ផ្លូវវាងធ្វើរួចហើយ អ្នកទៅមណ្ឌលគិរី មិចចាំបាច់វាងឆ្ងាយទៅតាមក្រចេះ ស្ទឹងត្រែង រតនគិរីឡើយ
នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសជូនដំណឹងថា ផ្លូវវាង សម្រាប់ផ្លូវដែលបាក់ស្រុតលេខ ៧៦ A ពេលនេះអាចធ្វើដំណើរឆ្លងកាត់បានហើយ ខណៈដែលផ្លូវវាងនេះ ធ្វើឡើងប្រើពេលអស់ជិតមួយសប្ដាហ៍ ក្រោយផ្លូវ ធំ ត្រូវបានកាត់ផ្ដាច់ដោយសារទឹកភ្លៀង ដែលស្ថិតនៅចំណុច អូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។
(វីដេអូ)