Loading...

មូលហេតុពិតអាជ្ញាធរ​ដោះលែងអតីតសង្ឃ ស្រិល វណ្ណា មិនមែនជា​ការព្រមរៀបការទេ

កាល​ពី​ថ្ងៃ​ទី ៥ មិថុនា ចៅ​អធិការ​វត្តភ្នំបាក់លើ ខេត្ត​បន្ទាយ​មាន​ជ័យ ព្រះនាម ស្រិល វណ្ណា ​ត្រូវ​បាន​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ភ្លាម​ៗ បន្ទាប់​សួរ​ដេញ​ដោល​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ដែល​លេច​ធ្លាយ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​នារី​វ័យ ១៩​ឆ្នាំ ​ឈ្មោះ កាយ លីតា។

ក្រោយ​​ចាប់​ផ្សឹក ​អាជ្ញាធរ​បាន​នាំ​ខ្លួន​អតីត​សង្ឃ​រូប​នេះ ​តាម​រថយន្ត​ជិះ​ទៅ​ឆ្ងាយ​បាត់​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​ថា ​ចាប់​យក​ទៅ​ឃុំ​ខ្លួន ដើម្បី​សាក​សួរ ខណៈ​មាន​បណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ​លីតា។ ​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ​មិថុនា​នេះ ស្រាប់​តែ​លេច​មុខ​លោក ​ស្រិល​ វណ្ណា ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​ដោយ​មាន​អ្នក​ភូមិ​ចំណុះ​ជើង​វត្ត​ស្រី​ប្រុស​ចាស់​ក្មេង​​ជា​ច្រើន​ទទួល​ស្វាគមន៍។

អ្វី​កាន់​តែ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​នៅ​លើ​​ក​ដៃ​លោក ​ស្រិល វណ្ណា មាន​ចង​អំបោះ​ក្រហម ​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​មាន​ការ​សង្ស័យ ​រហូត​កើត​ជា​ពាក្យ​ចចាមអារ៉ាម​ថា លោក​ ស្រិល វណ្ណា ​ទំនង​ជា​បាន​ព្រម​ព្រៀង​រៀបការ​ជាមួយ​នារី​រងគ្រោះ​ ដើម្បី​បញ្ចប់​រឿង​ចៀស​វាង​ការ​ប្ដឹង​ផ្ដល់។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​អះអាង​ដូច្នេះ​ថា ក្រោយ​ចាប់​ផ្សឹក​ចៅអធិការ​វត្ត​គេ​​នាំ​បាន​ខ្លួន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​លោក​ស្រិល វណ្ណា ​ខ្លាច​ក្រែង​មាន​ផ្ទុះ​ហិង្សា​ពី​ពលរដ្ឋ​មួយ​ចំនួន ​មិន​មែន​ជា​ការ​ឃាត់​ខ្លួន​ទេ ​ហើយ​ក៏​​​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​​នៅ​កាល​វេលា​ម៉ោង​ ៣​រសៀល​ថ្ងៃ​ទី​ ០៥ ខែមិថុនា ឆ្នាំ​២០១៨​ ដដែល​​។

​ពេល​នេះ​ឈ្មោះ​ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ធម្មការ ​និង​សាសនា​ដើម្បី​ទៅ​ពិនិត្យ​សម្ភារៈ​ក្នុង​កុដិ​វត្តភ្នំ​បាក់​លើ​។ លោក យិម យឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹ​ងថា ​ក្រោយពេល​ផ្សឹក​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា អាយុ​ ៣៨​ឆ្នាំ ដែល​ត្រូវ​បាន​បរាជិក​ដោយ​ចោទ​ពី​កាន់​ពី​ស្ត្រី​ឈ្មោះ កាយ លីតា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ត្រូវ​រង​បទ​​ចោទ​ថា ​រំលោភ និង​គំរាម​។

លោក​បាន​បញ្ជាក់ថា ​ក្រោយពេល​ផ្សឹក​ គេ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោមរោម​ដោយ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ផ្ទុះ​ហិង្សា​កើតឡើង​ និង​ការពារ​សុវត្ថិភាព​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់​ ការពារ​យក​ឡើង​រថយន្ត​ដឹក​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​។​ លោក យិម យឿន បន្តថា​នៅ​ម៉ោង ​២​រសៀល​ថ្ងៃ​ដដែល ​មន្ត្រី​ធម្មការ​ និង​សាសនា​រួម​ជាមួយ​មន្ត្រី​សង្ឃ​បាន​នាំ​ឈ្មោះ ស្រិល វណ្ណា ​ទៅ​វត្ត​ភ្នំ​បាក់​លើ​ដើម្បី​ត្រួតពិនិត្យ​សម្ភារៈ​ផ្ទាល់ខ្លួន រួចអនុញ្ញា​ឲ្យ​​ទៅ​ផ្ទះ​វិញ​។

ឯ​តំណែង​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ត្រូវ​បាន​តែងតាំង​បណ្ដោះ​អាសន្ន​ដោយ​​សាមណេរ​ ​ព្រះនាម សុភា ទិ​ត្យ ដែល​បួសបាន​​ ៥​វស្សា​មក​ហើយ​នៅ​វត្តភ្នំ​បាក់​លើ ស្ថិត​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកផ្លា ក្រុង​សិរីសោភ័ណ​។ ​ចំណែក​ការ Live វីដេអូ​ថ្មី​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី ៦​ មិថុនា ​ជា​មួយ​លោក ផែង វណ្ណះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​លោក ​ស្រិល វណ្ណា ​ប្រកាន់​ជំហរ​ដដែល​​ថា ខ្លួន​មិន​បាន​រំលោភ​​ដូច​ការ​ចោទ​របស់​នាង ​លីតា​ ឡើយ​ តែ​បើ​វីដេអូ​លិឍ​ពោត​មាន​ពិត​មែន​​។ ​ចំពោះ​​ការ​ចង​អំបោះ​ក្រហម ​មិន​មែន​ជា​ការ​ព្រម​រៀប​ការ​ជាមួយ​នាង​ លីតា ​​ទេ តែ​ជា​ការ​ចង​របស់​អ្នក​ភូមិ​ឲ្យ​ប្រសិទ្ធពរ​ជ័យ​ប៉ុណ្ណោះ៕​ (សម្រួល​អត្ថបទ៖ Morning Fresh)

Loading...