ទី​បំផុត នារី​ក្លាហាន​ជិះ​ឡាន​បុក​ចោរ​ឆក់ អាច​រង​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ធ្ងន់ធ្ងរ​មួយ

កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​សីហា កន្លង​ទៅ មាន​ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង បន្ទាប់​ពី​នារី​ជនជាតិ​ចិន បាន​បើក​រថយន្ត​ដេញ​បុក​ចោរ​ឆក់២នាក់ រហូត​ដល់​រង​របួស​ធ្ងន់ និង​ស្លាប់។ ក្រោយ​កើត​ហេតុ ចោរ​ទាំង២នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​នារី​ដែល​ជិះ​រថយន្ត​បុក​ចោរ​ដើម្បី​តាម​យក​ទូរសព្ទ​មក​វិញ​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ ពេល​នេះ សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ហើយ​នារី​ជន​ជាតិ​ចិន​នោះ អាច​រង​ការ​ចោទ​ប្រកាន់​ក្រោម​បទ​ល្មើស “ប៉ុនប៉ង​ឃាតកម្ម”។ ​

នៅ​រសៀល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ន​គ​បាល​ព្រហ្ម​ទណ្ឌខណ្ឌ​ចំការ​មន បាន​បញ្ជូន​ស្ត្រី​ជន​ជាតិ​ម្នាក់ ទៅកាន់​តុលាការ ដើម្បី​បន្ត​ចំណាត់ការ​នីតិ​វិធី​តាម​ផ្លូវច្បាប់ ពាក់​ព័ន្ធ​ករណី​បើក​រថយ​ន្ដ ដេញ​តាម​បុក​ជ​នស​ង្ស័​យ​ជា​ចោរឆក់​ជិះ​ម៉ូតូ​២​នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​​ និង​ស្លាប់ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា បន្ទាប់​ពី​ចោរ​ទាំង២នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ពី​នារី​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន។ ​

​គួរ​រំលឹកថា ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​នេះ បាន​បើករ​ថយ​ន្ដ​ដេញ​តាម​បុក​ជន​ស​ង្ស័​យ​ជា​ចោរឆក់​ជិះ​ម៉ូតូ​២​នាក់ តាម​ដងផ្លូវ​រហូត​បំបុក​ផ្ទប់​ជាមួយ​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោម​បទល្មើស «​ប៉ុនប៉ង​ឃាតកម្ម​»​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​វ​រ​សេនីយ៍​ឯក យិន សាន អធិការ​ន​គ​បាល​ខណ្ឌ​ចំការមន។​

លោក​អធិការ​បន្តថា ដោយឡែក​ស្ត្រី​ចិន​ម្នាក់​ទៀត ដែល​រួម​ដំណើរក្នុ​ង​ហេតុការណ៍​នោះ មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ ដោយសារ​មិន​ជាប់​ពាក់​ព័ន្ធ ព្រោះ​ត្រឹម​តែ​ជា​អ្នក​រួម​ដំណើរ​ជាមួយ​តាម​រថយន្ត​ប៉ុណ្ណោះ។ លោក​អធិការ យិន សាន បាន​បន្ថែ​ថា ការសម្រេច​ឃាត់ខ្លួន ស្ត្រី​ជន​ជាតិ​ចិន​នេះ ធ្វើឡើង​ក្រោម​បញ្ជា​របស់​លោកស្រី វ៉ា ស​ក្កដា ព្រះរាជ​អា​ជ្ញរង​អម​សាលា​ដំ​បូ​ង​រាជធានី​ភ្នំ​ពេញ​។​

​ស្ត្រី​ជន​ជាតិ​ចិន​២​នាក់ ដែល​អះអាងថា ត្រូវ​ចោរឆក់​ទូរ​សព្ទ រួច​បើករ​ថយ​ន្ដ​ដេញ​បំបុក​ចោរ​បណ្តាល​ឱ្យ​រង​របួស​ធ្ង​ន់​ធ្ង​រ និង​ស្លាប់ កាលពី​វេលា​ម៉ោង​១១៖១៥​នាទី​យ​ប់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ ស្ថិតក្នុង​ការស្រាវជ្រាវ​រក​រក​ហេតុផល​ឱ្យ​បាន​ច្បាស់​លាស់ ទើប​សមត្ថកិច្ច សម្រេច​កសាង​សំណុំរឿង​តាម​នីតិ​វិធី​។​

​បើ​តាម​ស្ត្រី​ជន​ជាតិ​ចិន​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​​នាង​បាន​បើករ​ថយ​ន្តតាម​ដងផ្លូវ ហើយ​បាន​បើក​កញ្ចក់ រ​ថយ​ន្ត​និយាយ​ទូរស័​ព្ទ ខណៈ​នោះ​ស្រាប់តែ​ត្រូវ​ចោរ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-7241 ជិះ​មក​ឆក់​ទូរ​ស័​ព្ទ​ពីដៃ​គាត់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ទើប​ពួកគាត់ បាន​បើករ​ថយ​ន្ដ​ដេញតាម​​​រហូត​បំបុក​ក្រុមជ​នស​ង្ស័​យ​ផ្ទ​ប់ ជាមួយ​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​បណ្តាល​ឱ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ និង​ត្រូវ​សមត្ថកិច្ច​ទា​ក់ទង​រ​ថយ​ន្ដ​សង្គ្រោះបន្ទាន់ ដឹក​ទៅកាន់​ម​ន្ទីរ​ពេទ្យ

ការ​សម្រេច​បញ្ជូន​ស្ត្រី​ជនជាតិ​ចិន ដែល​ដេញ​បុក​ចោរ​ទៅ​តុលាការ​នេះ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម ព្រោះ​គិត​ថា​ជន​រង​គ្រោះ​គ្រាន់​តែ​ចង់​ការពារ​របស់​ទ្រព្យ​របស់​ខ្លួន បែរ​ជា​ត្រូវ​ជាប់​ទោស។ ចំណែក​អ្នក​ខ្លះ​ទៀត បែរ​នាំ​គ្នា​គិត​ថា ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ ដោយ​លើក​ជា​សំនួរ​ថា ចុះ​នៅ​ពេល​ដែល​ចោរ​ឆក់​បាន​ធ្វើ​ឱ្យ​ប្រជាជន​មាន​របួស តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ។

ទោះ​បែប​នេះ​ក្ដី សមត្ថកិច្ច​បាន​អះ​អាង​ហើយ​ថា ករណី​ចោរ​ឆក់​ជា​រឿង​ផ្សេង ហើយ​ត្រូវ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ចំណែក​ការ​បុក​ចោរ គឺ​ជា​បទ​ល្មើស​ផ្សេង មិន​អាច​យក​មក​កាត់​កង​គ្នា​បាន​ឡើយ ព្រោះ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ត្រឹម​ត្រូវ។ ចំពោះ​អ្នក​ដែល​វ៉ៃ​ចោរ ក៏​អាច​មាន​ទោស​ដែរ ប្រសិន​បើ​មាន​ភស្តុតាង​ជាក់​ស្ដែង បើ​ទោះ​បី​ចោរ​នោះ​បង្ក​បទ​ល្មើស​យ៉ាង​ណា​ក៏​ដោយ៕

​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត