ខឹងចែទះមួយកំផ្លៀង​ព្រោះរឿងតូចមួយ តាមញ៉ែ​យកធ្វើ​ប្រពន្ធមួយឲ្យរាង

មុន​ចូល​ដល់​ថ្ងៃ​ក្រាប​សំពះ​ផ្ទឹម​ក្រោម​ក្រសែភ្នែក​ឪពុក​ម្ដាយ​ សាច់​ញាតិ មិត្តភ័ក្ដិ ​គូស្នេហ៍​មួយ​គូ​ៗ​សុទ្ធ​តែមាន​​ប្រវត្តិ​កកើត​ចំណង​ស្នេហ៍​ប្លែក​ៗ បែប​ចៃដន្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផ្សេង​ៗ​មិន​នឹក​ស្មាន​ជា​ច្រើន​ តែ​ខ្លះ​ក៏​តាម​រយៈ​ការ​ផ្សំផ្គុំ​របស់​ឪពុក​ម្ដាយ​ដែរ។ ​ទោះ​ជា​កើត​មាន​តាម​រូប​ភាព​បែប​ណា​ ​ពួក​គេ​មាន​គោល​បំណង និង​រំពឹង​ទុក​ដូច​ៗ​គ្នា​ថា នឹង​សាង​គ្រួសារ​មួយ​នោះ​ឲ្យ​មាន​សុភមង្គល ​ពោរ​ពេញ​ដោយ​ភាព​រីករាយ​ជាមួយ​គ្នា​ជា​អមតៈ។

គូស្នេហ៍​ទើប​ភ្ជាប់​និស្ស័យ​នឹង​គ្នា​មួយ​គូ ​កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ និង​មិន​នឹក​ស្មាន ​ព្រោះ​តែ​ពន្លក​ស្នេហ៍​ផ្ដើម​ចេញ​ពី​ការ​ខឹង​ជ្រេញ​ដាក់​គ្នា រហូត​ម្ខាង​លើក​ដៃ​ទះ​មួយ​កំផ្លៀង​ទុក​ជា​អនុស្សាវរីយ៍។

ការ​ទះ​នេះ​មិន​មែន​ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​ស៊ីសាច់​ហុត​ឈាម​ធ្ងន់​ធ្ងរ​អ្វី​ទេ ​តែ​អាច​ជា​និស្ស័យ​ពួក​គេ​ឲ្យ​ស្គាល់​​គ្នា ​បាន​គ្នាជាគូគ្រង​ក៏​អាច​ថា​បាន។ ​ខាង​ស្រី​បាន​ទះ​កំផ្លៀង​ខាង​ប្រុស​ព្រោះ​តែ​បុរស​ម្នាក់​នេះ​និយាយ​ច្រើន​ហូរហែ​ធ្វើ​ឲ្យ​ធុញ​ទ្រាន់ ​ហើយ​ការ​ទះ​គោល​បំណង​ឲ្យ​ខាង​ប្រុស​ឈប់​មាត់ ​តែ​អ្វី​ៗ​ខុស​ពី​ការ​រំពឹង​ទុក គឺ​ខាង​ប្រុស​កើត​ទុក្ខ​មិន​សុខ​ចិត្ត ​ប៉ុន្តែ​មិន​បាន​ទះ​ត្រលប់​វិញ​ទេ ​តែ​បាន​តប​ថា នឹង​តាម​ញ៉ែ​យក​ធ្វើ​ប្រពន្ធ​ឲ្យ​បាន។

​​តាម​រយៈ​សំណេរ​របស់​គណនី​មួយ​ឈ្មោះ ព្រះ​នាងតូច ​ជា​គ្រូពេទ្យ​នៅ​ខេត្ត​ព្រៃវែង ​បាន​សរសេរ​រៀប​រាប់​ពី​ប្រវត្តិ​ស្នេហ៍​​គ្រា​ដំបូង​​នៅ​លើ​​ហ្វេសប៊ុក បន្ទាប់​ពី​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​បញ្ជាក់ថា «គ្រានតែ​អូន​ទះ​មួយ​កំផ្លៀង​សោះ​ស្រាប់តែ​បង​និយាយ​ថា បង​តាម​យក​អូន​ធ្វើជា​ប្រពន្ធ​អោយ​បាន​។ តែ​មិន​ដែល​គិតថា​ មាន​ថ្ងៃនេះ​ទេ​ព្រោះ​ឈ្លោះ​គ្នា​រាល់​ថ្ងៃ​ តែ​ទោះជា​យ៉ាងណា​ក៏​គាត់​មិន​ព្រម​លែងដៃ​ខ្ញុំ​ដែរ​ អគុណ​បង​ដែរ​ផ្តល់​តម្លៃ​ដល់​អូន​ហើយ​ក៏​អគុណ​អ្នកមានគុណ​ទាំងសងខាង​ដែល​បំពេញ​បំណង​កូន។

ដំបូង​ឡើយ​យើង​គ្រាន់តែ​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា​ទេ​ តែ​នៅ​ថ្ងៃ​មួយ​ពេល​ទៅ​ញាំ​អី​ជាមួយ​មិត្ត​ភ័ក្តិ​ ខឹង​គាត់​និយាយ​ច្រើនពេក​ក៏​ទៅ​ទះកំផ្លៀង​គាត់​មួយ​ដៃ ​ហើយ​គាត់​និយាយ​ថា​ ទះ​មួយ​កំផ្លៀង​ហើយ​តាម​ញ៉ែ​ទាល់​តែ​បាន។​ តែ​ពី​ដំបូង​ខ្ញុំ​មិន​ដែល​គិត​អី​ជាមួយ​គាត់​ទេ​ ព្រោះ​គិតថា ​គាត់​និយាយ​ហើយ​គ្មាន​អ្នក​ស្រលាញ់​មនុស្ស​ស្រី​ដែល​មាន​អាយុ​ច្រើនជាង​ខ្លួន​ទេ ​តែ​ដឹង​អី​គាត់​លេង​មែនទែន​។

តែ​អូន​ចង់​និយាយ​ថា បង​គឺជា​មនុស្ស​ប្រុស​ដ៏​ល្អ​សំរាប់​អូន​ ព្រោះ​បង​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អូន​ទោះ​អូន​រ​ករឿង​បង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​បង​មិន​ខឹង​អូន​ដែរ​ ទោះ​ដឹង​ហើយ​ថា ​អូន​ជា​អ្នក​ខុស​ហើយ​តែ​បង​នៅ​តែ​មក​សុំទោស​អូន​វិញ​ដែរ ​ហើយ​ក៏​អគុណ​ខ្លាំង​ដែរ​ផ្ដល់​តម្លៃ​ដល់​អូន ​និង​គ្រួសារ​អូន​ដោយ​មិន​គិត​ពី​រឿង​អតីតកាល»៕ (សម្រួល​អត្ថបទ៖ Morning Fresh)

 

អាន​អត្ថបទ​ទាក់​ទងកុំ​ចេះ​តែ​ហ៊ាន! ខឹង​គ្រូ​កំលោះ​ស្ដីឲ្យ តាម​ញ៉ែ​យក​ធ្វើ​សង្សារ​មួយ​ឲ្យរាង

គូស្នេហ៍​ទើប​ភ្ជាប់ពាក្យ​មួយគូ កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​កម្ពុជា បន្ទាប់​ពី​កូនក្រមុំ​ទម្លាយ​ប្រវត្តិ​ស្នេហ៍​ដ៏​យូរ​ឆ្នាំ​លើ​គណនី​ហ្វេ​ស​ប៊ុកខ្លួន ជាមួយ​លោកគ្រូ​ម្នាក់​ដែល​តែងតែ​ស្ដីឲ្យ​ខ្លួន​ព្រោះ​តែ​ខ្លួន​ចូល​ចិត្ត​និយាយ​ស្ដី កំប្លុកកំប្លែង​ច្រើន​។​

​ស្នេហា​អ្នក​ទាំង​ពីរ​មាន​រយៈពេល​ដល់​ទៅ ៤​ឆ្នាំ​ក្នុង​ការ​មើលចិត្ត​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​កម្រ​នឹង​បញ្ចេញ​ឲ្យ​មិត្តភ័ក្ដិ និង​គ្រួសារ​ដឹង​ណាស់ រហូត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទើប​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​តែម្ដង​។ តាមរយៈ​ការ​បង្ហោះ​របស់​កូនក្រមុំ​មាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sen Darapkay បាន​សរសេរ​រៀបរាប់​ទាំង​ស្រុង​លាយឡំ​ជាមួយ​ឃ្លា​បែប​ត្លុក​កំប្លែង​ថា​៖

