ខ្ញុំមិនមែនការតឿទេ គ្រាន់តែខ្ញុំ​មានកម្ពស់គួរស្រលាញ់ប៉ុណ្ណោះ កុំច្រណែនខ្ញុំ

​ធម្មជាតិ​បាន​តាក់​តែង​ និង​បង្កើត​មនុស្ស​មក​ឲ្យ​​មាន​ភាពខុស​គ្នា​​យើង​​មិន​អាច​ប្រកែក​បាន​ដូចជា​អ្នក​ខ្លះ ស អ្នកខ្លះ​ខ្មៅ ​អ្នកខ្លះ​ខ្ពស់​ និង​អ្នកខ្លះ​ទាប​ជា​ដើម​។ អ្នក​ដែល​មាន​កម្ពស់​ខ្ពស់ ​គឺ​ត្រូវបាន​គេ​ឲ្យ​​តំលៃ​ថា​ជា ​មនុស្ស​ដែល​ស្អាត ​ស្រស់​សង្ហា​ជាដើម​។

​សម្រាប់​អ្នក​ដែល​មាន​កម្ពស់​ទាប​វិញ​ត្រូវ​បាន​គេ​សើច​ចំអក​ឲ្យ​ថា​ ជា​មនុស្ស​ដែល​ស្អាត​ស្លៀកពាក់​អ្វិ​មិនសូវ​សម​ជាដើម ​នេះ​ជា​មតិ​មួយចំនួន​ប៉ុណ្ណោះ​តែ​ពាក្យចាស់​តែង​និយាយ​ថា ខ្មៅ​គូ​នឹ​ងស ខ្ពស់​គូ​នឹង​ទាប​​ នេះ​​បាន​ន័យថា​ ពេល​ដែល​អ្នក​ខ្ពស់​មើល​មកអ្នក​ គេ​មិន​មែន​ថា​អ្នក​ជា​មនុស្ស​ទាប​ទេ តែ​ថា​អ្នក​មាន​កម្ពស់​គួរ​អោយ​ស្រលាញ់ ​និង​កំប្លែង​ទៅវិញ ដូច្នេះ​ហើយ​បាន​ប្រុស​ៗ​ខ្ពស់​ៗជាច្រើន​បាន​​លង់​ស្នេហ៍​ស្រី​តឿ​ដក​ចិត្ត​មិន​រួច។

បើ​តាម​ការ​សិក្សា​មួយ​នៅ​សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា ​នារី​ទាប​ៗ​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​សប្បាយ​រីករាយ ​មាន​ភាព​រួសរាយ​រាក់ទាក់ មិន​ឆ្មើងឆ្មៃ​ប្រកាន់​ច្រើន បើ​​ទាក់​ទង​នឹង​ទំនាក់​ទំនង​ស្នេហា​ នាង​មាន​ចិត្តស្មោះ​ចំពោះ​បុរស​​ដែល​ស្រលាញ់​​ខ្លួន​​ជា​ខ្លាំង​ និង​យូរ​អង្វែង​។ ឥឡូវ​នេះ​សូម​​អ្នកទាប​ទាំងឡាយ​កុំ​គិត​អ្វី​ដែល​មិនល្អ​សម្រាប់​​​ខ្លួន​ឯង ហើយ​ព្យាយាម​ធ្វើ​រឿង​អ្វី​ដែល​មិន​អាច​ទៅរួច​។

យើង​ត្រូវ​ងាក​មក​មើល​រឿង​ដែល​ល្អៗ​ជាច្រើន​ដែល​មនុស្ស​ទាបៗ​អាច​ធ្វើ​បាន​ ហើយ​អ្នក​ខ្ពស់​ខ្លះ​មិន​អាច​ធ្វើបាន។ ​នារី​ដែល​មាន​កម្ពស់​ទាប​អាច​ទទួល​បាន​នូវ​ភាព​ងាយស្រួលច្រើន​ដែរ​ក្នុង​ជីវភាព​ប្រចាំ​​។ ​បើ​និយាយ​ពី​កា​ស្លៀកពាក់​វិញ​ គឺ​ពួកគេ​មាន​ភាព​ងាយស្រួល​ ​ព្រោះ​សំលៀកបំពាក់​ខ្លី​​ងាយស្រួល​រក​មិន​ពិបាក​ដូច​មនុស្ស​ខ្ពស់​នោះ​ទេ ​ឯ​តំលៃ​​វិញ​គឺ​មាន​ភាព​ធូរ​ថ្លៃ​ជាង។ ខាង​ក្រោម​នេះ​បញ្ហា​សាំចិត្ត​មួយ​ចំនួន និង​​​ភាព​ល្អ​ប្រសើរ​មួយ​ចំនួន​ក្នុង​ជីវភាព៕ (ប្រែ​សម្រួល៖ និស្ស័យ Morning Fresh)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!