ជំងឺឥឡូវរហ័សណាស់! គេងពេទ្យតែមួយសប្ដាហ៍ នារីស្រស់ស្អាតម្នាក់បាត់បង់ជីវិតទាំងវ័យក្មេង
នារីដ៏ស្រស់ស្អាត នៅវ័យក្មេងម្នាក់ ស្រាប់តែធ្លាក់ខ្លួនឈឺ មិនដល់មួយសប្ដាហ៍ផង បាត់បង់ជីវិតទៅហើយ ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ ព្រមទាំងគូសង្សា មានក្ដីឈឺចាប់ សោកស្ដាយជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ ជាភាសាចិន 瑞陈思 និងជាបងស្រីបានបង្ហោះសារ បង្ហាញក្ដីសោកស្ដាយចំពោះការបាត់បង់នេះថា៖
«ពិតជាលឿនពេកហើយបងមិនអាចទទួលយកបានទេសូមប្អូនស្រីទៅឱ្យបានសុខ ប្អូនស្រីលេងហត់លែងពិបាកទៀតហើយ កើតជាតិណា សុំកុំឱ្យប្អូនអាយុខ្លីដូចជាតិនឹងទៀតអី Ah Han សុំចូលរួមរំលែកទុក្ខផងដល់ក្រុមគ្រួសារនៃស…ពផង»។
តាមប្រភពពីបងស្រីដដែល បានឲ្យដឹងថា នារីខាងលើ គឺមានជំងឺ គ្រុ-នពោះវៀន ហើយខ្វះជាតិស្ករ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ស្រាប់តែបាត់បង់ជីវិត ទៅភ្លាម ធ្វើឲ្យគ្រប់គ្នា មិនថាតែក្រុមគ្រួសារទេ សូម្បីអ្នករាប់អាន មិត្តភក្តិ ក៏មិនជឿដំណឹងនេះដែរ៕