ភ្ញាក់​ផ្អើល! របៀប​ដាំ​បាយ​រាល់​ថ្ងៃ​អាច​សម្លាប់​ជីវិត​អ្នក​ដោយ​មិន​ដឹង​ខ្លួន សាក​វិធី​ថ្មី​តាម​អ្នក​ស្រាវជ្រាវ​ម្ដង

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​បាន​ទម្លាប់​តាម​គ្នា​ក្នុង​ការ​ដាំ​បាយ ពោល​គឺ​លាង​អង្ករ​រួច​ភ្លាម ដាក់​ដាំ​បាយ​ភ្លាម​តែ​ម្ដង។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ការ​ដាក់​ដាំ​បាយ​ភ្លាម ក្រោយ​លាង​អង្ករ​រួច​ភ្លាម អាច​បង្ក​ជាតិ​ពុល ដែល​ប៉ះ​ពាល់​ដល់​ជីវិត​របស់​អ្នក​ម្ដង​បន្តិចៗ។ មូលហេតុ គឺ​ដោយសារ​វា​បន្សល់​នូវ​ជាតិ​អាសេនិច​កម្រិត​​ខ្ពស់​បំផុត។

តាម​វីដេអូ​មួយ ដែល​បង្ហោះ​ដោយ​សារព័ត៌មាន Yahoo បាន​ឱ្យ​ដឹង​ថា ការ​ចម្អិន​បាយ ដោយ​គ្រាន់​តែ​លាង​អង្ករ​ភ្លាម ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាំ​បាយ​ភ្លាម នឹង​បញ្ចេញ​សារធាតុ​គីមី​​អាសេនិច​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ ដូច​ជា​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម ជំងឺ​មហារីក និង​ជំងឺ​ដទៃ​ទៀត​ជា​ច្រើន ព្រោះ​ជាតិ​អាសេនិច​នឹង​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ម្ដង​បន្តិចៗ។

ដើម្បី​ឱ្យ​ការ​ដាំ​បាយ មាន​សុវត្ថិភាព​សម្រាប់​ការ​ទទួល​ទាន លោក​សាស្ត្រាចារ្យ Andy Mehang ដែល​ជា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ជីវវិទ្យា នៅ​សាកលវិទ្យាល័យ Queens University Belfast របស់​ប្រទេស​អៀរឡង់​ខាង​ជើង បាន​ធ្វើ​តេស្ត​តាម​វិធីសាស្ត្រ ៣​ផ្សេង​គ្នា ហើយ​រក​ឃើញ​វិធីសាស្ត្រ​មួយ​ល្អ​បំផុត សម្រាប់​ការ​ដាំ​បាយ​ដោយ​កាត់​បន្ថយ​ជាតិ​គីមី​អាសេនិក​បាន​ដល់​ទៅ ៨០​ភាគ​រយ។

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ដាំ​បាយ ដើម្បី​កាត់​បន្ថយ​ជាតិ​អាសេនិក​បាន​ច្រើន​បំផុត​នោះ គឺ​ត្រាំ​អង្ករ​ចោល​មួយ​យប់។ បន្ទាប់​មក​លាង​អង្ករ​ឱ្យ​ស្អាត ឱ្យ​អស់​សារធាតុ​ពណ​ស រហូត​ដល់​ទឹក​ថ្លា។ ពេល​ដាំ​បាយ ត្រូវ​ដាក់​ទឹក​ឱ្យ​​លើស​កម្រិត​អង្ករ ​5 ដង។ ពេល​ដាំ​ពុះ ចាក់​ទឹក​ដែល​លើស​ចេញ​វិញ​ខ្លះ រួច​បន្ថយ​ភ្លើង និង​ផ្ងំ​ចោល 15នាទី ជា​ការ​ស្រេច។ ការ​ដាំ​បែប​នេះ គឺ​មាន​សុវត្ថិភាព​បំផុត សម្រាប់​សុខភាព៕


ប្រែសម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖​ Yahoo

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!