សង្វេគ​ណាស់! ឪពុក​ស្លាប់​បាន​ប៉ុន្មាន​ថ្ងៃ នេន​តូច​ធ្វើ​រឿង​មួយ​ឱ្យ​គ្រប់​គ្រប់​គ្នា​រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក

កូន​នេន​តូច​មួយ​អង្គ បាន​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​ទប់​​​ទឹក​​​ភ្នែក​​​មិន​​​ជាប់ ក្ដុក​ក្ដួល​អារម្មណ​តាម ពេល​យំ​នឹក​ឪពុក​ដែល​ស្លាប់​ចោល ហើយ​ត្រូវ​ទៅ​រស់​នៅ​វត្ត ព្រោះ​តែ​ជីវិត​ជា​អ្នក​ក្រ ម្ដាយ​មិន​អាច​បន្ត​ជួយ​ផ្គត់​ផ្គង់​ទៀត​បាន។ ក្រោយ​មក នេន​តូច​បាន​ទៅ​យក​ធាតុ​ឪពុក​មក​ដេក​ឱប​ជាប់​ទ្រូង ព្រោះ​តែ​នឹក​ខ្លាំង​ពេក រហូត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ឃើញ​ហើយ​ខ្លោច​ចិត្ត។ (អូស​ទៅ​ក្រោម​ផុត ដើម្បី​ទស្សនា​វីដេអូ)

ព្រះ​​​តេជ​គុណ សុវណ្ណ ឆ័យ បាន​សរសេរ​បញ្ជាក់​ថា ពេល​កូន​នេន​ចេញ​ពី​ពេទ្យ​ភ្លាម ក៏​សុំ​ទៅ​លេង​ផ្ទះ ហើយ​និមន្ត​ទៅ​លើ​ផ្ទះ​យ៉ាង​លឿន ចាប់​យក​ធាតុ​លោក​ឪពុក​មក​បី​ត្រកង ដោយ​កាយវិការ​នឹក​រលឹក​ពន់ពេក។ ព្រះ​អង្គ បាន​បញ្ជាក់​ទៀត​ថា ទោះ​បី​ឪពុក​ស្លាប់​រំលង​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក្ដី ក៏​នេន​តូច​នៅ​តែ​នឹក​រលឹក​ជា​និច្ច ព្រោះ​ឪពុក​បាន​ចាក​ចោល​លឿន​ពេក។

ព្រះ​​​តេជ​គុណ សុវណ្ណ ឆ័យ បាន​ព្យាយាម​គ្រប់​យ៉ាង ដើម្បី​ជួយ​ឱ្យ​កូន​នេន​ព្រះ​នាម វីត កាត់​ចិត្ត ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ឡើយ ក្រោយ​មក កូន​នេន​តូច ក៏​បាន​នាំ​ធាតុ​ឪពុក​ទៅ​តាម សឹង​ឱប​នៅ​វត្ត​ទៀត ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ហើយ​ខ្លោច​ចិត្ត។ ដោយសារ​បែប​នេះ មាន​អ្នក​ខ្លះ​ថែម​ទាំង​ចូល​បច្ច័យ​ទិញ​ផ្ទះ​ទេវតា ដើម្បី​ដាក់​ធាតុ​ឪពុក​របស់​នេន​តូច នៅ​ឯ​វត្ត​តែ​ម្ដង។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​ផ្សេង​ទៀត ជួយ​បច្ច័យ​យ៉ាង​ច្រើន ដើម្បី​ជួយ​គ្រួសារ​នេន​តូច។ ​

គួរ​បញ្ជាក់​ថា វីដេអូ អម​ដោយ​រូប​ភាព​ប៉ុន្មាន​សន្លឹក ត្រូវ​បាន​ចែក​​​រំលែក​​​រាប់​​​ពាន់​​​ដង​​​ត្រឹម​​​ពេល​​​ដ៏​​​ខ្លី​។ វីដេអូ​​​រយៈ​​​ពេល ៤២​​វិនាទី​​​វិនាទី​​​នោះ បង្ហាញ​​​ពី​​​កូន​​​នេន​​​ម្នាក់ កំពុង​​​ស្រែក​​​យំ​​​ស្ទើរ​​​ខ្សោះ​​​ខ្លួន ព្រោះ​​​តែ​​​នឹក​​​ឪពុក​​​ដែល​​​ស្លាប់​​​ចោល ហើយ​​​ត្រូវ​​​មក​​​រស់នៅ​​​វត្ត​​​ក្នុង​​​ជីវិត​​​ដ៏​​​កម្សត់​​​ឯកា​​​ពិបាក​​​ថ្លែង ដោយ​​​សារ​​​តែ​​​ជីវភាព​​​គ្រួសារ​​​ក្រ​ខ្សត់​​​ខ្លាំង​​​ពេក​។​

