ដើម្បីជាតិ កញ្ញា ស៊ីន យូប៊ីន សុំគេធ្វើរឿងមួយនេះ តែអាចនឹងបាត់ឱកាសចូលរួមកម្មវីធីលំដាប់ពិភពលោក

កាលពីពេលថ្មីៗ​នេះ តារាសម្ដែងស្រី ស៊ីន ​យូប៊ីន បានមានវត្តមានចូល​រួមក្នុងមហោ​ស្រពភាពយន្ត Cannes ​ឆ្នាំ 2023 នេះគឺជា​មោទក​ភាព​មួយ ​ដែលនាងបានក្លាយជាតារាស្រី​ខ្មែរដំបូងគេបានបង្ហាញ​ខ្លួនក្នុងព្រឹត្តិការណ៍​លំដាប់អន្តរជាតិ ហើយជាការលើកមុខមាត់ជាតិខ្លាំងណាស់។ទន្ទឹមនឹងភាពអស្ចារ្យនេះដែរ ប្រិយមិត្តមួយចំនួនប្រហែលជាទាន់ដឹងទេថា​ កញ្ញា ប្រឈមបញ្ហាជាច្រើននៅពីក្រោយ បន្ទាប់ពីកញ្ញាបានព្យាយាមសុំស្លៀកនូវសម្លៀក ដែលបង្កប់នូវរូបទង់ជាតិខ្មែរនៅពីក្រោយ ខណៈម្ចាស់កម្មវិធីគេមិនពេញចិត្តឱ្យស្លៀកទាល់តែសោះ។(លម្អិតក្នុងវីដេអូ)