Loading...

អ្នក​យក​ម៉ូតូ-ឡាន ទៅ​អ៊ីអន២ អាច​ជួប​រឿង​បែប​នេះ បើ​មិន​ប្រយ័ត្ន​ខ្លួន​ឯង (មាន​វីដេអូ)

មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ផ្សារ​ទំនើប Aeon II ដែល​ទើប​បើក​សម្ពោធ​ថ្មីៗ ធ្វើ​ឲ្យ​កក​ស្ទះ និង​អ៊ូអរ​ខ្លាំង​នៅ​តំបន់​នោះ។ ប៉ុន្តែ​កាល​ពី​យប់​មិញ​នេះ ស្រាប់​តែ​មាន​នារី​ម្នាក់ បាន​បង្ហោះ​វីដេអូ​មួយ សម្ដែង​ការ​មិន​អស់​ចិត្ត ព្រោះ​តែ​រថយន្ត​របស់​ខ្លួន​ផ្ញើ​នៅ​ចំណត​របស់​ផ្សារ បែរ​ជា​បាត់​កញ្ចក់ ហើយ​ពេល​ហៅ​អ្នក​ទទួល​ខុស​ត្រូវ​មក​ជជែក​គ្នា គេ​និយាយ​ថា​មើល​ការ​ខុស​ត្រូវ​តែ​រថយន្ត​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ ​​(អូស​ទៅ​ក្រោម ដើម្បី​ទស្សនា​វីដេអូ)

ម្ចាស់​គណនី Facebook ឈ្មោះ Vis Anna បាន​រៀប​រាប់​ថា៖ «ថ្ងៃ​នេះ​មក​និយាយ​អំ​ពី​​ Aeon II ប​ន្តិ​ច​​ បើ​បង​ប្អូន​ចង់​ទៅលេង​សូម​​​មេត្តា​​ យករ​ថយ​ន្តទៅ​តាម​ខ្លួន​ម៉​ង​ទៅ។ បើ​យក​ដាក់​កាបូប​យក​តាម​ខ្លួន​កាន់តែ​ល្អ​ណា​ ព្រោះ​​Aeon II សន្តិសុខ​គាត់​និយាយ​​​ថា​​ រាល់​ការបាត់បង់​ចំហែក​នៃរ​ថយ​ន្ត​​​ឬក៏​គេ​ជិះ​បុក​​ បាត់​ស្ទុប គឺ​ពួកគាត់​អត់​ទទួលខុសត្រូវ​ទេ​​ សំខាន់​ត្រង់​ពាក្យ​​ “​ បើ​បង​ប្អូន​អាច​ដោះ​កញ្ចក់​ឡាន​​​ឬ​ស្ទុប​​ care ខ្លួនឯង​បាន​កាន់តែ​ល្អ​ព្រោះ​ជា​សំភារ​:​របស់​បង​ប្អូន​​។

​បើ​ចង់ដឹង​ច្បាស់​សូម​មើល​​ Video ខាងក្រោម! ខ្ជិល​និយាយ​ច្រើន​ព្រោះ​សំដី​ពួកគាត់​និយាយ​ពិបាក​ស្ដាប់ ខ្ញុំ​មិន​ចង់​ថត​ទេ តែ​មុន​និង ខ្ញុំ​ថ​ត​នេះ ពួកគាត់​និយាយ​ថា បាត់​កញ្ឆក់​ឡាន​ជា​កំហុស​របស់​ពួក​ខ្ញុំ ??? ម៉េច​បាន​ជា​កំហុស​ពួក​ខ្ញុំ​???? គាត់​និយាយ​ទៀត​ថា ” ឡាន​ជិះ​ចូល​ចំណត Aeon II គឺ camera ថត​តែ​ពីមុខ​និង​ក្រោយ​ឡាន​ទេ មិន​បាន​ថត​ឡាន​ទាំងមូល​ទេ ” គាត់​ចង់​មាន​ន័យថា កញ្ចក់​ឡាន​និង​បាត់​ពី​ណា ហើយ​មក​ចោទ​ពួកគាត់​មែន ????

ហើយ​ខ្ញុំ​មាន​ពេល​ណាស់ អោយ​ចោល​លួច​កញ្ចក់​ឡាន​ហើយ មក​ហៅ​បង​ប្អូន កូនក្មួយ​ទៅ​ដើរលេង Aeon។ ហើយ​មក​ចោទ​អោយ​ពូ​ឯង ទទួលខុសត្រូវ​មែន ??​ ធ្វើ​ដូច​ខ្ញំ បន់​អោយ​លោក​ចោរ​អើយ​មក​លួច​កញ្ចក់​ឡាន​ខ្ញុំ។ ព្រះ​អើយ​ព្រះ ចង់​សួរថា យក​អី​មក​គិត ?? Aeon មាន camera តើ ? ម៉េច​មិន​ឆែក​មើល​ទៅ ?? បើ​អោយ​និយាយ​សំដី​គាត់​អាន​ដល់​ស្អែក​ទៀ​ត​មិនទាន់​អស់​ផង !

