Loading...

សូមប្រយ័ត្នកូនៗលោកអ្នក! ក្រសួងប្រកាសមិនឲ្យប្រើម្សៅទឹកដោះគោ Dumex ទៀតទេ ព្រោះ..

នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​ដំណឹង​ឲ្យ​ប្រជាជន​បញ្ឈប់​ការប្រើប្រាស់ និង​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ Dumex Mamil Gold Infant Milk Formula Step 1 ដោយសារ​តែ​បាន​រកឃើញ​បាក់តេរី​ម្យ៉ាង​ក្នុង​ផលិតផល​នេះ​។

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ពាណិជ្ជករ​នាំចូល អាជីវករ​លក់ដុំ និង​លក់រាយ​ទាំងអស់​មេត្តា​ជ្រាប​ថា អាជ្ញាធ​រក​សិ​ម្ហូបអាហារ និង​បសុពេទ្យ​ប្រទេស​សិង្ហ​បុរី បាន​ជូនដំណឹង​អំពី​ការ​រកឃើញ​បាក់តេរី Cronobacter sakazakii នៅក្នុង​គំរូ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែល​មាន​ប្រភព​ដើម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន Danone Dumex​។

​អាជ្ញាធរ​សិង្ហ​បុរី បាន​ផ្តល់​ការណែនាំ​ដល់​ក្រុមហ៊ុន នាំ​ចូល​ឱ្យ​ប្រមូល​ត្រឡប់មកវិញ​នូវ​ឡូតិ៍​ផលិតផល​ដែល​មាន​បញ្ហា និង​ផ្តល់​ដំបូន្មាន​ដល់​អ្នកប្រើប្រាស់ សូម​កុំ​ប្រើប្រាស់​ផ្តល់​ជា​អាហារ​សម្រាប់​ទារក​។​

​ការ​ទទួលទាន​អាហារ ដែល​មាន​ចម្លង​ចូល​បាក់តេរី​នេះ បណ្តាលឲ្យ​មាន​ជម្ងឺ​រលាក​ពោះវៀនធំ ពោះវៀន​តូច រលាក​ស្រោម​ខួរក្បាល ។​ល​។ ហើយ​ទារក​ដែល​មាន​អាយុ​តិចជាង​២​ខែ (​អាត្រា នៃ​ការ​ស្លាប់មាន​ពី​១០% ទៅ​៨០%) និង​ជន​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ការបង្ក​ជម្ងឺ​មាន​លក្ខណៈ​ទន់ខ្សោយ គឺជា​ជន​ងាយ​រងគ្រោះ​បំផុត​។​

​អត្តសញ្ញាណ​ផលិតផល​ម្សៅ ទឹកដោះគោ​សម្រាប់​ទារក Dumex Mamil Gold Infant Milk Formula – Step 1 ដែល​មាន​ចម្លង​ចូល​បាក់តេរី Cronobacter sakazakii មាន​បញ្ជាក់​ជូន​ក្នុង​តារាង​ភ្ជាប់​មក​ជាមួយ​។ ជុំវិញ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាននិងកំពុង​ចាត់​វិធានការ​រួម​មាន​៖

* ផ្តល់​ល់​ព័ត៌មាន និង​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ រាំងខ្ទប់​មិនឲ្យ​នាំចូល​ផលិតផល​ដូច​បាន អធិប្បាយ​ក្នុង​តារាង​ជូន​ភ្ជាប់។ ផ្តល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំចូល អាជីវករ​លក់ដុំ និង​រាយ ក្នុងករណី​មាន​នាំចូល និង​មាន​ចរាចរ លើ​ទីផ្សារ។ ត្រួតពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​-​តូច ផ្សារ​ទំនើប ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី​ប្រសិនបើ មានការ​ដាក់តាំង​លក់​។

​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់ ដល់​សុខភាព​ជា​យថាហេតុ អគ្គនាយកដ្ឋាន​កាំកុងត្រូល សូម​អំពាវនាវ​ដល់​សាធារណជន សូម​កុំ​ទិញ​ផលិតផល​ដែល​មាន​អត្តសញ្ញាណ ដូច​បាន​ជម្រាបជូន​ខាងលើ និង​សូមជួយ​សហការ​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​។ច​លេខ​ទូរស័ព្ទ​ទំនាក់ទំនងៈ * ទូរស័ព្ទ​ខ្សែ​ទី ១ ០១២ ២៧៨ ៧៨៩ * ទូរស័ព្ទ​ខ្សែ​ទី ២ ០៩២ ៩៩៩ ៨៦៧ * ​ខ្សែ​ទី ៣ ០១២ ៩៨៥ ៥៧៧

​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម សូម​ថ្លែងអំណរគុណ និង​សង្ឃឹម​ចំពោះ​ការ​យក​ចិត្តទុក​ដាក់រ​បស់​សាធារណជន ពាណិជ្ជករ អាជីវករ​ទាំងអស់ លើ​កិច្ចសហការ​ការពារ​សុខុមាលភាព អ្នក​ប្រើប្រាស់​ជា​ពិសេស ទារក កុមារ​តូច និង​មនុស្ស​ចាស់​ដែល​ជា​ជន​ងាយ​រងគ្រោះ​ឲ្យបាន​ល្អ​ប្រសើរ​៕

Loading...