​ស្នេហា​គ្រូ និង​សិស្ស​៖ នៅពេល​គេ​សួរថា ពីរ​នាក់​នឹង​ជួប​គ្នា​យ៉ាង​ម៉េច​នឹង​? ខ្ញុំ​ញញឹម​ខ្ចឹប ហើយ​ឆ្លើយ​ថា គាត់​គឺជា​គ្រូ​ខ្ញុំ ហើយ​គេ​សួរ​ទៀតថា ម៉េច​បាន​ស្រឡាញ់​គ្នា​ចឹង​? ចម្លើយ​នោះ​គឺ ខ្ញុំ​ជា​សិស្ស​ចូលចិត្ត និយាយ​ច្រើន​អត់​បាន​ការ ហើយ​គាត់​វិញ​ស្តីអោយ​ខ្ញុំ​រហូត ខឹង​ចិត្ត​ពេក ញ៉ែ​គ្រូ​យក​ធ្វើ​សង្សារ​មួយ​អោយ​រាង កុំ​ចេះតែ​ហ៊ាន​។​

​រំលឹក​ដល់​ថ្ងៃនេះ កាលពី ៤​ឆ្នាំមុន ថ្ងៃ​ដែល​ទើបតែ​ស្រឡាញ់គ្នា​ដំបូង គឺ​ពួកយើង​ចាប់ផ្តើម​ដោយ គ្មាន​ក្តីសង្ឃឹម​សោះ​ថា​នឹង​មកដល់​ថ្ងៃនេះ ព្រោះ​ពួក​យើង​នៅ​ឋានៈ​ខុស​គ្នា​ណាស់ បង​ជា​គ្រូ បង​មាន​អាយុ​ច្រើនជាង​អូន​។ ចំណែក​អូន ជា​សិស្ស​ដែល​និយាយ​ច្រើន ជេ អឹម ហើយ​អា​ឡិក អា​ឡក់ គ្មាន​ដឹង​ខ្យល់​សោះ​មិនគួរណា បង​គ្រូ​ស្រឡាញ់​អូន​សោះ​។ ផ្តើម​ដំបូង ពួក​យើង​មាន​ការភ័យខ្លាច ខ្លាច​គេ​ដឹង មិន​ហ៊ាន​ផុស​រូប​ជាមួយគ្នា​ទេ ពេលខ្លះ​អូន​ក៏​អន់ចិត្ត​ដែរ បង​មិន​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា​ពួក​យើង​គឺ​ជា​សង្សារ​នឹង​គ្នា ប៉ុន្តែ​យូរៗ​ទៅ​ការភ័យខ្លាច​ក៏​រំសាយ​បន្តិច​ម្តង ដោយ​ក្តីស្រឡាញ់​ដែល​មាន​លើ​ចំណង​ស្នេហ៍​មួយ​នេះ​។​

​រហូតមកដល់​ថ្ងៃ ២១ ខែ​ធ្នូ ឆ្នាំ ២០១៧​ បង​ក៏​បាន​បង្ហាញ ប្រាប់​មនុស្ស​គ្រប់គ្នា​ថា បង​ស្រឡាញ់​អូន បង​មិន​មែន​ជា​សង្សារ តែ​បង​ជា​គូ​ដណ្តឹង ជា​អនាគត ស្វាមី​អូន បង​ផ្តល់​កិត្តិយស​ដល់​អូន និង គ្រួសារ​ក្នុង​នាម​ជា​កូនប្រុស​។ អរគុណ​ដែល ស្រឡាញ់​អូន អរគុណ​ដែល​ស្រឡាញ់ ក្មេងស្រី អាឡិ​កអាឡ​ក់​ម្នាក់​នេះ កាលពី ៤​ឆ្នាំមុន ។ អរគុណ​ដែល​ស្រឡាញ់​អូន ក្នុងពេល​ដែល​មនុស្ស​គ្រប់រូប មើល​មិន​ឃើញ​ពី​ភាព​ល្អ​របស់​អូន អរគុណ​ដែល​ទទួល​គ្រប់​អារម្មណ៍​របស់​អូន​ទៅលើ​បង អរគុណ​ដែល​ទ្រាំ​ជាមួយ កូនទោល​ហើយ​ក្បាលរឹង​ដូចជា​អូន​។​

​អូន​ស្រឡាញ់​បង​ស្រឡាញ់​បង​តែ​ម្នាក់ តាំងពី ៤​ឆ្នាំមុន មកដល់​ថ្ងៃនេះ និង​ជា​រៀង​រហូត​ទៅ​។ ហើយ​ចុងក្រោយ ក៏​អរគុណ​ដល់​ទីប្រឹក្សា​ទាំងអស់​ដែល​ជួយ​ជ្រោមជ្រែង​ពួកយើង​កន្លងមក​។ សេន ដា​រ៉ា​ផ្កាយ ផន សីហា (​គណនេយ្យ ប៉ះ អាយ​ធី​)៕ (សម្រួល​អត្ថបទ៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!