សង្វេ-គ! ធ្វើដំណើរយកថ្លៃបណ្ណាការប្រគល់ឲ្យឪពុកម្ដាយខាងស្រី បែរជួបអកុសលស្លា-ប់កូនកំលោះ
កូនកំលោះស្លា.ប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះគោយន្តកន្ត្រៃជាមួយបងជីដូនមួយ យកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារគោយន្តដា–ច់ដៃចង្កូត ហើយក៏រ៉េធ្លាក់ចូលប្រឡាយទឹកក្រឡាប់តែម្តង ចំណែកបងស្រីជីដូនមួយស្លា.ប់នៅនឹងកន្លែងកើតហេតុ។
បើតាមនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈគោយន្តកន្ត្រៃធ្លាក់ប្រឡាយទឹក នៅចំណុចកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន) ខាងកើតវត្តគោករមៀត ប្រហែល៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរគោយន្ដកន្ត្រៃយកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត និងរួមដំណើរមានគ្នា០៧នាក់ (កូនកំលោះ-កូនក្រមុំ) និងមានដាក់អុសផងដែរ ។
ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានជាប់កាំលាវ (ចង្កូត) ហើយក៏រ៉េក្បាលគោយន្តកន្ត្រៃធ្លាក់ចូលប្រឡាយជ្រៅខាងឆ្វេង ក្រឡាប់តែម្ដង បណ្ដាលអោយអ្នកបើកររួមដំណើរ ៖ ១- ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លា.ប់) នៅនឹងកន្លែងកើតហេតុ, ២- ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ៣- ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ របួសបា-ក់ដៃ, ៤- ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះ (ស្លា.ប់) ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក,
៥ -ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប (កូនក្រមុំ) របួសបា–ក់ដៃឆ្វេង, ៦- ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបា–ក់ជើងខាងស្ដាំ ចំណែកអ្នកបើកបរពុំមានរងរបួសទេ។
ក្រោយទទួលបានដំណឹងខាងលើភ្លាម កម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក។ ចំណែកអ្នកស្លា.ប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