ឆ្នាំនេះត្រូវបញ្ចប់កាសិក្សាទៅហើយ តែបុរសម្នាក់បែរអស់បុណ្យត្រឹមនឹងទៅវិញ
«វាលឿនពេកហើយបងទទួលយកមិនបានទេប្អូននៅក្មេងណាស់ មិនគួរណាប្អូនអាយុខ្លីបែបនឹងទេ កើតជាតិណាៗសុំឲ្យប្អូនមានអាយុវែង កុំឲ្យអភ័ព្វដូចជាតិនេះ ប្អូនជាមនុស្សល្អ ឆ្នាំនឹងប្អូនរៀនចប់ហើយ មិនគួរណាមកជួបរឿងបែបនេះសោះ»។
«មិត្តភក្តិធ្លាប់រៀនជាមួយគ្នា ទៅណាមកណាក៏ជាមួយគ្នា ស៊ីអីក៏ជាមួយគ្នា ផឹកជាមួយគ្នា ហេតុអីថ្ងៃនេះឯងទៅចោលគ្នាលឿនម្ល៉េះ ឯងដឹងអង់ថាពួកយើងទាំងអស់គ្នា ឈឺចាប់យ៉ាងណាពេលគ្មានឯង ទៅលឿនពេកហើយសម្លាញ់»។
ទាំងនេះជាសារបង្ហាញពីក្ដីសោកស្ដាយនិង មហាសែនឈឺចាប់បំផុត របស់សាច់ញាតិ និងមិត្តភក្តិជនរងគ្រោះ ពេលបាត់បង់មនុស្សល្អម្នាក់ មានឈ្មោះ ប៊ុន ធីម ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ សូម្បីតែពាក្យលាមួយម៉ាត់ជាលើកចុងក្រោយក៏គ្មាន ទៅដោយស្ងប់ស្ងាត់ និងរហ័សបំផុតសម្រាប់ក្រុមគ្រួសារ។
អ្វីដែលក្រុមគ្រួសារ ព្រមទាំងមហាជន ដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្ដុកក្ដួលខ្លាំងនោះគឺ បាត់បង់ធនធាន អ្នកខិតខំរៀនសូត្រម្នាក់ ហើយឆ្នាំ នេះត្រូវបញ្ចប់ការសិក្សា តែមិននឹកស្មានថា គ្រោះអកុសល កើតឡើងភ្លាមៗបែបនេះសោះ ដូចនេះសូមបងប្អូន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ចរាចរណ៍៕