អឿន ម៉ូនីកា ប្តឹ.ងអ្នកនាង ហ៊ន សាលី ករណីចេញសែកគ្មានទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនហើយ
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ត្រីម្នាក់ជាអ្នកចំកម្មវិធីថតស្ពត មានឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួទៅតុលាការពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)។។
។
។
ការនាំខ្លួនស្ត្រីអ្នកថតស្ពតទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺទៅលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ប្តឹងចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ច។
។
។
ចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ពន្ធ ចេញមូលប្បទានបត្រគ្មានសាច់ ប្រាក់«សែកស្អុយ»ប្រមាណ១០ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែបើតាមឈ្មោះ ហ៊ន សលី និយាយថា លុយនោះ គេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ហើយ តែដោយមួយរយៈនេះ ដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ៕។
។
។