Loading...

ឃើញដឹកដៃគ្នាមកចុះ​សំបុត្រអាពាហ៍​ពិពាហ៍នាំគ្នាហួសចិត្ត ពេលដឹងការពិតដាច់ផ្ងារ

នៅក្នុង​សង្គម​បច្ចុប្បន្ន ភាព​ក្លាយ​ជា​ប្តី​ប្រពន្ធ​កាន់តែ​មាន​វ័យក្មេង​ទៅៗ ខណៈ​អ្នក​អត់​គូ​កាន់តែ​ចាស់​ទៅៗ​។ ចំនួន​យុវវ័យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ក៏​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ច្រើនដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ស្ថានភាព​កាន់តែ​អាក្រក់​មួយទៀត គឺ​កុមារ​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ចាស់ អាយុ​បង​ពីរ​បី​បួន​ជួរ​ក៏​មាន​នៅ​តាម​ប្រទេស​មួយចំនួន​ដែល​ពួកគេ​កំពុង​រស់នៅ​។ ប៉ុន្តែ​តាម​ប្រទេស​ភាគច្រើន ជា​ពិសេស​ប្រទេស​ជឿនលឿន ប្រជាជន​មាន​ការ​យល់​ដឹង​ច្រើន ការ​រៀបការ​ជាមួយ​កុមារ​មិន​ត្រូវបាន​ទទួល​ស្គាល់​ទេ​។ ឪពុក​ម្ដាយ​មួយចំនួន​បាន​យល់ព្រម​ឲ្យ​កូនស្រី​វ័យក្មេង​ទៅ​រួមរស់​ជាមួយ​បុរស​ចំណាស់ៗ ព្រោះតែ​ជីវភាព​ក្រីក្រ​។​

​ចំណែក​រឿងរ៉ាវ​ខាងក្រោម​នេះ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ គឺ​មន្ត្រី​មូលដ្ឋាន​ធ្វើការ​នៅ​ការិយាល័យ​អត្រានុកូលដ្ឋាន​បាន​ស្រឡាំងកាំង​ជ្រួញ​ចិញ្ចើម​ហួសចិត្ត ពេល​ឃើញ​គូស្នេហ៍​ក្មេងៗ​មួយគូ​បាន​បបួលគ្នា​មក​ស្នើសុំ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ក្នុង​សង្កាត់​មួយ​នៅ​ប្រទេស​ចិន​។ ពួកគេ​បាន​បដិសេធ​ភ្លាមៗ​មិន​ព្រម​ចុះ​ឲ្យ​ទេ ដោយសារ​ពួកគេ​មើល​ទៅ​ក្មេងៗ​ពេក​។​

​ប៉ុន្តែ​ពេល​គូស្នេហ៍​បង្ហាញ​សំបុត្រកំណើត និង​លិខិត​ស្នាម​ផ្សេងៗ​បន្ថែមទៀត ទើប​ពួកគេ​ប្ដូរ​ចិត្ត​យល់ព្រម​ធ្វើឲ្យ​។ ក្នុង​លិខិត​នោះ​បញ្ជាក់ថា ខាង​ស្រី​អាយុ ២០​ឆ្នាំ ហើយ​ខាង​ប្រុស​អាយុ ២២​ឆ្នាំ​។ មន្ត្រី​ខាង​លើ​មាន​ចម្ងល់​ទើប​សួរនាំ រួច​ពួកគេ​ប្រាប់ថា ពួកគេ​បាន​កើត​ជំងឺ​ក្រិន​មិន​អាច​លូតលាស់​ដូច​មនុស្ស​ធម្មតា​បាន​។​

​ខាង​ស្រី​មាន​កម្ពស់ ១,៣០​ម៉ែត្រ និង​ទម្ងន់​ជិត ៣០​គី​ឡូ គឺ​ប្រហាក់ប្រហែលគ្នា​ជាមួយ​ខាង​ប្រុស​ដែរ​។ ជីវិត​ស្នេហា​របស់​ពួកគេ​កើតមាន​ដំបូង បន្ទាប់​ពី​កម្មវិធី​ទូរទស្សន៍​មួយ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស រួច​ហើយ​ទំនាក់ទំនង​ពួកគេ​ក៏​ចាប់​កើតមាន រហូត​ស្ម័គ្រ​រៀបការ​នឹង​គ្នា​តែ​ម្ដង​៕ (ប្រែសម្រួល៖ Morning Fresh ហាម​លួច​ចម្លង​អត្ថបទ​យើង​ខ្ញុំ)

Loading...