ខំស្រលាញ់គ្នាជាង ៤ឆ្នាំ បែរខាងប្រុសឲ្យមិត្តស្រី​ឃើញរឿងមួយ ធ្វើឲ្យនាងចង់រត់ចូលឡាន

​រឿង​រ៉ាវ​ស្នេហា​ដ៏​ឈឺ​ចាប់​មួយ ​កំពុង​ល្បី​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ បន្ទាប់​ពី​ភាគី​ខាង​ស្រី​បង្ហោះ​សារ​ចុក​ឈាម​រៀប​រាប់​ពី​មិត្ត​ប្រុស​ទៅ​រៀប​ការ​ជា​មួយ​នារី​ផ្សេង ​ទោះ​ចំណង​ស្នេហ៍​ពួក​គេ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ក៏​ដោយ។

​ខាង​ស្រី​បាន​បង្ហោះ​រូប​ថត​យំ​ទាំង​ក្ដុក​ក្ដួល​អម​ជា​មួយ​សំណេរ​ដ៏​វែង​អន្លាយ​បន្ទោស​ខ្លួន​ដែល​គ្មាន​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ដូច​នារី​ថ្មី ប៉ុន្តែ​ពួក​គេ​​ស្រលាញ់​គ្នា​បាន​រយៈពេល​ជាង ៤ឆ្នាំ​ហើយ​មាន​ទាំង​សើច​យំ និង​ឈ្លោះ​គ្នា​តិច​តួច​តែ​ក៏​ត្រូវ​គ្នា​វិញ។ ​ប៉ុន្តែ​ថ្មី​ៗ​នេះ ​ខាង​ប្រុស​បាន​នាំ​ឪពុក​ម្ដាយ​​ចូល​ស្ដី​ដណ្ដឹង​នារី​ថ្មី ​ហើយ​រូប​ថត​ពិធី​នោះ​ត្រូវ​បាន​គេ​បង្ហោះ​លើ​ហ្វេសប៊ុក ​ធ្វើ​ឲ្យ​នារី​ជា​មិត្ត​ស្រី​រាប់​ឆ្នាំ​បាន​ត្រឹម​ឈឺ​ចុក​ចាប់​ស្ទើរ​ក្អួត​ឈាម។​

​ការ​ឃើញ​មនុស្ស​កំពុង​ស្រលាញ់​របស់​ខ្លួន​ទៅ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ​វា​ប្រៀប​ដូច​ជា​គេ​យក​របស់​ស្រួច​មក​ចាក់​ចំ​ទ្រូង​អីចឹង ធ្វើ​អ្វី​មិន​កើត ​បាន​ត្រឹម​តែ​សម្រក់​ទឹក​ភ្នែក​ម្នាក់​ឯង​មើល​គេសប​្បាយ​រីករាយ។ ​អ្នក​មាន​គំនិត​សុញ​មួយ​ចំនួន​តូច​ គិត​ខ្លី​ចង់​ធ្វើ​អត្តឃាត​ក្រោយ​បែកបាក់ស្នេហា ​តែ​នារី​វ័យ​ឆ្លាត​មិន​គិត​ខ្លី​ទេ ព្រោះ​ពួក​គេ​មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ គឺ​មិន​មែន​ដោយ​សារ​មនុស្ស​ក្បត់​បែប​នេះឡើយ គឺ​អ្នក​មាន​គុណ​ទាំង​ពីរ​ប៉ុណ្ណោះ។

ឯ​នារី​ខាង​ក្រោម​នេះ ​ពេល​ឃើញ​មិត្ត​ប្រុស​ធ្វើ​ដូច្នេះ នាង​បាន​គិត​ខ្លី​មួយ​ភ្លែត​រហូត​ចង់​ដើរ​ចូល​ឡាន​សម្លាប់​ខ្លួន​ តែ​ពេល​នាង​សញ្ជឹង​គិត​វែង​ឆ្ងាយ​ទៅ នាង​មាន​ក្ដី​អាណិត​ឪពុក​​ម្ដាយ​ជា​អ្នក​មាន​គុណ​ខ្លាំង​ណាស់​ ដែល​ពួក​គាត់​​បាន​មើល​ថែ​ខ្លួន​នាង​តាំង​ពី​ក្រហម​ងាំង ​រហូត​ធំ​ដឹង​ក្ដី។ ​នាង​បាន​ប្ដូរ​ចិត្ត​តស៊ូ​ឡើង​វិញ ​រៀន​រស់​នៅខ្លួន​ឯង​ដោយ​គ្មាន​មនុស្ស​ក្បត់។ ​ខាង​ក្រោម​នេះ​ជា​សារ​រៀប​រាប់​ដ៏​ឈឺ​ចាប់​របស់​នាង៖