​វីដេអូ​​​នេះ ត្រូវ​​​បាន​​​បង្ហោះ​​​ដោយ​​​ព្រះ​​​តេជ​គុណ​​​មួយ​​​អង្គ​​​ព្រះនាម សុវណ្ណ ឆ័យ​។ ត្រឹម​​​ពេល ៤ថ្ងៃ​​​ប៉ុណ្ណោះ មាន​​​អ្នក​​​ចែក​​​រំលែក​​​វីដេអូ​​​នេះ ជិត ៣ម៉ឺន​ដង និង​​​អ្នក​​​យក​​​ទៅ​​​បង្ហោះ​​​បន្ត​​​ជា​​​ច្រើន​​​ទៀត​។ បើ​​​តាម​​​សំណេរ​​​របស់​​​ព្រះ​​​តេជ​គុណ សុវណ្ណ ឆ័យ បាន​​​ឲ្យ​​​ដឹង​​​ថា ឪពុក​​​របស់​​​នេន​​​តូច​​​នេះ មាន​​​ឈ្មោះ វ៉េ​ត បាន​​​ស្លាប់​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​។ គ្រួសារ​​​នេន​​​តូច ជា​​​អ្នក​​​ក្រី​​​ក្រ​​​បំផុត សូម្បី​​​លុយ​​​ធ្វើ​​​បុណ្យ​​​ឲ្យ​​​សម​​​រ​ម្យ​​​ក៏​​​គ្មាន​​​ផង​។​

​ម្ដាយ​​​របស់​​​នេន​​​តូច​​​ត្រូវ​​​ធ្លាក់​​​ខ្លួន​​​ជា​​​ស្ត្រី​​​មេម៉ាយ ចិញ្ចឹម​​​កូន ៤​​នាក់​​​ក្នុង​​​បន្ទុក​។ ដោយសារ​​​បែប​​​នេះ​​​ហើយ ទើប​​​នេន​​​តូច ត្រូវ​​​មក​​​ជ្រក​​​ក្រោម​​​វត្ត ជា​​​ក្មេង​​​កំព្រា គ្មាន​​​បាយ​​​ល្ងាច ហើយ​​​ត្រូវ​​​នឹក​​​ឪពុក​​​រាល់​​​ថ្ងៃ​។ វត្ត​​​ដែល​​​នេន​​​តូច កំពុង​​​អា​ស្រ័​យ​​​នៅ​​​គឺ វត្ត​​​ព្រះ​​​ពុទ្ធ​សិរី ភូមិ​​​គ្រៀ​ល​​​ពង ឃុំ​ពពេល ស្រុក​​​សូត្រ​​​និគ​ម ខេត្ត​​​សៀមរាប ដែល​​​មាន​​​ព្រះ​​​តេជ​គុណ សុវណ្ណ ឆ័យ ជួយ​​​មើល​​​ថែ​​​បន្ត​។​

​នេះ​​​ហើយ​​​ជីវិត​​​អ្នក​​​ក្រ រស់នៅ​​​មិន​​​ទៀង​​​ទាត់ គ្មាន​​​ពាក្យ​​​ថា​​​ស្រួល ស្គាល់​​​តែ​​​ពាក្យ​​​ហត់ ហើយ​​​ចុង​​​ក្រោយ ក៏​​​លា​​​ចាក​​​លោក​​​ទាំង​​​គ្មាន​​​អ្វី​​​សោះ និង​​​បន្សល់​​​ទុក្ខ​​​សោក ដល់​​​មនុស្ស​​​ជា​​​ទី​​​ស្រលាញ់​​​ជុំ​​​វិញ​​​ខ្លួន​​​ទៀត​។ ពេល​​​ខ្លះ គិត​​​ថា​​​ចប់​​​ជីវិត ក៏​​​បាន​​​សុខ​​​ស្រួល ប៉ុន្តែ​​​ក៏​​​មិន​​​អាច​​​អាត្មា​និយម​​​គិត​​​តែ​​​ខ្លួន​​​ឯង​​​បាន​​​ដែរ ព្រោះ​​​មនុស្ស​​​ជា​​​ច្រើន នឹង​​​ជួប​​​ទុក្ខ​​​សោក នឹង​​​គ្មាន​​​ទី​​​ពឹង នឹង​​​រស់​​​នៅ​​​ដោយ​​​ភាព​​​ឈឺ​​​ចាប់​​​ខ្លោច​​​ផ្សា​។​

​​​​ពេល​​​វេលា​​​មាន​​​មិន​​​យូរ​​​ទេ ព្រោះ​​​វា​​​តែង​​​ដើរ​​​ទៅ​​​មុខ​​​ជា​​​និច្ច រហូត​​​ដល់​​​ថ្ងៃ​​​ដែល​​​យើង​​​ត្រូវ​​​ស្លាប់​​​ទៅ​​​វិញ​។ មនុស្ស​​​ជា​​​ច្រើន មិន​​​ទាន់​​​ភ្ញាក់​​​ខ្លួន​​​ស្ដាយ​​​ពេល​​​វេលា លុះ​​​ដេក​​​លើ​​​គ្រែ​​​ពេទ្យ ក៏​​​រលឹក​​​ដល់​​​អតីត​​​កាល ហើយ​​​ចង់​​​ឱ្យ​​​ពេល​​​វេលា​​​ត្រលប់​​​ក្រោយ ទាំង​​​ដែល​​​មិន​​​អាច​​​ទៅ​​​រួច​។ កុំ​​​ចាំ​​​ទៀត​​​អី ប្រឹង​​​ប្រែ​ង​​​ពី​​​ថ្ងៃ​​​នេះ ដើម្បី​​​កូន​​​របស់​​​អ្នក និង​​​ដើម្បី​​​មនុស្ស​​​ជា​​​ទី​​​ស្រលាញ់​​​របស់​​​អ្នក មិន​​​មែន​​​ដើម្បី​​​តែ​​​ខ្លួន​​​ឯង​​​នោះ​​​ទេ​៕​

ទស្សនា​វីដេអូ៖

អត្ថបទ៖ ជិន ស៊ីវុត្ថា 

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!