង្ស័​យក៏បាន​ប្រើ​ហិង្សា​លើ​រូបនាង​ចំ​នួន​០៦​ដង និង​គ​ម្រាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផងដែរ​។ សកម្មភាព​នេះ ធ្វើ​ឱ្យ​នារី​រង​គ្រោះ​មាន​ការ​ឈឺ​ចាប់​ខ្លាំង។

​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ខណៈ​ពេលដែល​នារី​រង​គ្រោះ និង​ជ​នស​ង្ស័​យ​នៅ​ជាមួយគ្នា ស្រាប់តែ​គូ​ដណ្តឹង​នារីរ​ង​គ្រោះ បាន​ឆាត​មក ក៏​ត្រូវ​ជ​នស​ង្ស័​យ​ឆែក​ឃើញ បណ្តាល​ឲ្យ​មាន​ការឈ្លោះ​ប្រកែក​គ្នា ហើយ​ជ​នស​ង្ស័​យបាន​ឆា​តទៅ​គ​ម្រាម គូរ​ដណ្តឹង​នារី​រង​គ្រោះ ឲ្យ​ឈប់​ទាក់ទង​នាង​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​ធ្វើ​អ្វីមួយ ចំពោះ​គូរ​ដណ្តឹង​នារី​រង​គ្រោះ​ជាក់​ជាមិនខាន។

​បន្ទាប់មក ជន​ស​ង្ស័​យបាន​បង្ខាំង​នារីរ​ង​គ្រោះ​ទុក ក្នុង​បន្ទ​ប់​ខុន​ដូមិន​ឲ្យ​ចេញ​ទៅណា ព្រម​ទាំង​បាន​ចាប់​បោចសក់ និង​រុញ​ផ្ទប់ នារីរ​ង​គ្រោះ​ទៅ​នឹង​ជញ្ជាំង ហើយ​បាន​ខាំ​ទៅលើ​ជន​រង​គ្រោះ​០២​កន្លែង គឺ​ដៃ​០១​កន្លែង និង​ខាំ​កំប៉េះ​គូថ​០១​កន្លែង បន្ទាប់មក​ជន​ស​ង្ស័​យបាន​កាត់​ក្រណាត់​អាវយឺត​ជា​កង់ៗ បំរុង​យកមក ចងដៃ ចងជើង​នាង តែ​ដោយសារ​នារីរ​ង​គ្រោះ​អង្វ​រពេក ទើប​រូបគេ​មិន​បាន​ចង ហើយ​ក៏​ប​ង្ខំ​នារី​រងគ្រោះ​ឲ្យ​ទូរ​ស័​ព្ទ​ទៅ​និយាយ​ជា​មួយគូរ​ដណ្តឹង ថា​ពួកគេ​ទាំង​០២​នាក់ រស់នៅ​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ បើ​នាង​មិន​ទូរ​ស័​ព្ទ​ទៅ​ទេ ជន​ស​ង្ស័​យ​គំរាម​ថា នឹង​យក​កន្ត្រៃ​មក​កាត់សក់​ចេញ​ឲ្យ​អស់ ហើយ​សម្លាប់ចោល​តែម្តង។

នារី​រង​គ្រោះ បាន​​បង្ខំចិត្ត​ទូរ​ស័​ព្ទ​ទៅ​គូរ​ដណ្តឹង និយាយ​តាម​ការ​គ​ម្រាម​របស់​ជ​នស​ង្ស័​យ ហើយ ជន​ស​ង្ស័​យបាន​បង្ខាំង​នាង​ទុក​នៅក្នុង​បន្ទ​ប់​ខុ​ដូ និង​យក​កាំបិត​ចុង​ស្រួច ស​ស្ញា​ចមួយ គ​ម្រាម​នាង​មិន​ឲ្យ​ចេញទៅ​ណា​ជាដាច់ខាត​។​ លុះដល់​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្តាយមីង​របស់​នារីរ​ង​គ្រោះ បាន​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យ​ប់ ក៏​បាន​ដាក់​ពាក្យបណ្តឹង​មកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ស្រាវជ្រាវ រហូត​ឈានទៅដល់​រកឃើញ​ទីតាំង​បង្ខាំង​ទុក​ផ្ទាល់ ដោយ​មាន​ការសហការ​ណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ចំ​ការ​មន​។

​ពេល​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ទៅដល់ ជន​ស​ង្ស័​យ​មិន​ព្រម​បើកទ្វារ​នោះ​ទេ ថែមទាំង​គ​ម្រាម​សមត្ថកិច្ច​ថា រូបគេ​នឹង​សម្លាប់​នារី​រង​គ្រោះ​ចោលក្នុង​បន្ទ​ប់​ទៀ​ត​ផង បន្ទាប់មក​ជន​ស​ង្ស័​យបាន​យក ស្ព្រាយ​បាញ់​ទៅលើ​ទ្វារ​កញ្ចក់ មិន​ឲ្យ​សមត្ថកិច្ច​មើលឃើញ​ដល់​ក្នុង​បន្ទ​ប់ បម្រុង​រត់គេចខ្លួន តែ​មិនអាច​ចេញទៅ​ណា​រួច ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ទ​ម្លាយ​ទ្វារ​ចូលទៅ​ឃាត់ខ្លួន និង​រំដោះ​ជនរង​គ្រោះ​បាន​តែម្តង​។​

តាម​ការ​ធ្វើតេស្ត​ទឹកនោម​របស់​ជន​ស​ង្ស័​យ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រកឃើញថា ជន​ស​ង្ស័យដែ​ល​ជា​មនុស្ស​កំ​ណា​ច​ឃោរឃៅ​ម្នាក់​នេះ មាន​ជាប់​សារធាតុ​ញៀន​ផងដែរ​៕​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!