«ឈឺ​អត់​មនុស្ស​ស្រលាញ់​គ្នា​បួន​ឆ្នាំ​ជាង ​ចុងក្រោយ​គេ​ទៅ​ភ្ជាប់​ពាក្យ​មួយ​អ្នក​ផ្សេង​ទៅវិញ។ អូន​ដឹង​ថា​អូន​កូន​អ្នកក្រ​អូន​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​ទេ គ្រួសារ​អូន​គ្មាន​របស់ទំនើបៗ​ៗ​ដូច​គ្រួសារ​គេ​ទេ ហើយ​អូន​ក៏​គ្មាន​អី​អោយ​បង​មក​ស្រលាញ់​អូន​ និង​គ្រួសារ​អូន​ដែរ។ ហើយ​ពួក​យើង​ក៏​ធ្លាប់​ឈ្លោះ​គ្នា​ច្រើន​ដង​ដែរ បែក​គ្នា​ក៏មាន​ដែរ​ តែ​មិន​បាន​តែ​ម៉ាន​ថ្ងៃ​ទេ​ពួក​យើង​ក៏​ត្រូវ​គ្នា​វិញ តែ​មាន​ថ្ងៃ​មួយ​ដែល​អូន​បាន​ក្បត់​បង​ខ្លាំង​បំផុត​។

ហើយ​អូន​ហ្នឹង​បាន​ឈ្លោះ​គ្នា​ខ្លាំង​មែន​តែ​ន ហើយ​ក៏​ឈាន​ដល់​អូន ​និង​បង​និយាយ​ពាក្យ​បែក​រៀងៗ​ខ្លួន ​អូន​សូម​ជូនព​របង​ណា ​អោយ​បង​ និង​គេ​ជួប​តែ​រឿង​ល្អៗ​ក្នុង​គ្រួសារ​កុំ​ឈ្លោះ​គ្នា​ច្រើន​ពេក​ណា​បង ត្រូវ​ចេះ​ស្រា​លាញ់​គ្នា​ដឹង​នៅ។ បង​ហេតុ​អី​បង​មិន​ប្រាប់​អូន​តាម​ត្រង់​មក​បង​បងក​ហុក​អូន​ធ្វើ​អី អូន​ដឹងថា​អូន​មិនល្អ​ទេ​អូន​ក៏​ធ្លាប់​ក្បត់​បង​ដែរ ហើយ​អូន​ក៏​កុហក​បង​ច្រើនណាស់​ដែរ អូន​ដឹងថា ​ពេល​នេះ​ទោះជា​អូន​ធ្វើ​អ្វី​ក៏​វា​មិន​ដូច​ដើម​ដែរ។

តែ​បង​ដឹង​អត់ថា​ អារម្មណ៍​អូន​ពេល​នេះ​វា​យ៉ាងម៉េច​បង​មាន​ដឹង​អត់​…? បង​ពេល​អូន​ឃើញ​គេ​ផុស​រូប​បង​ និង​គ្រួសា​របង ចូល​ទៅ​ដណ្ដឹង​គេ​ បង​ដឹង​អត់ថា​អារម្មណ៍​អូន​វា​ម៉េច អូន​ចង់តែ​ដើរ​ចូល​ឡាន​អោយ​ងាប់​បាត់ៗ​ទេ​បង អូន​រស់នៅ​ពិបាក​ជាង​ងាប់​ទៅ​ទៀត ​ពេល​នេះ​គិត​អី​ក៏​មិន​ចេញ​ដែរ ​គិត​ចេញ​តែ​ម្យ៉ាង ​គឺ​អូន​ចង់​ងាប់​អោយ​បាត់​មុខ​ពី​មាត់​បង​ទេ តែ​អូន​អាណិត​ម៉ែ ​និង​ប៉ា​អូន​ណាស់។ បើ​អូន​ងាប់​បាត់​ទៅ​ តើ​ពួកគាត់​គិត​ម៉េច​ហើយ​អ្នកស្រុក​មើលងាយ​ពួកគាត់​ម៉េច​ខ្លះទៅ​ខ្ញុំ​ខ្លាច​ហើយ​លុយ ហើយ​ក៏​រាង​ដែរ ពី​អូន​ជា​មនុស្ស​ស្រី​ដែរ​ល្ងង់ អ្នកណា​ចង់​សើច​ ចង់​យំខ្ញុំ ក៏​តាមចិត្ត​អ្នក​ទៅ»៕ (សម្រួល​អត្ថបទ៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!