ស្អប់​ត្រង់​និង​ម៉ង បើ​ខ្លួនឯង​ធ្វើ​ខុស ម៉េច​មិន​ទទួល​កំហុស​ថា​ខ្លួនឯង​ធ្វើ​ខុស សំដី​ចេញមក​ដូច​សត្វ​ធ្វើ​ដូច​ខ្ញុំ​មិន​ដល់​វា។ ខ្ញុំ​គ្មាន​ពេល​ទំនេរ​មក​ឈ្លោះ​ជាមួយ​អ្នកឯង​ទេ តែ​សំដី​អ្នកឯង​វា​ឡូយ​ពេក។ បើ​ចេះ​ទទួលស្គាល់​កំហុ​ស​ហើយ​សុំ​ទោស​ទៅ​វា​ងាប់​មែន​​ ?? សូម​បង​ប្អូន​ជួយ share អោយ​បាន​ដឹង​ដល់​អ្នក​គ្រប់​គ្រង Aeon II​។ រ​ថយ​ន្ត​ខ្ញុំ RX 200t 2018 ផ្លាកលេខ 2BD 8288។

ទាក់​ទង​ករណី​នេះ មាន​អ្នក​បញ្ចេញ​មតិ​ជា​ច្រើន ដែល​ក្នុង​នោះ​ម្ចាស់​គណនី​ឈ្មោះ RiThea-NuSak បាន​សរសេរ​ថា៖ «កញ្ចក់​ឡាន​គឺជា​សម្ភារៈ នៅ​ក្នុង​រយ​ន្ត​ចឹង​គេ​អត់​ទទួលខុសត្រូវ​ទេ។ ​បាត់​កង់ឡាន ស្ទុប​ឡាន ទ្វារ​ឡាន ម៉ាស៊ីន​ឡាន គេ​មិន​ទទួលខុសត្រូវ​ទេ។ ​ បើ​ចឹង​អាដែល ចាំ​បាត់​ធ្វើ​កន្លែង​ច​តរយ​ន្តយក​លុយ រក​ងាប់​ស្អី បើ​ចឹង​អាដែលៗ​… ស​ង្ស័​យ​អា​មេការ​នឹង ចោរ​ក៏​មិនដឹង បាន​ជា​និយាយ​យកតែ​រួចខ្លួន មិន​ចង់​សង និយាយ​មក​ភ្លាវៗ។

ចំណែក​ម្ចាស់​គណនី​ឈ្មោះ Soy Kosal បាន​សរសេរ​ចោទ​ជា​សំនួរ​ថា៖ «ចុះ​ឧទាហរណ៍​ថា​បាត់​កង់​អស់​បួន​គ្រប់​​ បាត់​ទ្វាអ​ស់​បួន​​ បាត់​កញ្ចក់​អស់ពីរ នៅសល់តែ​តួរ​ឡាន​គិត​ម៉ិ​ច​? ក្រុមហ៊ុន​ធំ​មិនគួរយក​មនុស្ស​បែប​នេះ​មក​ធ្វើការ​ទេ​​ ធន​ធាន​​​មនុស្ស​បែប​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បំ​ផ្លាញ​ក្រុមហ៊ុន​អោយ​ឆាប់​រលាយ​។»

ផ្ទុយ​ទៅ​វិញ ម្ចាស់​គណនី Facebook ឈ្មោះ Chan Dara TR បាន​សរសេរ​គាំទ្រ​ខាង​អ្នក​ទទួល​ខុស​ត្រូវ​ចំណត​ថា៖ «គេ​និយាយ​មិន​ខុស​ទេ​! ថា​គេ​ថត​តែ​លេខ​ឡាន គេ​គ្រាន់តែ​ដឹងថា​ឡាន​បាន​ចូល aeon និង​មាន​ទីតាំង​ឲ​ចត​,​ចុះបើ​ឡាន​គ្មាន​កញ្ចក់​តាំងពី​ចូល ហើយ​មក​ឲ្យ​គេ​សង​ដែរ​នោះ មិច​វិញ​?
​ចូរ​មាន​ការពិចារណា កុំ​គេ​ជេរ នាំគ្នា​ជេរ​ដែរ​នោះទេ​!»

គួរ​បញ្ជាក់​ថា ករណី​បាត់​រថយន្ត និង​ម៉ូតូ កំពុង​កើត​ឡើង​ញឹក​ញាប់ ព្រោះ​ចំ​រដូវកាល​ប្រកួត​បាល់​ទាត់​ពិភពលោក World Cup។ ទោះ​បី​សមត្ថកិច្ច ខិត​ខំ​ការពារ​យ៉ាង​ណា ក៏​មិន​អាច​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​ទាំង​អស់​ដែរ ព្រោះ​ក្រុម​អ្នក​ចាញ់​បាល់ អាច​ចេញ​ធ្វើ​សកម្មភាព​គ្រប់​ពេល​វេលា។ ចំណែក​​កញ្ចក់​រថយន្ត និង​សម្ភារៈ​ផ្សេង​របស់​រថយន្ត ក៏​អាច​ត្រូវ​ចោរ​លួច​យក​ទៅ​លក់​ថោកៗ ទាំង​ម្ចាស់​ឡាន​យក​ទៅ​ដាក់​វិញ ចំណាយ​អស់​​ច្រើន គុណ ៣ ឬ ៤​ដង នៃ​តម្លៃ​ដែល​ចោរ​លួច​យក​ទៅ​លក់៕ ​​

ទស្សនា​វីដេអូ​៖



អត្ថបទ៖ ជិន ស៊ីវុត្ថា

Loading...