Loading...

បង្ខំប្រពន្ធឲ្យទៅរកស៊ីផ្លូវភេទចិញ្ចឹមខ្លួន រួចដាក់ច្រវាក់ធ្វើបាប ពេលនាងប្រាប់រឿង១

​ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​ឃោរឃៅ​ណាស់​ដែល​ប្តី​កំណាច​រកសី​ចិញ្ចឹម​ប្រពន្ធ​មិន​រស់ បានអនុញ្ញាត ឲ្យទៅ​រកស៊ូ​លក់​ផ្លូវភេទ​យក​លុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ហើយ​ពេល​មក​ផ្ទះ​វិញ​ប្តី​កំណាច​សួរ​ប្រពន្ធ​ថា ឯង​ដេក​ជាមួយ​ភ្ញៀវ មាន​ឲ្យ​ភ្ញៀវ​ពាក់​ស្រោម អនាម័យ​ទេ​?

ពេលនោះ​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះ​មក​រួម​ភេទ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យ ធ្វើឲ្យ​ប្តី​ខឹង​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចង​ជើង​ប្រពន្ធ​ហើយ​ទាញ​ជើង​ផុត​ពី​រនាប​ផ្ទះ​ម្ខាង​១​ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅលើ​រនាប រួច​យក​អង្រែបុកគ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ប្រពន្ធ​សងខាង និង​បុក​ចំ​ប្រដាប់ភេទ​បន្ថែមទៀត​។ មិនតែប៉ុណ្ណោះ ថែមទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់ភេទ និង​ឡា​ម​មក​ឈុត​ដៃ ប្រពន្ធ​ទាំង​សងខាង​ទៀតផង ។​

​អំពើហិង្សា​លើ​ប្រពន្ធ​យ៉ាង​យង់ឃ្នង​នេះ បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ទៅ​ធ្វើ​អន្តរា​គម​ន៏​ចាប់​បុរស​ជា​ប្តី​នៅ​ល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ចំការកៅស៊ូ​វាល​៧០ ក្នុង​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បញ្ជូន​ទៅឲ្យ​អយ្យការ​អម​សាសាដំបូង​ខេត្ត​ចាត់កា​រ​តាមច្បាប់ ។​

​លោក​វរ​សេនីយ៏​ត្រី វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បានឲ្យដឹងថា ប្តី​កំ​ណាចរូប​នេះ​ឈ្មោះ ហ៊ាង ស៊ា​ង​ខេង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ និង​ប្រពន្ធ​រងគ្រោះ ឈ្មោះ ស​.​ផ​.​ល អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​បាន​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មិន​ទាន់​រៀបការ ដោយ បុរស​ជា​ប្តី​មេម៉ាយ​កូន​១ និង​ស្ត្រី​រងគ្រោះ​ក៏​មេម៉ាយ​កូន​១​ដូចគ្នា​ហើយ​បាន​យកគ្នា​មិន​បាន​រៀបការ​ទេ​បាន​ ៣​ឆ្នាំ ។​

​តែ​ដោយសារ​តែ​ការរស់នៅ​ជាមួយនឹង​ដំណាំ​កៅស៊ូ​កន្លះ​ហិកតា​ចាយវាយ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បុរស​ជា​ប្តី​ក៏បានអនុញ្ញាត​ឲ្យ​ប្រពន្ធ​ទៅ​រកស៊ី ផ្លូវភេទ នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​ទទួល​បាន​កម្រៃ​៥​ទៅ​៦​ម៉ឺន​រៀល​ហើយ​មាន​ការចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែម ឬ​ជួនកាល​បាន​ក្រោម​នេះ​ក៏មានដែរ ដើម្បី​យក​លុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។​

​លុះ​មកដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ពេលយប់​ប្តី​បាន​បាន​សួរ​នាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួមភេទ​ជាមួយ តើ​មាន​ឲ្យ​ភ្ញៀវ​ពាក់​ស្រោម​ទេ​? ប្រពន្ធ​បាន​ឆ្លើយ​តាម​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យ​ទេ ។ ចម្លើយ​បែបនេះហើយ​ទើប​ធ្វើឲ្យ​ប្តី​កំណាច​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ ដូច​ការរៀបរាប់​ខាងលើ​តែម្តង ។​

​លោក​វរ​សេនីយ៏​ត្រី វ៉ា សម្បតិ បន្តថា ក្រោយពី​បាន​ធ្វើ​បាប​ប្រពន្ធ​ហើយ​ប្តី​បាន​ដេក​លក់​បាត់​លុះ​ម៉ោង​១២​ថ្ងៃត្រង់​ប្រពន្ធ​បាន​លួច​ស្រាយចំណង​បាន​ក៏​ដើរ​ចុះពីលើផ្ទះ​ដោយ​ថ្នមៗ​មក​ពួន​ក្នុងព្រៃ​ចំការ​ដំឡូង​។​លុះ​មកដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ដឹង​ពី​ករណីនេះ និង​ដោយ​ទទួលបញ្ជា​ពី​លោក​អធិការនគរបាល​ស្រុក​ក្រូចឆ្មារ​ក៏ដូចជា​លោក​ឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ផង ក៏​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​កន្លែងកើតហេតុ និង​បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​យក​ទៅ​ចាត់ការ​តាមច្បាប់​។​

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៥ កក្កដា ទើប​បាន​បញ្ជូន​ទៅឲ្យ​អយ្យការ​អមសាលា​ដំបូង​ខេត្តចាត់​ការ​តាមច្បាប់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​ទាំង​អាការៈ​របួស​ពេញខ្លួន៕

Loading...