សង្ហាហើយរាំឡូយទៀត! គណៈកម្មការបញ្ឈរភ្នែក ព្រោះឃើញក្បាច់រាំ​សម្រាលខ្លួនដូចហែលទឹក

​ការ​រាំ​ គឺជា​សិល្បៈ​មួយ​ប្រភេទ​ក្នុង​ចំណោម​សិល្បៈ​ជាច្រើន​ទៀត​ដែល​កំពុង​មាន​ការ​​ពេញ​និយម​​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​មិន​ថា​នៅ​ប្រទេស​ខ្មែរ​យើង ​ឬ​នៅ​បរទេស​នោះទេ ​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ រំសាយ​អស់​ទុក្ខ​កង្វល់​មួយ​គ្រា។

ខ្មែរ​យើង​និយម​ក្បាច់​រាំ​ជាច្រើន​ដូចជា រាំវង់ រាំ​ក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ​ជាដើម ​តែ​ក៏​មាន​ចង្វាក់​បរទេស​ផ្សេង​ៗ​មក​លាយ​ឡំ​គ្នា ដើម្បី​ប្ដូរ​បរិយាកាស​ក្នុង​កម្មវិធី​មួយ​ដែរ។ ​ចំណែក​ក្បាច់​រាំ​និយម​សម្រាប់​យុវវ័យ គឺ​រាំ​ញាក់ ព្រោះ​គេ​អាច​រាំ​ដោយ​សេរី​អាច​លើក​ដៃ ​លើកជើង បោះ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ បែប​ណា​ក៏​បាន​ឲ្យ​តែ​មាន​ចលនា​ក្នុង​កម្មវិធី​ជួប​ជុំ ​ឬ​ជប់លៀង​។

ក្បាច់​រាំ​មិន​ត្រឹមតែ​ជា​សិល្បៈ​ប៉ុណ្ណោះ​ទេ​ តែ​យើង​អាច​យក​ក្បាច់​រាំ​ទាំងនោះ​មក​ធ្វើ​ជា​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​យើង​ផង​ដែរ​​។ ​កម្មវិធី World of Dance ជា​កម្មវិធី​​ប្រលង​រាំ​លំដាប់​ពិភពលោក​មួយ​ដ៏​ល្បី​ឈ្មោះ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ ​កម្មវិធី​នេះ​បាន​ផ្តល់​ឳ​កាស​ឲ្យ​​មនុស្ស​ទូទៅ​បាន​បញ្ចេ​ញ​នូវ​សមត្ថភាព​ក្បាច់​រាំ​ដែល​ពួកគាត់​​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​​បានឃើញ។

ដូច​ជា​បុរស​ម្នាក់​នេះ​អីចឹង គ្រាន់​តែ​ចូលមក​ភ្លាម​ទាំង​សម្រស់​ក៏​ស្រស់​សង្ហា សាច់ដុំ​ស្អា​ច​មិន​ចាញ់​តារា​​ទេ ​គាត់​បាន​បញ្ចេញ​​នូវ​សម​ត្ថភាព​ពិសេស​ដែល​ខ្លួន​មាន​ ធ្វើឲ្យ​​គណៈកម្មការ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​សឹងតែ​អង្គុយ​មិន​ជាប់​កៅអី។ ​

ភាព​រហ័សរហួន​របស់​គាត់​ក្នុង​ការ​រាំ​ពិត​ជា​ធ្វើឲ្យ​​ទស្សនិកជន​ទ្រាំ​មិន​សរ​សើរ​មិនបាន​។ ​គ្រប់​សកម្មភាព​នៃ​ការ​សម្ដែង គឺ​ទន់​សឹង​តែ​មិន​ជឿ​ដោយសារ​តែ​រាំ​នៅ​លើ​ឆាក​​​ប្រៀប​ដូចជា​គាត់​កំពុងតែ​រាំ​ក្នុង​ទឹក​អីចឹង ជាមួយ​នឹ​ង​​ការ​ទម្លាក់​ខ្លួន​ខ្លាំងៗ​នៅ​លើ​ឆាក​ក្រោម​ក្រសែភ្នែក​មហាជន​រាប់​រយ​នាក់​ស្រែក​ហ៊ោ​ពេញ​ស្ទូឌីយូ៕ តោះ​សូម​ទស្សនា​បណ្ដុំ​វីដេអូ​របស់​គាត់៖ (ប្រែ​សម្រួល៖ និស្ស័យ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត